ជីវិតកម្សាន្ដ
Kylie Jenner សម្រក់ទឹកភ្នែក ៣ សប្ដាហ៍ ក្រោយសម្រាលកូនប្រុសទី ២
Kylie Jenner បានបើកចំហអំពីបទពិសោធន៍ និងការសម្រក់ទឹកភ្នែកឥតឈប់ឈរជាច្រើនសប្ដាហ៍ បន្ទាប់ពីផ្ដល់កំណើតឲ្យកូនប្រុសទី ២ របស់នាងជាមួយមិត្តប្រុស Travis Scott ។
នៅក្នុងឈុតខ្លីៗនៃកម្មវិធី The Kardashians រដូវកាលទី ២ ស្ថាបនិកក្រុមហ៊ុន Kylie Cosmetics រូបនេះបាននិយាយទៅកាន់បងស្រី Kendall Jenner ថា “នៅពេលនេះខ្ញុំគួរតែមានអារម្មណ៍សប្បាយចិត្ត បន្ទាប់ពីខ្ញុំយំឥតល្ហែអស់រយៈពេល ៣ សប្តាហ៍ ក្រោយពេលសម្រាលបានកូនប្រុសទីពីរ” ។
នាងបានបន្ថែមទៀតថា “វាជារឿងសំខាន់ដែលត្រូវតែនិយាយដោយត្រង់ៗអំពីអារម្មណ៍របស់ខ្ញុំ ព្រោះខ្ញុំមិនចង់ឲ្យអ្នកម្តាយផ្សេងៗទៀតបាក់ទឹកចិត្ត ឬធ្វើឲ្យពួកគេមានអារម្មណ៍ថា “រងសម្ពាធ” ចំពោះការពពោះរបស់ពួកគេឡើយ ដោយសារតែអ្នកម្ដាយផ្សេងទៀតក៏នឹងឆ្លងកាត់រឿងមួយនេះដូចគ្នា ជាពិសេសបញ្ហសុខភាពផ្លូវកាយ និងផ្លូវចិត្ត” ។
យ៉ាងណាមិញនាពេលថ្មីៗនេះ Kylie ក៏បានបង្ហោះរូបភាព Selfie នៅកន្លែងហាត់ប្រាណផងដែរ ក្រោយពេលសម្រាលកូនបាន ៤ ខែ ជាមួយនឹងខេបសិនថា “ពេលនេះខ្ញុំបានដោះស្រាយបញ្ហាការឈឺខ្នង និងជង្គង់បានច្រើន ហើយការហាត់ប្រាណនៅពេលនេះបានធ្វើឲ្យសុខភាពរបស់ខ្ញុំរឹងមាំម្តងទៀត” ៕
ប្រែសម្រួលដោយ ៖ នាងតូច
ចុចអាន៖Kylie Jenner រងការរិះគន់ចាស់ដៃ ក្រោយជួបអ្នកគាំទ្រ
ចុចអាន៖Taylor Swift ប្រកាសចេញអាល់ប៊ុមថ្មី ក្រោយទើបកាន់ពានរង្វាន់ VMAs
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១៤ ម៉ោង ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៥ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
លោក Zelensky៖ រុស្ស៊ីដុតមុខសាកសពទាហានកូរ៉េខាងជើង ដើម្បីលាក់អត្តសញ្ញាណ (វីដេអូ)