Connect with us

សេដ្ឋកិច្ច

ចិនសម្រេចនាំចូលពោតពីកម្ពុជា ជាផ្លូវការ

បានផុស

នៅ

ចិន សម្រេចនាំចូលពោតពីកម្ពុជា ជាផ្លូវការ បន្ទាប់ពីបញ្ចប់នីតិវិធីទាំងស្រុងរវាងភាគីទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការបញ្ជាក់ពីស្ថានទូតចិន បានឱ្យដឹងថា ការនាំចេញពោតនេះ គឺត្រូវបានរដ្ឋបាលគយចិនអនុញ្ញតជាផ្លូវការឱ្យក្រុមហ៊ុន ដែលបានចុះបញ្ជី នាំចូលពោតពីកម្ពុជាទៅកាន់ប្រទេសចិន ហើយត្រូវបានផ្សព្វផ្សាយបញ្ជាក់ឱ្យដឹងនាថ្ងៃទី ២៧ សីហា ក្រោយពីបានដំណើរការនីតិវិធីផ្សេងៗអស់រយៈពេលជាច្រើនខែ ជាពិសេសទៅលើភូតគាមអនាម័យ នាពេលកន្លងមក។ ពោតនេះ គឺជាផលិតផលកសិកម្មទី២ របស់កម្ពុជា ដែលចិនបានអនុញ្ញាតឱ្យនាំចូលក្នុងឆ្នាំ ២០២២នេះ ដោយភាគីចិន បានអះអាងថា នឹងបន្តកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិននិងកម្ពុជា តាមរយៈការបង្កើនសមិទ្ធផលថ្មីៗបន្ថែមទៀត។

ក្រសួងកសិកម្ម បានបញ្ជាក់ថា ពោតក្រហម គឺជាដំណាំឧស្សាហកម្មមួយប្រភេទ ដែលមានសក្តានុពលទីផ្សារខ្ពស់សម្រាប់យកទៅកែច្នៃធ្វើជាចំណីសត្វសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។ ផ្អែកតាមការស្រង់ស្ថិតិដោយក្រុមការងាររបស់ក្រសួងពាណិជ្ជកម្ម កាលពីខែកក្កដា ឆ្នាំ២០២២ បានបង្ហាញថា បច្ចុប្បន្នផ្ទៃដីដាំដុះពោតក្រហមមានចំនួនប្រមាណជាង ១៤ម៉ឺនហិកតា និងមានទីផ្សារនាំចេញ​ទៅក្រៅប្រទេស ដូចជាប្រទេស ថៃ វៀតណាម កូរ៉េ បង់ក្លាដេស និងចុងក្រោយនេះ គឺចិន។ ដោយឡែក តាមរយៈពិធីចុះអនុស្សរណៈយោគយល់គ្នារវាង ក្រុមហ៊ុនស៊ី ភី ខេមបូឌា ចំកាត់ និងតំណាងសៃឡូនៅប៉ៃលិនកាលពីពេលថ្មីៗនេះ ពោតក្រហមរាប់រយពាន់ហិតតា ត្រូវបានប្រជាកសិករត្រៀមដាំដុះដោយហេតុថា ក្រុមហ៊ុននឹងដាក់ការបញ្ជារទិញពោតក្រហម ក្នុងតម្លៃប្រមាណ ៦៣៦ រៀល ក្នុងមួយគីឡូក្រាម សម្រាប់ពោតស្នូលសំណើម៣០% និងតម្លៃ ៦៤៧ រៀល ក្នុងមួយគីឡូក្រាម សម្រាប់ពោតស្នូលសំណើម ២៩%។ នេះបើតាមបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម៕ អត្ថបទ៖ នាង រតនៈ

អត្ថបទ៖ នាង រតនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៤ វិនាទី មុន

ម៉ាឡេស៊ីជំរុញ​ឱ្យ​ក្រុមហ៊ុនចិន​ កុំប្រើ​ប្រទេសខ្លួន ដើម្បី​គេច​ពន្ធ​អាមេរិក​

ព័ត៌មានជាតិ៥ នាទីutes មុន

ច្បាប់ថវិកាជាតិឆ្នាំ២០២៥ ចូលដល់ដៃព្រឹទ្ធសភាដោយប្រគល់ឱ្យគណៈកម្មការជំនាញពិនិត្យសិក្សា

កីឡា១៦ នាទីutes មុន

រឿង​អស្ចារ្យ​មួយ​ទៀត! ក្រុម​នារីកម្ពុជា ទទួល​បានកៅអី ASEAN Women’s Championship 2025

សេដ្ឋកិច្ច១៩ នាទីutes មុន

ក្រុមហ៊ុន Windey Energy របស់ចិន ចាប់អារម្មណ៍ដាក់ទុន​វិនិ​យោគ​លើវិស័យថាមពលស្អាតនៅកម្ពុជា

ព័ត៌មានជាតិ២២ នាទីutes មុន

អ្នកជាប់ឃុំ១៩៨នាក់ ត្រូវបានផ្ទេរពីពន្ធនាគារខេត្តស្វាយរៀង ទៅខេត្តត្បូងឃ្មុំ ដើម្បីរំដោះភាពចង្អៀតណែន

ព័ត៌មានជាតិ៨ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៧ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ជីវិតកម្សាន្ដ៤ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម