Connect with us

ព័ត៌មានជាតិ

សម្ដេច​តេ​ជោ ហ៊ុន សែន ចង់ដឹង​ទស្សនៈ​អ្នកវិភាគ​ជុំវិញ​ទស្សនកិច្ច​របស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ទៅ​ប្រទេស​ឡាវ

បានផុស

នៅ

សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​យប់​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២២​នេះ បាន​ចោទសួរ​ទៅ​អ្នកវិភាគ​មួយចំនួន អំពី​ទស្សនៈ​របស់​ពួកគេ​ជុំវិញ​ដំណើរ​ទស្សនកិច្ច​របស់ ឯក​ឧត្ត​ម ហ៊ុន ម៉ា​ណែ​ត ទៅកាន់​ប្រទេស​ឡាវ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​សម្ដេច​តេ​ជោ បាន​រៀបរាប់ថា «​ហ៊ុន ម៉ា​ណែ​ត ទើប​បញ្ចប់​ទស្សនកិច្ច​នៅ​ឡាវ ដែល​ទទួល​ត្រួតពល​ដោយ​នាយអគ្គសេនាធិការ​កង​ទ័ព​ឡាវ​។ ក្រៅពីនេះ ហ៊ុន ម៉ា​ណែ​ត ត្រូវបាន​ទទួល​ដោយ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នាយករដ្ឋមន្ត្រី និង​ដោយ​ប្រធានាធិបតី​ឡាវ​ថែមទៀត​។ តើ​អស់លោក​អ្នកវិភាគ​យល់​យ៉ាងណាដែរ ក្នុង​ទស្សនកិច្ច​ហ៊ុន ម៉ា​ណែ​ត ទៅ​ឡាវ​លើក​នេះ​?»​។

សម្ដេច​ក៏បាន​បន្តទៀត​ថា «​ដោយ​លើក​មុន​ខ្ញុំ​មិនបាន​ជម្រាប​អស់ ខ្ញុំ​សូម​ជម្រាប​បន្ថែមថា កាលពី ហ៊ុន ម៉ា​ណែ​ត ទស្សនកិច្ច​នៅ​ជប៉ុន នា​ដើមឆ្នាំ​២០២២​នេះ មិត្ត​ជប៉ុន​របស់​យើង បាន​បញ្ជូន​យន្តហោះ​មក​ទទួល ហ៊ុន ម៉ា​ណែ​ត ពី​កម្ពុជា​ទៅ​ជប៉ុន និង​ជូន​ពី​ជប៉ុន​មកដល់​កម្ពុជា​វិញ ព្រោះ​ពេលនោះ​គ្មាន​ជើងហោះហើរ​ទេ​ដោយសារ​កូ​វីដ​១៩​។ តើ​អ្នកវិភាគ​មាន​យោបល់​យ៉ាងណាដែរ ព្រោះ​ខ្ញុំ​ចង់ដឹង​។ នេះ​មិនមែនជា​ពាក្យចាក់ដោត​ទេ តែ​ជា​ការចង់​យល់​តែប៉ុណ្ណោះ​»​។

សូមបញ្ជាក់​ថា នាពេល​កន្លងទៅ​បន្ទាប់ពី លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម ដោយមាន​ការទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​នោះ អ្នកវិភាគ​មួយចំនួន​បាន​រិះគន់ថា ដំណើរ​ទស្សនកិច្ច​នេះ ជាការ​ទៅសុំ​យោបល់​របស់​ថ្នាក់ដឹកនាំ​វៀតណាម ខណៈដែល លោក ហ៊ុន ម៉ា​ណែ​ត គឺជា បេក្ខជន​នាយករដ្ឋមន្ត្រី​សម្រាប់​ថ្ងៃ​អនាគត​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី ជុំវិញ​ករណីនេះ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​លើកឡើង​ដែរ​ថា ការទទួល​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់ លោក ហ៊ុន ម៉ា​ណែ​ត នៅ​ប្រទេស​វៀតណាម មិន​ដល់​ការធ្វើ​បដិសណ្ឋារកិច្ច​ចំពោះ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន និង​សិង្ហ​បុរី​នោះទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ នាទីutes មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

Sokha Hotels

ព័ត៌មានពេញនិយម