KPT+
មកស្គាល់មហាសេដ្ឋីស្ត្រីជើងខ្លាំង ក្នុងវិស័យបច្ចេកវិទ្យាSHERLY SANDBERG
បើនិយាយពីស្រ្តីមានឥទ្ធិពលមកពីបណ្ដាវិស័យនានា មនុស្សស្រីនៅតែមិនមានចំនួនច្រើនកួរកត់សម្គាល់នៅឡើយទេ។ យ៉ាងណា ស្រ្តីបច្ចុប្បន្ន នៅតែមានភាពលេចធ្លោគួរសមដែរ។ ក្នុងនោះវិស័យមួយដែលកំពុងពេញនិយមនិងល្បីល្បាញគឺបណ្ដាញសង្គម Facebook មានស្រ្តីជើងខ្លាំងម្នាក់ដែលជានាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ។
អ្នកស្រី Sherly Sandberg ជាស្រ្តីមួយរូបដែលតាំងចិត្តជំនះនូវឧបសគ្គ និងភាពមិនអាចទៅរួចដែលក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួនគិតថាស្រ្តីធ្វើមិនបាន។ សព្វថ្ងៃអ្នកស្រីជាអ្នកគ្រប់គ្រងផ្នែកប្រតិបត្តិការនៅក្រុមហ៊ុន Facebook។ មិនតែប៉ុណ្ណោះ អ្នកស្រីក៏ជាកវីនិពន្ធសៀវភៅដែលត្រូវបានគេទទួលស្គាល់ថាជាសៀវភៅលក់ដាច់ជាងគេបំផុតទៀតផង។
អ្នកស្រី Sherly Sandberg កើតក្នុងឆ្នាំ ១៩៦៩ នៅទីក្រុង Washington ក្នុងនាមជាកូនច្បងក្នុងចំណោមបងប្អូន ៣ នាក់។ ប៉ុន្តែនៅអាយុ ២ ឆ្នាំ អ្នកស្រីត្រូវប្តូរទីលំនៅទៅរស់នៅ North Miamin Beach វិញ។ តាំងពីតូចដល់ធំ ម្តាយនិងលោកយាយជាស្រ្តីគំរូសម្រាប់ Sherly ពីព្រោះពួកគាត់ទាំងពីរតែងតែខិតខំយ៉ាងណាធ្វើឲ្យគ្រួសារទាំងមូលទទួលបានការអប់រំនិងការងារល្អ។
Sherly Sandberg បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យនៅ Miami ដោយជោគជ័យជាមួយកម្រិតពិន្ទុ 4.6 GPA និងត្រូវបានគេចាត់ទុកជាសិស្សពូកែប្រចាំសាលាផងដែរ។ ក្រោយមកអ្នកស្រីបានចូលរៀននៅសកលវិទ្យាល័យ Harvard ដើម្បីបន្តការសិក្សាបរិញ្ញាប័ត្រ ហើយបន្ទាប់ពីរៀនចប់ អ្នកស្រីបម្រើការនៅធនាគារពិភពលោក ។
នៅក្នុងវិស័យជំនួញ ស្ត្រីជើងខ្លាំងរូបនេះ ត្រូវបានគេចាត់ទុកជាមនុស្សស្រីដ៏មានឥទ្ធិពលបំផុត។ បន្ថែមពីលើនោះ អ្នកស្រីក៏ជាតំណាងស្រ្តីក្នុងភាពជាអ្នកដឹកនាំ និងជាអ្នកនិពន្ធសៀវភៅ “Lean In” ដែលជាសៀវភៅសម្រាប់លើកទឹកចិត្តស្រ្តីឲ្យមានការអភិវឌ្ឍន៍។
ក្រោយមក Sherly Sandberg បានចេញសៀវភៅមួយក្បាលទៀតចំណងជើង “Option B” ដែលជាការផ្តួចផ្តើមគំនិតពីស្វាមីនិងខ្លួនផ្ទាល់។ ជាអកុសលស្វាមីបានស្លាប់ ដូច្នេះសៀវភៅថ្មីនេះ ច្រើនតែនិយាយាទាក់ទងនឹងទុក្ខសោកនៃការបាត់បង់ស្វាមី។
ក្រោយពីបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រពី Harvard អ្នកស្រីធ្វើជាជំនួយការផ្នែកស្រាវជ្រាវនៅធនាគារពិភពលោក។ ក្រោយមកទៀត Sherly រៀនបន្តថ្នាក់អនុបណ្ឌិតនៅសកលវិទ្យាល័យដដែល។ បន្ទាប់ពីរៀនចប់ អ្នកស្រីក៏ធ្វើការនៅនាយកដ្ឋានរតនាគារវិញ ដែលត្រូវបានគេប្រគល់តំណែងជាលេខារង។
ក្នុងឆ្នាំ ២០០១ ស្រ្តីជោគជ័យរូបនេះ បានប្តូរទៅ California ដើម្បីធ្វើជាអនុប្រធានផ្នែកលក់អនឡាញ និងប្រតិបត្តិការនៅក្រុមហ៊ុន Google ។ លុះដល់ឆ្នាំ ២០០៨ កេរ្តិ៍ឈ្មោះរបស់អ្នកស្រីដែលធ្វើការក្នុងផ្នែកបច្ចេកវិទ្យាត្រូវបានគេស្គាល់ច្រើនឡើងៗ រហូតក្រោយមកអ្នកស្រីសម្រេចចិត្តធ្វើការជាអ្នកគ្រប់គ្រងផ្នែកប្រតិបត្តិការនៅក្រុមហ៊ុន Facebook ។ តួនាទីរបស់នាយកប្រតិបត្តិរូបនេះរួមមាន ផ្នែកទីផ្សា ផ្នែកលក់ ផ្នែកអភិវឌ្ឍន៍ជំនួញ និងគ្រប់គ្រងធនធានមនុស្ស។
ក្នុងឆ្នាំ ២០១២ អ្នកស្រីបានក្លាយជាស្រ្តីទីមួយក្នុងចំណោមក្រុមប្រឹក្សាភិបាលនៃ Facebook និងទទួលបានសិទ្ធក្នុងការទទួលបានភាគលាភពី Facebook ដែលពេលនោះហើយ អ្នកស្រីបានក្លាយជាអ្នកមានមួយរូប។
នៅឆ្នាំ ២០២០ នេះតម្លៃនៃទ្រព្យសកម្មរបស់ Sherly Sandberg មានប្រមាណ ១.៨ ពាន់លានដុល្លា និងត្រូវបានទស្សនាវដ្ដី Forbes ផ្តល់ចំណាត់ថ្នាក់ទី ១២ នៃស្រ្តីដែលមានឥទ្ធិពលក្នុងពិភពលោក៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Forbes
ចុចអាន៖
ចុចអាន៖
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់