Connect with us

KPT+

ចែកគ្នាដឹង! តិចនិកជ្រើសរើសគ្រឿងសម្អាង កុំឲ្យប៉ះផលិតផលមានអាសបេស្តុស

បានផុស

នៅ

អាសបេស្តុស (Asbestos) ជាសារធាតុដែលអាចបង្កឱ្យយើងកើតជំងឺមហារីក ហើយថ្មីៗនេះ ផលិតផលម្សៅលាបទារក និង​កុមារ ១២ ប្រភេទ ត្រូវបានអគ្គនា​យក​ដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ប្រកាសថាមាន​ផ្ទុកសារធាតុនេះ។ តើ​គ្នា​យើង​ដឹង​ទេ​សារធាតុ​នេះ​ក៏អាច​មានក្នុង​ផលិតផល​ដែលស្រីៗប្រើប្រាស់រាល់ថ្ងៃដែរ។ តើអាសបេស្តុសមានក្នុងផលិតផលអ្វីខ្លះ? យើងធ្វើ​ម៉េច​ដឹងថា ផលិតណាមួយមានផ្ទុក​អាសបេស្តុស និងគួរចៀសវាងរបៀបណា?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការស្រាវជ្រាវបានឱ្យដឹងថា ក្រៅពីម្សៅលាបទារក និងកុមារ អាសបេស្តុសក៏មាននៅក្នុង​គ្រឿង​ផាត់មុខដូចជា ម្សៅ​ទ្រនាប់ ម្សៅ​ផាត់មុខ ម្សៅផាត់ថ្ពាល់​ និងម្សៅផាត់ភ្នែកមួយចំនួនដែរ។

១. ហេតុអ្វីបានជាអាសបេស្តុសមាននៅក្នុងគ្រឿងសម្អាង?

អាសបេស្តុសអាចមាននៅក្នុងគ្រឿងសម្អាងដូចបានលើកឡើងខាងលើដោយសារគ្រឿងសម្អាងទំាង​នេះមានផ្ទុកសារធាតុ Talc (Talcum) ដែលជាធាតុផ្សំជួយឱ្យគ្រឿងសម្អាងមានពណ៌ស្រាល ម៉ដ្ត​ទន់​រលោង ហើយអាច​ជួយស្រូបសំណើម ឬញើស។

តួយ៉ាង សារធាតុ Talc ត្រូវបានប្រើជាធាតុផ្សំ​នៅក្នុងម្សៅផាត់មុខ​ដែល​យើង​ផាត់​លើ​ម្សៅ​ទ្រនាប់​ដើម្បី​ជួយឱ្យម្សៅទ្រនាប់នៅជាប់បានយូរ និងធ្វើមុខយើងស្ងួតរបៀបធម្មជាតិ និងមិនមើលទៅ​មាន​ជាតិ​ប្រេង ឬខ្លាញ់។

Talc និងអាសបេស្តុស (asbestos) ជាសារធាតុរ៉ែដែលនៅស្រទាប់ជាប់គ្នា ដូច្នេះក្នុងដំណើរ​ការ​ជីក​យករ៉ែ Talc សារធាតុអាសបេស្តុសងាយនឹងជាប់ចូលជាមួយសារធាតុ Talc ណាស់ដែលធ្វើឱ្យ Talc មាន​ផ្ទុកអាសបេស្តុស។

២. អាសបេស្តុសក្នុងគ្រឿងសម្អាងបង្កឱ្យយើងគ្រោះថ្នាក់ដូម្តេច?

ដោយសារយើងប្រើគ្រឿងសម្អាងនៅលើផ្ទៃមុខ ដូច្នេះសារធាតុ​អាសបេស្តុស​​ងាយនឹងចូលក្នុងខ្លួនយើងតាមរយៈច្រមុះ និងមាត់ណាស់ព្រោះជាប់នៅក្នុង Talc ដែល​ជា​ភាគល្អិតតូចៗ។ នៅពេលអាសបេស្តុសចូលក្នុងខ្លួនយើង សារធាតុនេះនឹងជាប់​នៅ​ក្នុង​ស្រទាប់​សួត ឬពោះ ហើយ​អាចធ្វើឱ្យជាលិការសួត ឬពោះរលាក។ យូរៗទៅជាលិការសួត ឬ​ពោះ​នឹងមាន​ស្លាកស្នាម ហើយ​​វិវត្ត​ទៅជាជំងឺមហារីក​។

យើងមិនអាចដឹងថា ផលិតផលគ្រឿង​សម្អាងណាមាន ឬគ្មានផ្ទុកសារធាតុ​អាសបេស្តុស​ទេ។ ដូចនេះយើង​ត្រូវពិនិត្យឱ្យបានច្បាស់លាស់ មុននឹងទិញគ្រឿង​សម្អាង​ប្រភេទ​ណា​មួយ។

ដើម្បីចៀសវាងសារធាតុអាសបេស្តុស យើងគួរជ្រើសរើសគ្រឿងសម្អាងដែលគ្មានសារធាតុ Talc (Talcum) ឬមានសារធាតុ Talc តែមានពាក្យ​ថា Asbestos Free មានន័យថា អត់មានសារធាតុ​អាសបេស្តុស ឬត្រូវបាន​ចំរាញយកសារធាតុអាសបេស្តុសចេញពីធាតុផ្សំ Talc រួចហើយ។ មួយ​​វិញ​ទៀត យើងក៏អាចជ្រើសរើសកូល័រផាត់ថ្ពាល់​ និងផាត់ភ្នែកជា​ប្រភេទ​សាច់​គ្រីម​ជំនួស​ឱ្យ​ប្រភេទ​សាច់​ម្សៅក៏បាន៕

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន៖គ្រាន់តែគេងពេលយប់ ក៏ជួយស្បែកឲ្យស្រស់ស្អាត ក្មេងជាងវ័យ បើដឹងល្បិចទាំង ៦ នេះ

ចុចអាន៖បើមិនចង់ខូចមុខ កុំប្រើគ្រឿងសម្អាងដែលផ្ទុកគ្រឿងផ្សំ ៦ នេះ ជាមួយគ្នាឲ្យសោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មេបក្ស​ប្រជាធិបតេយ្យ​ដែលស្ទើរ​ក្លាយ​ជាអ្នក​ទោស​ ថា ប្រជាជន​បង្កើត​ប្រវត្តិសាស្រ្តថ្មី​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រយៈពេល​៨ឆ្នាំ ប្រធានាធិបតី​កូរ៉េខាងត្បូង​​២រូប​ត្រូវ​សភា​ដក​ហូត​អំណាច​​​ក្នុងខែ​ធ្នូដូចគ្នា​

ព័ត៌មានជាតិ១៣ ម៉ោង មុន

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញ​ជា​អធិបតី​បើក​ពិធីបុណ្យ​រំលឹក​គុណ​អង្គរ​លើកទី៤

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

​លោក Yoon ដែលប្តេជ្ញា​ប្រយុទ្ធ​ដល់​ទីបញ្ចប់នោះ សន្យា​ចុះ​ចេញ ក្រោយសភា​ទម្លាក់​

ព័ត៌មានជាតិ១៤ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស ជំរុញឱ្យសិស្សានុសិស្សវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ប្រឹងប្រែងរៀនសូត្រ ដើម្បីអនាគត

Sokha Hotels

ព័ត៌មានពេញនិយម