Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី បិទបំពង់បង្ហូរ​ឧស្ម័នដ៏ធំ ទៅអឺរ៉ុប (មានវីដេអូ)

បានផុស

នៅ

រុស្ស៊ី​ បាន​ផ្អាក​ទាំងស្រុង នូវ​ការ​ផ្គត់ផ្គង់​ឧស្ម័ន​ទៅ​កាន់​អឺរ៉ុប ​តាម​រយៈ​បំពង់​បង្ហូរ​​ដ៏សំខាន់ ដោយ​និយាយ​ថា​ ខ្លួនចាំបាច់ត្រូវការ​ជួសជុលបំពង់នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុនថាមពលដ៏ធំរបស់រដ្ឋរុស្ស៊ី Gazprom បាននិយាយថា ការរឹតបន្តឹងលើបំពង់បង្ហូរ Nord Stream 1 នឹងមានរយៈពេលបីថ្ងៃ។

រុស្ស៊ី​ បាន​កាត់បន្ថយ​ការ​នាំ​ចេញ​ឧស្ម័ន​រួចទៅ​ហើយ ​តាមរយៈ​បំពង់​បង្ហូរនេះ។ រុស្ស៊ី ក៏ច្រានចោលការចោទប្រកាន់ថា ខ្លួនប្រើប្រាស់ការផ្គត់ផ្គង់ថាមពល ជាមធ្យោបាយដាក់ទោសប្រទេសលោកខាងលិច ដើម្បីសងសឹកចំពោះការដាក់ទណ្ឌកម្មលើការលុកលុយអ៊ុយក្រែនផងដែរ។

បំពង់ Nord Stream 1 លាតសន្ធឹងប្រវែង ១២០០គីឡូម៉ែត្រ នៅបាតសមុទ្របាល់ទិក ចាប់ពីឆ្នេររុស្ស៊ី នៅជិតទីក្រុង St Petersburg ទៅភាគឦសានប្រទេសអាល្លឺម៉ង់។

បំពង់នេះបើកដំណើរការក្នុងឆ្នាំ២០១១ ហើយអាចបញ្ជូនឧស្ម័នអតិបរមា ១៧០ម៉ែត្រគូបក្នុងមួយថ្ងៃ ពីប្រទេសរុស្ស៊ីទៅកាន់អាល្លឺម៉ង់។

បំពង់បង្ហូរនេះ បានបិទរយៈពេល១០ថ្ងៃនៅក្នុងខែកក្កដា ហើយថ្មីៗបានដំណើរការក្នុងសមត្ថភាពត្រឹមតែ ២០% ប៉ុណ្ណោះដោយសារតែអ្វីដែលរុស្ស៊ីពិពណ៌នាថា ឧបករណ៍មានបញ្ហា។

ទោះបីជាយ៉ាងណាក៏ដោយ មេដឹកនាំអឺរ៉ុបបារម្ភថា រុស្ស៊ីអាចពន្យារការកាត់ផ្តាច់ ក្នុងការប៉ុនប៉ងជំរុញតម្លៃឧស្ម័ន ដែលបានកើនឡើង ៤០០% រួចទៅហើយ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ប៊ុលហ្គារី ចង់ចាប់ផ្តើមទិញឧស្ម័នពី រុស្ស៊ី វិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤០ នាទី មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៤៧ នាទី មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៤៩ នាទី មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម២ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម