ព័ត៌មានជាតិ
រដ្ឋមន្ត្រីកសិកម្ម ស្នើឱ្យអ៉ីស្រាអែលជួយរៀបចំស្រូវបង្ហាញដោយប្រើប្រាស់ប្រព័ន្ធស្រោចស្រពថ្មីទំនើប
លោក វេងសាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានស្នើឱ្យក្រុមហ៊ុន Netafim របស់ប្រទេសអ៊ីស្រាអែលពិនិត្យលទ្ធភាពសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ក្នុងការរៀបចំស្រូវបង្ហាញដោយប្រើប្រាស់ប្រព័ន្ធស្រោចស្រពថ្មីទំនើប នៅស្ថានីយផលិតពូជស្រូវ។
ការស្នើសុំនេះបានធ្វើឡើងកាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២២ ក្នុងឱកាសដែលលោករដ្ឋមន្ត្រីបានអញ្ជើញដឹកនាំវិស័យឯកជនដែលកំពុងវិនិយោគក្នុងវិស័យកសិកម្មកម្ពុជាមកពិនិត្យក្រុមហ៊ុន Netafim ក្នុងបំណងសិក្សាស្វែងយល់អំពីបច្ចេកទេសកសិកម្មថ្មីទំនើបទាក់ទងផ្ទះសំណាញ់ ការប្រើប្រាស់ទឹកក្នុងវិស័យកសិកម្ម ពិសេសប្រព័ន្ធតំណក់ទឹកនៅប្រទេសអ៊ីស្រាអែល។
ជាការឆ្លើយតបលោក Eli Matan អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន Netafim បានទទួលសំណើលោករដ្ឋមន្ត្រី ហើយសន្យាថានឹងសហការជាមួយអគ្គនាយកដ្ឋានកសិកម្មធ្វើការសិក្សាស្រាវជ្រាវអំពីប្រសិទ្ធភាពសេដ្ឋកិច្ច និងការប្រើប្រាស់ប្រព័ន្ធតំណក់ទឹកលើផលិតកម្មដំណាំស្រូវ ជាពិសេសដើម្បីរកដំណោះស្រាយទៅនឹងបញ្ហាកង្វះទឹកនារដូវប្រាំងនៅកម្ពុជា។
នៅក្នុងឱកាសនោះដែរ លោក Eli Matan បានពន្យល់ប្រាប់ជាហូរហែអំពីការអនុវត្តបច្ចេកវិទ្យាកសិកម្ម ការងារស្រាវជ្រាវ ការបណ្តុះបណ្តាល និងបង្ហាញ។ល។ សំខាន់ជាងគេ គឺការប្រើប្រាស់ និងគ្រប់គ្រងទឹកឲ្យមានប្រសិទ្ធភាពខ្ពស់លើដំណាំ ដោយសារបរិមាណទឹកត្រូវការប្រើប្រាស់សម្រាប់វិស័យកសិកម្មមាននិន្នាការកើនឡើងជាលំដាប់។ លោកបានបន្តថា ដើមឡើយរដ្ឋអ៊ីស្រាអែលប្រើទឹកសំណល់ពីទីក្រុង និងទីប្រជុំជន ដែលបានច្រោះសំអាតរួចហើយ ដោយសារវិស័យកសិកម្មមានការរីកចម្រើន សេចក្តីត្រូវការទឹកក៏កើនឡើង ដែលទាមទារឲ្យរដ្ឋាភិបាលត្រូវការវិនិយោគយ៉ាងច្រើនដើម្បីទាញយកទឹកសមុទ្រមកច្រោះ ចំរាញ់ប្រើប្រាស់បន្ថែម។ បច្ចុប្បន្ន ការអនុវត្តប្រព័ន្ធតំណក់ទឹកក្នុងកសិដ្ឋានត្រូវបានវិវឌ្ឍយ៉ាងទូលំទូលាយ ដោយសារបច្ចេកវិទ្យានេះបានផ្តល់ប្រយោជន៍យ៉ាងច្រើនដូចជា ប្រើបរិមាណទឹកតិច ចំគោលដៅ គ្រប់គ្រងការលូត លាស់រុក្ខជាតិគ្មានប្រយោជន៍ និងការលូតលាស់ពពួកបាក់តេរី និងផ្សិតចង្រៃបានល្អ ប្រើប្រាស់ ជីទឹកចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់សម្រាប់ដំណាំ កាត់បន្ថយស្តេសរបស់ដំណាំដោយ សារបរិមាណទឹកជោគជាំពេក កាត់បន្ថយពលកម្ម និងទទួលបានទិន្នផលខ្ពស់។
គួរបញ្ជាក់ថា បច្ចុប្បន្នអ៊ីស្រាអែលបានប្តូរបច្ចេកទេសរាយទុយយោលើផ្ទៃដីមកបង្កប់ក្នុងដីវិញ។ បើតាមការបញ្ជាក់ពីលោក Eli Matan បានឱ្យដឹងថាការបង្កប់ទុយយោក្នុងដីមានប្រយោជន៍ដោយសារឬសដំណាំចាប់យកទឹក និងសារធាតុចិញ្ចឹមបានល្អ រក្សាសម្ងួតផ្ទៃដីខាងលើ មិនបង្កលក្ខណអំណោយផលឲ្យរុក្ខជាតិគ្មានប្រយោជន៍ដុះលូតលាស់បាន និងគ្រប់គ្រងមិនឲ្យបាក់តេរី និងពួកផ្សិតចង្រៃរស់ និងលូតលាស់បានងាយ។ល៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍៥ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង