Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្ត គ្រោងរៀបចំចេតិយ​ប្រាសាទវត្តទួល​ជាតំបន់រមណីយដ្ឋាន​ទេសចរណ៍វប្បធម៌

បានផុស

នៅ

រដ្ឋបាលខេត្តស្វាយរៀង បានចុះត្រួតពិនិត្យ និងគ្រោងរៀបចំទីតាំងចេតិយប្រាសាទវត្តទួល ស្ថិតក្នុងភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ដែលបានសាងសង់នៅឆ្នាំ ១៩៦៨ ធ្វើជាតំបន់រមណីដ្ឋានទេសចរណ៍វប្បធម៌។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង តំណាង អភិបាលខេត្ត បានចុះពិនិត្យទីតាំងចេតិយផ្ទាល់ និងបានទទួលព័ត៌មានជាច្រើនជុំវិញប្រវត្តិចេតិយនេះ ពីប្រជាពលរដ្ឋ​ដែលរស់នៅក្នុងតំបន់។

លោក អ៊ុង សារិន អាយុប្រមាណជាង៦០ឆ្នាំ សព្វថ្ងៃរស់នៅភូមិព្រះទន្លេ បានឲ្យដឹងថា អ្នកកសាងចេតិយនេះត្រូវជា អ៊ំ របស់គាត់ឈ្មោះ អ៊ុង សាវុធ មានឋានៈជាឧត្តមសេនីយ៍ត្រីក្នុងសម័យ លន់ ណុល រស់នៅរាជធានីភ្នំពេញ  បានកសាងនៅឆ្នាំ១៩៦៨ ហើយបានយកជាងដែលជាអ្នកសាងសង់ធ្វើវិមានឯករាជ្យ យកមកធ្វើចេតិយនេះ។ ចំណែករូបចម្លាក់រចនាបថ គឺស្រដៀង នឹងវិមានឯករាជ្យទាំងអស់ រហូតដល់សង្គ្រាមឆ្នាំយៀកកុង ចូលកំឡុងឆ្នាំ១៩៧០ ជាងសាងសង់បានរត់រប៉ាត់រប៉ាយចោល ដោយបានបន្សល់ទុកនៅក្បាច់ក្បូរនៅទីនេះទាំងអស់។

លោកបានបន្តថា «កាលនោះ ចេតិយធ្វើមិនទាន់ហើយទេ គម្រោងរបស់គាត់ថា ត្រូវចាក់សាបក្នុងខឿននេះ តែមិនទាន់បានចាក់សាបផង ហើយស៊ីម៉ងត៍ ដែលបានទិញទុកចោលពេញហ្នឹង ដល់ពេលសង្គ្រាមមកដល់គាត់ក៏រត់ចោល ជាងក៏រត់ចោល ដោយបន្សល់ទុកនូវរបស់របរពេញហ្នឹង ហើយគម្រោងរបស់គាត់ គឺធ្វើផ្លូវចាក់ថ្មគ្រួស បន្តចាប់ពីផ្លូវលេខ១៣ រហូតដល់ចេតិយ៍តែម្ដង»។

ដោយឡែក ស្ត្រីចំណាស់ឈ្មោះ ព្រាប សាមឿន មានអាយុប្រមាណ៧០ឆ្នាំ ក៏បានរៀបរាប់ឱ្យដឹងផងដែរថា កាលដើមឡើយ នៅទីនេះគឺជាទីទួល។ ទីទួលនេះ ក៏មានព្រះសង្ឃគង់នៅផងដែរ ដោយមានកុដតូចៗ និងសាលាឆាន់សម្រាប់ឲ្យព្រះសង្ឃគង់ស្នាក់អាស្រ័យ រៀនធម៌អាថ៌ហើយនៅជុំវិញកន្លែងនេះ ក៏មានប្រជាពលរដ្ឋធ្វើស្រែចម្ការធម្មតា គឺស្រែជម្រៅ និងមានផ្លូវចូលស្រដៀង និងប្រាសាទអង្គរវត្តផងដែរ។

ក្រោយស្តាប់ការរៀបរាប់របស់ប្រជាពលរដ្ឋ ជាចាស់ទុំ នៅក្នុងតំបន់នេះ រដ្ឋបាលខេត្ត ជឿជាក់ថា ក្រោយរៀបចំអភិវឌ្ឍចេតិយប្រាសាទវត្តទួល នឹងប្រែមុខមាត់ថ្មី ទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត និងជួយបង្កើតការងារដល់ពលរដ្ឋ ដែលរស់នៅតំបន់នេះផងដែរ៕

 ដោយ:ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម