Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ដាក់លក្ខខណ្ឌមួយចំណុចទៅអាមេរិក បើចង់ចាប់ផ្តើមកិច្ចពិភាក្សាអាកាសធាតុឡើងវិញ

បានផុស

នៅ

ប្រទេសចិនបាននិយាយនៅថ្ងៃពុធទី៣១ខែសីហានេះថា លក្ខខណ្ឌមួយចំណុច សម្រាប់ការបន្តកិច្ចចរចាស្តីពីអាកាសធាតុទ្វេភាគីជាមួយសហរដ្ឋអាមេរិកឡើងវិញ គឺទីក្រុងវ៉ាស៊ីនតោន ត្រូវលុបបំបាត់ “ឥទ្ធិពលអវិជ្ជមាន” ដែលបន្សល់ទុកដោយដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្រ្តអាមេរិកលោក Nancy Pelosi ទៅកាន់កោះតៃវ៉ាន់កាលពីដើមខែនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៣ខែសីហា ប្រទេសចិនកាលពីថ្ងៃទី៥ខែសីហា បានផ្អាកកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយសហរដ្ឋអាមេរិក ក្នុងវិស័យមួយចំនួន រួមទាំងកិច្ចពិភាក្សាអាកាសធាតុ និងការសន្ទនារវាងមេបញ្ជាការយោធាជាន់ខ្ពស់ផងដែរ។

ក្នុងបទសម្ភាសន៍ជាមួយកាសែត Financial Times កាលពីថ្ងៃអង្គារ, បេសកជនពិសេសរបស់សហរដ្ឋអាមេរិក ទទួលបន្ទុកផ្នែកបម្រែបម្រួលអាកាសធាតុ លោក John Kerry បានជំរុញឲ្យប្រធានាធិបតីចិនលោក Xi Jinping បន្តកិច្ចពិភាក្សាឡើងវិញ។

លោក John Kerry

អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក ដែលបច្ចុប្បន្នជាអ្នកការទូតអាកាសធាតុកំពូលរបស់រដ្ឋបាល លោក Biden ក៏បានប្រាប់កាសែតនេះផងដែរថា លោកសង្ឃឹមថា ប្រទេសនានា អាចវិលត្រលប់មកវិញ មុនកិច្ចប្រជុំកំពូលអាកាសធាតុ COP27 របស់អង្គការសហប្រជាជាតិក្នុងខែវិច្ឆិកា នៅរមណីយដ្ឋាន Sharm el-Sheikh នៃប្រទេស អេហ្ស៊ីប។

ប្រទេសចិន បានឆ្លើយតបទៅនឹងការលើកឡើងរបស់លោក Kerry ដោយបញ្ជាក់ថា ការបន្តកិច្ចពិភាក្សាអាកាសធាតុជាមួយសហរដ្ឋអាមេរិក គឺពឹងផ្អែកលើសកម្មភាពរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការដោះស្រាយឥទ្ធិពលអវិជ្ជមាន នៃដំណើរទស្សនកិច្ចនៅតៃវ៉ាន់របស់លោកស្រី Pelosi។

ក្រសួងការបរទេសចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរ ផ្ញើទៅកាន់ Reuters ថា “ភាគីអាមេរិក គួរតែលុបបំបាត់ឥទ្ធិពលអវិជ្ជមាន នៃទស្សនកិច្ចនៅតៃវ៉ាន់របស់លោកស្រី Pelosi។ នេះជាលក្ខខណ្ឌមិនអាចខ្វះបាន នៃកិច្ចសហប្រតិបត្តិការប្រែប្រួលអាកាសធាតុរវាងចិន និងសហរដ្ឋអាមេរិក”។

សេចក្តីថ្លែងការណ៍ក៏បាននិយាយដែរថា ប្រទេសចិននឹងបន្តចូលរួមយ៉ាងសកម្មនៅក្នុងវេទិកាអន្តរជាតិស្តីពីការប្រែប្រួលអាកាសធាតុ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ EU ត្រៀម​ទិញ​យន្តហោះ​ពន្លត់​ភ្លើង​ឆេះ​ព្រៃ ខណៈ​វិបត្តិ​អាកាសធាតុ​ កាន់​តែ​ធ្ងន់ធ្ងរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៤ ម៉ោង មុន

ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

សមាជិកសភា​​​ត្រូវ​បណ្តេញចេញ​ពីសាល​​​​​ប្រជុំ​​​​ ​ព្រោះ​ស្រែកតវ៉ា​ការថ្លែង​របស់​​ លោក ត្រាំ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ថា ពេញចិត្តណាស់ ចំពោះលិខិតដែល ហ្សេលេនស្គី ផ្ញើឲ្យគាត់

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

Starmer និង Macron នឹងដឹកដៃ Zelensky ទៅអាមេរិកម្តងទៀត ដើម្បីបញ្ចុះបញ្ចូល Trump ឲ្យជួយអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម