Connect with us

អាជីព

​អ្នកភូមិក្តីត្នោត​កំពុងជំរុញការ​ផលិតចង្ក្រាន​លក់ផ្គត់ផ្គង់ជីវភាព​ ខណៈខ្វះកម្លាំងពលកម្ម

បានផុស

នៅ

អ្នកភូមិក្តីត្នោត ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងប្រមាណជាង ១០ គ្រួសារកំពុងជំរុញការផលិតចង្ក្រានលក់ដូរផ្គត់ផ្គង់ជីវភាព ខណៈមិនអាចរកជួលកម្មករក្នុងភូមិឱ្យជួយផលិតបានច្រើនដូចពេលមុនឡើយព្រោះភាគច្រើនពួកគេនៅក្នុងភូមិបាននាំគ្នាត្រូវធ្វើជាកម្មករតាមរោងចក្រនានាអស់ហើយ។ នេះបើតាមការរៀបរាប់របស់អ្នកស្រី ស៊ឹម សួរ ជាអ្នកផលិតចង្ក្រាននៅក្នុងភូមិក្តីត្នោតនៅព្រឹកថ្ងៃ ៣១ ខែសីហា ឆ្នាំ២០២២ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី សឹម សួរ បានបន្តថា ទន្ទឹមនឹងការខ្វះកម្លាំងពលកម្មកម្មករវត្ថុធាតុដើមត្រូវផលិតពិសេសគឺដីឥដ្ឋសម្រាប់​យកមកផលិតកាន់តែខ្សត់ទៅៗពិបាករក ដោយសារតំបន់មានដីឥដ្ឋដែលអ្នកស្រុកធ្លាប់យកកន្លងមកត្រូវបានគេលក់ដូរឲ្យក្រុមហ៊ុនឯកជនអស់ទៅហើយ។

ដោយឡែកតម្លៃចង្ក្រានដែលផលិតបានលក់ចេញមានតម្លៃ៣ប្រភេទគឺលេខ១មានតម្លៃពី ១០.០០០ ទៅ ១២.០០០ រៀល ចង្ក្រានលេខ២មានតម្លៃពី ១៥.០០០ ទៅ ២០.០០០ រៀល និងចង្ក្រានលេខ ៣ មានតម្លៃពី ៣០.០០០ ទៅ ៥០.០០០រៀល ដែលនេះ គឺជាតម្លៃលក់បោះដុំ និងបើលក់រាយវិញអាចមានតម្លៃខ្ពស់ជាងនេះ។

លោក សូ វណ្ណះ ជាអ្នកផលិតចង្ក្រានខ្នាតតូចម្នាក់នៅក្នុងភូមិក្តីត្នោតក៏បាននិយាយឲ្យដឹងដែរថា ការផលិតចង្ក្រានរបស់លោកសព្វថ្ងៃក៏មានកម្មករជួយផលិត២នាក់ផងដែរគឺផលិតតាមជំនាញដោយរាប់ចំនួនជាក់ស្ដែងគិតជាលុយប្រចាំថ្ងៃ។ ដូចជាការយកដីឥដ្ឋមកដាក់ក្នុងពុម្ពចាក់ជារូបរាងចង្ក្រានឡូវ ១តម្លៃ ៤០០ រៀល ការយកចង្ក្រានមកចិតចោះដាក់សន្ទះ ១ៗ ថ្លៃ៦០០ រៀលហើយត្រូវយកទៅដុតឱ្យឆ្អិន បន្ទាប់មកទើបច្រកចង្ក្រានដាក់ចូលក្នុងស្រោមដែកសង្ក័សីឱ្យក្លាយជាចង្ក្រានអាចប្រើប្រាស់បានមួយៗតម្លៃ ៩០០ រៀល ដែលក្នុងនោះកម្មករជួយផលិតចង្ក្រានក្នុងម្នាក់ៗអាចរកចំណូលជាមធ្យមប្រចាំថ្ងៃបានពី៣ ម៉ឺន ទៅ ៤ម៉ឺនរៀល ទៅតាមការខិតខំប្រឹងប្រែងផលិត។

ដូច្នេះបើបូកសរុបថ្លៃទិញដីឥដ្ឋថ្លៃទិញអុស ឬអង្កាមសម្រាប់ដុតដកថ្លៃដើមចេញទៅការផលិតចង្ក្រានលក់នីមួយៗ លក់ចេញអាចចំណេញបានក្នុងចន្លោះពី ១៥០០ ទៅ ២០០០រៀលប៉ុណ្ណោះ។

លោក សូ វណ្ណះ បានបញ្ជាក់ឲ្យដឹងថា ទោះបីការប្រកបមុខរបរផលិតចង្ក្រានដែលជាប្រពៃណីរបស់ដូនតាខ្មែររកចំណូលមិនបានច្រើនធ្វើមានធ្វើបានក៏ពិតមែនគឺអ្នកស្រុកក្នុងភូមិក្តីត្នោតនៅតែតស៊ូព្យាយាមរក្សាស្នាដៃស្មូនដីផលិតចង្ក្រានគ្រប់ប្រភេទជាមរតកដូនតាខ្មែរត្រូវរក្សាឲ្យបានគង់វង្សមិនឲ្យបាត់បង់នោះឡើយ៕

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៣៧ វិនាទី មុន

កម្ពុជានឹងផ្សព្វផ្សាយអាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងពិព័ណ៌ទេសចរណ៍អន្តរជាតិនៅអឺរ៉ុប

សង្រ្គាមពាណិជ្ជកម្មអាមេរិក-ចិន
ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

អាមេរិកគ្រោង​ស្នើច្បាប់រឹតត្បឹតការវិនិយោគអាមេរិកនៅចិនឡើងវិញ

Angkor Tiger
កីឡា១៨ នាទីutes មុន

Kodai និង Taiga ជា​កម្លាំង​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់ អង្គរថាយហ្គឺរ

ព័ត៌មានជាតិ១៨ នាទីutes មុន

ក្រសួងអប់រំ ណែនាំផ្សព្វផ្សាយឱ្យបានច្រើនពីអត្ថន័យថ្ងៃ១៤ កុម្ភៈ ដល់សិស្ស ចៀសវាងយល់ច្រឡំធ្វើខុសវប្បធម៌ខ្មែរ

ព័ត៌មានជាតិ២០ នាទីutes មុន

​លោក ​ Casey Barnett៖ តើផលិតកម្មបន្ទះសូឡារបស់កម្ពុជានឹងដួលរលំមែនទេ? តើរដ្ឋាភិបាលត្រូវចាត់វិធានការបែបណាដើម្បីបញ្ជៀសហានិភ័យនេះ?

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

លោក ដូណាល់ ត្រាំ គំរាម​កាត់​ជំនួយ​អេហ្ស៊ីប និង​ហ្ស៊កដានី បើ​ពួកគេ​មិន​ព្រម​ទទួល​យក​ជនជាតិ​ប៉ាឡេស្ទីន

សន្តិសុខសង្គម៥០ នាទីutes មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម