សេដ្ឋកិច្ច
ពានរង្វាន់ចំនួន ៩ សម្រាប់ ៩ វិញ្ញាសា នៃកម្មវិធី Property Awards 2022 ត្រូវបានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ អ័រគីដេ ប្រមូលបានទាំងអស់
ភ្នំពេញ ថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០២២៖ គណៈកម្មាធិកាអន្តរជាតិ នៃកម្មវិធីប្រកួតប្រជែងពានរង្វាន់ក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យ CAMBODIA Property Awards 2022 បានវិនិច្ឆ័យ និង ប្រកាសលទ្ធផលនូវពានរង្វាន់ចំនួន ៩ សម្រាប់ ៩ វិញ្ញាសា បានទៅលើក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ អ័រគីដេ (Orkidé Development) កាលពីរាត្រីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ នៅក្នុងពិធីជប់លៀងដ៏ឳឡារិកមួយ ក្នុងសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រុមហ៊ុនអចលទ្រព្យផ្សេងៗទៀតជាច្រើន និង សមាគមសំណង់កម្ពុជាផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2022/08/02-01-1024x682.jpg)
ពានរង្វាន់ទាំង ៩ នោះរួមមាន …
- ពានរង្វាន់អ្នកអភិវឌ្ឍ ខុនដូល្អបំផុត (ភ្នំពេញ) – Best Condo Development (Phnom Penh) The Royal Condominium
- ពានរង្វាន់ស្ថាបត្យកម្មរចនាសួនឧទ្យានទេសភាពខុនដូស្អាតដាច់គេ – Best Condo Landscape Architectural Design (The Royal Condominium)
- ពានរង្វាន់អ្នកអភិវឌ្ឍគម្រោងរចនាប្លង់មេទីប្រជុំជនល្អបំផុត – Best Township Masterplan Design (The Botanic City)
- ពានរង្វាន់អ្នកអភិវឌ្ឍទីប្រជុំជន ល្អបំផុត – Best Township Development (The Botanic City)
- ពានរង្វាន់អ្នកអភិវឌ្ឍលើភាពសម្បូរណ៍បែបនៃការរស់នៅល្អបំផុត – Best Lifestyle Developer (The Botanic City)
- ពានរង្វាន់អ្នកអភិវឌ្ឍន៍លំនៅឋានស្អាត និងល្អដាច់គេ (កម្ពុជា) – Best Housing Development (Cambodia) (The Botanic City- the Palace)
- ពានរង្វាន់អ្នកអភិវឌ្ឍន៍លំនៅឋានល្អបំផុត (ភ្នំពេញ) Best Housing Development (Phnom Penh) – The Botanic City (The Palace)
- ពានរង្វាន់ស្ថាបត្យកម្មរចនាសួនឧទ្យានទេសភាពស្អាតដាច់គេ Best Housing Landscape Architectural Design – The Botanic City (The Palace)
- ពានរង្វាន់ស្ថាបត្យកម្មរចនាម៉ូតផ្ទះស្អាតដាច់គេ Best Housing Architectural Design – The Botanic City (The Palace)
![](https://www.kampucheathmey.com/wp-content/uploads/2022/08/03-01-1024x682.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/08/04-01-1024x682.jpg)
លោក គ្រួច សុភត្រ្តា នាយកចាត់ការទូរទៅ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បានមានប្រសាសន៍ថា “ខ្ញុំបាទ និង ក្រុមការងារថ្នាក់ដឹកនាំទាំងអស់ ពិតជាមាន មោទនភាពណាស់ និង ថ្លែងអំណរគុណជាពន់ពេកដែលស្ថាបត្យកម្មសំណង់ និង សមិទ្ធផលស្នាដៃនៃការអភិវឌ្ឍន៍ របស់ក្រុមហ៊ុន Orkidé Development ត្រូវបានទទួលស្គាល់ និងអោយតម្លៃខ្ពស់ដោយគណៈកម្មាធិការអន្តរជាតិ ទៅលើលក្ខណៈសម្បត្តិជាច្រើនស្របទៅការកំណត់របស់អ្នកជំនាញផ្នែកអចលនទ្រព្យអន្តរជាតិ ខណៈដែលអតិថិជនដែលបានទិញផ្ទះរស់នៅក្នុងគម្រោងរបស់យើង ក៏ពេញចិត្តជាមួយគុណភាពសំណង់ និងបរិយាកាសនៃការរស់នៅក្នុងគម្រោងនីមួយៗរបស់យើងផងដែរ។ ”
![](https://www.kampucheathmey.com/wp-content/uploads/2022/08/05-01-1024x682.jpg)
លោកក៏លើកទឹកចិត្តដល់ មេគ្រួសារ ឬ លោក លោកស្រី ដែលកំពុងស្វែងរកគេហដ្ឋានបែបទំនើបទាន់សម័យ ប្រកបដោយគុណភាព និង សោភណ្ឌភាព ហើយមិនឆ្ងាយពីក្រុង សូមមកទស្សនាផ្ទះគំរូទាំង ៣ គម្រោងធំរបស់យើង ដែលរួមមាន អ័រគីដេ ឌឹពោធិ៍ចិនតុង អ័រគីដេ បូតានិក ស៊ីធី ៦A និង អាគារ ខនដូ Royal Condominium 2004 ហើយបង់ត្រឹមតែ ១០% នៃតម្លៃផ្ទះ នោះលោក លោកស្រីអាចខ្លាចជាម្ចាស់ផ្ទះភ្លាមៗ។
![](https://www.kampucheathmey.com/wp-content/uploads/2022/08/06-01-1024x682.jpg)
បញ្ជាក់កម្មវិធី Cambodia Property Awards 2022 ត្រូវបានរៀបចំឡើងក្រុមការងារ គណះកម្មាធិកាអន្តរជាតិ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយរាល់ពានរង្វាន់ទាំងអស់ត្រូវឆ្លងកាត់ការវាយតម្លៃពីគណះកម្មាធិកា ដោយពឹងផ្អែកទៅលក្ខណះសម្បត្តិដែលត្រូវបានកំណត់ទុក ហើយកម្មវិធី តែងមានការអញ្ជើញចូលរួមពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនផងដែរនៅក្នុងប្រទេសកម្ពុជា។
![](https://www.kampucheathmey.com/wp-content/uploads/2022/08/07-01-1024x682.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/08/08-01-1024x682.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?