ព័ត៌មានអន្ដរជាតិ
រូបភាពពីផ្កាយរណប ៖ ទឹកជំនន់លិចទីតាំងសាកល្បងអាវុធនុយក្លេអ៊ែររបស់ កូរ៉េខាងជើង
រូបភាពពីផ្កាយរណបនាពេលថ្មីៗនេះបង្ហាញថា ការងារជួសជុលទីតាំងសាកល្បងនុយក្លេអ៊ែរ Punggye-ri របស់កូរ៉េខាងជើង អាចត្រូវបានផ្អាក ដោយសារតែការខូចខាតបណ្ដាលមកពីទឹកជំនន់ក្នុងប្រទេស ។
បើយោងតាមមជ្ឈមណ្ឌលយុទ្ធសាស្ត្រអន្តរជាតិ Beyond Parallel ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនបានឲ្យដឹងថា រូបភាពពីផ្កាយរណបដែលថតបានកាលពីថ្ងៃពុធសប្ដាហ៍មុន មិនបានបង្ហាញពីសកម្មភាពសំខាន់ៗណាមួយនៅឯទីតាំងសាកល្បងនុយក្លេអ៊ែរ Punggye-ri នោះទេ ជាពិសេសនៅផ្លូវរូងក្រោមដីលេខ ៣ ។
Beyond Parallel បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា “រូបភាពពីផ្កាយរណបដែលថតបានចាប់ពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២២ បង្ហាញថា មិនមានការវិវឌ្ឍ ឬការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ចំពោះតំបន់ខាងក្រៅច្រកសម្រាប់ផ្លូវរូងក្រោមដីលេខ ៣ ដែលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានវាយតម្លៃថា កូរ៉េខាងជើងបានបញ្ចប់ការរៀបចំទាំងអស់សម្រាប់ការសាកល្បងនុយក្លេអ៊ែរនោះទេ” ។
មជ្ឈមណ្ឌលបានបន្ថែមថា “ការសាងសង់ផ្លូវទៅកាន់ផ្លូវរូងក្រោមដីលេខ ៤ ក៏ត្រូវបានផ្អាកផងដែរ ដោយសារតែភ្លៀងធ្លាក់ខ្លាំងបណ្ដាលឲ្យមានទឹកជំនន់លិចផ្លូវចូលតែមួយគត់របស់ទីតាំងសាកល្បងនុយក្លេអ៊ែរ ក្នុងអំឡុងពេល ២ ខែកន្លងមកនេះ” ។
កន្លងមកកូរ៉េខាងជើងបានស្ម័គ្រចិត្តរុះរើទីតាំង Punggye-ri ក្នុងឆ្នាំ ២០១៨ ដើម្បីបង្ហាញឆន្ទៈរបស់ខ្លួនក្នុងការរំសាយនុយក្លេអ៊ែរដល់សហគមន៍អន្តរជាតិ ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅដើមឆ្នាំនេះកូរ៉េខាងជើងត្រូវបានគេជឿងថា ចាប់ផ្ដើមជួសជុលទីតាំង Punggye-ri ដែលជាកន្លែងនៃការសាកល្បងនុយក្លេអ៊ែរទាំង ៦ របស់ខ្លួន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Yonhap
ចុចអាន ៖ សារព័ត៌មាន រុស្ស៊ី ថា ក្រុមភេរវករ អ៊ុយក្រែន គំរាមសម្លាប់និពន្ធនាយក RT និង Sputnik
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២៤ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ