Connect with us

ព័ត៌មានជាតិ

តំណាងអង្គការ ILO សរសើរកម្ពុជា អនុវត្តកម្មវិធីការងារសមរម្យបានល្អប្រសើរ

បានផុស

នៅ

នាយកការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសថៃ កម្ពុជា ឡាវ បានសម្តែងនូវការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងលាររៀបចំនូវកម្មវិធីការងារសមរម្យបានល្អប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងសិក្ខាសិលាត្រីភាគី ស្ដីពី ការត្រួតពិនិត្យប្រចាំឆ្នាំលើកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា ឆ្នាំ២០១៩ -២០២៣ នៅព្រឹកថ្ងៃទី៣០ ខែសីហានេះ នៅភ្នំពេញ លោក Graeme Buckley នាយកការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសថៃ កម្ពុជា ឡាវ បានលើកសរសើរ អំពីការខិតខំប្រឹងប្រែងរបស់កម្ពុជា ជុំវិញការរៀបចំ នូវកម្មវិធីការងារសមរម្យ ដើម្បីជួយសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ដែលកម្ពុជាជាប្រទេសមួយ ដែលបានរៀបចំកម្មវិធីការងារសមរម្យនេះច្រើនជាងគេ។

ចំណែក លោក Mattew Nicolas Rendall តំណាងសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា ក៏បានថ្លែងពីការកោតសរសើរចំពោះកម្មវិធីនេះ ដែលគ្រប់ភាគីពាក់ព័ន្ធបានចូលរួមសហការល្អ ហើយខាងភាគីនិយោជកនឹងបន្តចូលរួមសហការកាន់តែជិតស្និតជាមួយក្រសួងការងារ និងអង្គការអន្តរជាតិខាងការងារបន្តទៀត ដើម្បីផ្ដល់ឱ្យវិស័យការងារនៅកម្ពុជា កាន់តែមានភាពរីកចម្រើន ជាពិសេសផ្ដល់នូវវឌ្ឍនភាពលើការងារសមរម្យសម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងអស់។

រីឯ លោក អាត់ ធន់ តំណាងសហជីព បង្ហាញក្ដីសង្ឃឹមថា រាជរដ្ឋាភិបាលនឹងចូលរួមផ្ដល់កិច្ចគាំពារសង្គមទៅលើវិស័យផ្សេងៗទៀតនៅកម្ពុជាឱ្យកាន់តែទូលំទូលាយ ជាក់ស្ដែងដូចជាការផ្ដល់នូវប្រាក់សោធននិវត្តន៍ ដល់កម្មករនិយោជិតជាដើម។

ថ្លែងបើកសិក្ខាសិលា លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញអំពីវឌ្ឍនភាព និងគោលដៅនៃការលើកកម្ពស់វិស័យការងារនៅកម្ពុជា ដែលការចូលរួមក្នុងការអនុវត្តកម្មវិធីការងារសមរម្យសម្រាប់កម្ពុជាក្នុងរយៈកាល ៥ ដំណាក់កាលមកនេះ បានរួមចំណែកធ្វើឱ្យកាន់តែប្រសើរឡើងនូវសសរស្តម្ភទាំង ៤ នៃរបៀបវារៈការងារសមរម្យ ហើយបានចូលរួមចំណែកលើការគាំទ្រដល់ការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ជាពិសេសគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ គោលនយោបាយជាតិ ស្តីពី ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងគោលនយោបាយទេសន្តរប្រវេសន៍ការងារ។

លោកបណ្ឌិត អ៊ិត សំហេង បានបង្ហាញការពេញចិត្តចំពោះគោលបំណងសំខាន់ៗទាំង ៤ ដើម្បីជំរុញឱ្យមានប្រសិទ្ធភាពក្នុងការអភិវឌ្ឍន៍ស្របតាមនិន្នាការការងារ និងសក្ដានុពលនៅក្នុងប្រទេស រួមមាន ១. របាយការណ៍អំពីសមទ្ធិផលសំខាន់ៗក្នុងឆ្នាំ២០២១ ធៀបនឹងសូចនាករ និងគោលដៅ ក៏ដូចជាចំណុចសំខាន់ៗដែលបានដាក់ចេញក្នុងឯកសារកម្មវិធីការងារសមរម្យ រួមទាំងការកែសម្រួលជាបន្តបន្ទាប់ក្នុងបរិការណ៍នៃជម្ងឺកូវីដ-១៩។ ២. ចែករំលែក និងពិភាក្សាអំពីបញ្ហាប្រឈម និងមេរៀនដកពិសោធន៍ ឬឧត្តរមានុវត្តន៍នៃការអនុវត្តន៍ការងារសមរម្យឆ្នាំ២០២១។ ៣. បញ្ជាក់ ឬកែសម្រួលនូវចំណុចអាទិភាពសំខាន់ៗ ជាពិសេស គាំទ្រដល់ការស្ដារឡើងវិញក្រោយវិបត្តិកូវីដ-១៩ និង ៤. ពិភាក្សាពីផែនទីបង្ហាញផ្លូវការរៀបចំកម្មវិធីការងារសម្រាប់ប្រទេសកម្ពុជាសម្រាប់ឆ្នាំ ២០២៤- ២០២៨។

លោករដ្ឋមន្រ្តី ក៏បញ្ជាក់ពីការខិតខំរបស់ក្រសួង ក្នុងការគិតគូរដោះស្រាយដល់ការផ្តល់កិច្ចគាំពារ និងផ្តល់ជូននូវអត្ថប្រយោជន៍នានាជូនដល់បងប្អូនកម្មករនិយោជិត ក៏ដូចជាធានាបានឱ្យនិយោជកអាចរក្សាបាននូវផលិតកម្ម អាជីវកម្ម នៃរោងចក្រសហគ្រាសរបស់ខ្លួន ជាពិសេសការចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធិផលខ្ពស់នៃអនុសាសន៍ទាំង ១០ ចំណុចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានដាក់ចេញក្នុងកំឡុងពេលនៃការចុះជួបសំណេះ​សំណាលជាមួយបងប្អូនកម្មករនិយោជិត ចំនួន ៧៧ លើក មានកម្មករចូលរួមប្រមាណ ១ លាននាក់កន្លងទៅ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៩ នាទី មុន

ពលរដ្ឋជិះរថយន្តក្រុង​មិនគិតថ្លៃ​ ឱកាស​បុណ្យជាតិធំៗ កើនឡើង​ពី​ ១០ ទៅ ១៥ ភាគរយ ក្នុងមួយឆ្នាំ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ជីវិតកម្សាន្ដ២ ម៉ោង មុន

Selena ក្លាយជាមហាសេដ្ឋី ខណៈ Justin កំពុងផ្ទុះច្រូងចម្រាសនឹងបុគ្គលបទល្មើសផ្លូវភេទ

ព័ត៌មានជាតិ២ ម៉ោង មុន

មន្រ្តី​ជំនាញ​សាធារណការ​​ឆ្លើយតប​បញ្ជាក់ ផ្លូវខូច​បង្កើត​ចង្ហូរ​រលក​នៅ​​​រង្វង់មូលព្រះថោង​នាងនាគ

ចរាចរណ៍២១ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ២ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៧ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

Sokha Hotels

ព័ត៌មានពេញនិយម