Connect with us

សុខភាព

កាត់បន្ថយទម្លាប់ ៣ យ៉ាងនេះ ដើម្បីសុខភាពល្អ

បានផុស

នៅ

ទម្លាប់​ទាំង​ឡាយ​ណា​​ជួយ​ឲ្យ​មាន​សុខភាព​ល្អ​មនុស្ស​យើង​ភាគ​ច្រើន​ពិបាក​នឹង​ធ្វើ​បាន ដោយ​ហេតុ​ថា​ទម្លាប់​ខ្លះ​ត្រូវ​ការ​​ការ​តាំង​ចិត្ត​ខ្ពស់ ដូច​ជា​ការ​ហាត់​ប្រាណ ឬ​ការ​ទទួល​ទាន​អាហារ​មាន​តុល្យភាព​ល្អ​ចំពោះ​សុខ​ភាព​ជា​ដើម។ ជាមួយ​គ្នា​នេះ​ដែរ ទម្លាប់​មិន​ល្អ​មួយ​ចំនួន​មនុស្ស​យើង​ បែរ​ជា​ធ្វើ​ញឹក​ញាប់​ទោះ​បី​ដឹង​ថា​ប៉ះពាល់​សុខ​ភាព​ក៏​ដោយ។ ដើម្បី​សុខ​ភាព​ល្អ គ្នា​យើង​គួរ​កាត់​បន្ថយ​ទម្លាប់​ទាំង​នេះ​។

១. កាត់​បន្ថយ​ការ​ផឹក​គ្រឿង​ស្រវឹង​

ថ្វី​បើ​យើង​មិន​អាច​កាត់​ផ្ដាច់​ការ​ឈប់​ផឹក​គ្រឿង​ស្រវឹង​បាន​ទាំង​ស្រុង តែ​យើង​អាច​បន្ថយ​បរិមាណ​ផឹក​ប្រ​ចាំ​សប្ដាហ៍​។ បើ​យើង​ទម្លាប់​ផឹក​គ្រឿង​ស្រវឹង​បី ឬ​បួន​ដង​ក្នុង​មួយ​សប្ដាហ៍ យើង​គួរ​បន្ថយ​មក​ផឹក​ត្រឹម​ម្ដង​ក្នុង​មួយ​សប្ដាហ៍​វិញ​។

តាម​ការ​ណែ​នាំ ការ​ផឹក​គ្រឿង​ស្រវឹង​ដែល​អាច​មាន​ផល​ល្អ​ចំពោះ​សុខ​ភាព​គឺ​សម្រាប់​មនុស្ស​ស្រី​អាច​ផឹក​ស្រាបៀរមិន​លើស​ពី​​មួយ​កំប៉ុង​ក្នុង​មួយ​ថ្ងៃ និង​សម្រាប់​មនុស្ស​ប្រុស​មិន​លើស​ពី​ពីរ​កំប៉ុង​ក្នុង​មួយ​ថ្ងៃ។ ចំពោះ​ស្រា​វិញ​មនុស្ស​ស្រី​មិន​គួរ​ផឹក​លើស​ពីរ​១៤៨​មិល្លីលីត្រ​ក្នុង​មួយ​ថ្ងៃ និង​មនុស្ស​ប្រុស​មិន​គួរ​លើស​ពី​ពីរ​ដង​នៃ​កម្រិត​របស់​មនុស្ស​ស្រី​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. ឈប់​ជក់បារី

បើ​សិន​ជា​គ្នា​យើង​ជា​អ្នក​ជក់​បារី គួរ​ពិចារណា​ឈប់​ជក់​ដើម្បី​សុខ​ភាព​ល្អ​។​ គ្នា​យើង មាន​ចេត​នា​ចង់​ឈប់​ជក់​បារី​គួរ​ស្វែង​រក​ជំនួយ​ពី​គ្រូពេទ្យ ឬ​ពី​សមាជិក​គ្រួសារ​។

តិចនិក​ជួយ​បញ្ឈប់​ការ​ជក់បារី

  • ប្រើ​ប្រាស់​ពពួក​ផលិតផល​ឱសថ៖ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​ជ្រើស​រើស​យក​ផលិត​ផល​ការ​បន្ថយ​ការ​ញៀន​ជាតិ​នីកូទីន ​
    ស្វែង​រក​ការ​គាំទ្រ និង​លើក​ទឹក​ចិត្ត។
  • បង្កើន​ការ​យល់​ដឹង​ពី​ផល​ប៉ះពាល់​សុខភាព​ បង្ក​ដោយ​បារី​
  • កត់ត្រា និង​គណនា ជា​ទឹក​ប្រាក់​ចំណាយ​លើ​បារី ដើម្បី​ឲ្យ​យើង​ដឹង​ពី​ការ​ខាត​បង់​ផ្នែក​ហិរញ្ញ​វត្ថុ​លើ​បារី

ផល​ប្រយោជន៍​នៃ​ការ​ឈប់​ជក់បារី​ធៀប​ទៅ​នឹង​អ្នក​បន្ត​ជក់​វ័យ​ដូច​គ្នា​៖

  • ឈប់​ជក់​នៅ​អាយុ​៣០​ឆ្នាំ អាច​មាន​អាយុ​លើស​អ្នក​បន្ត​ជក់​១០​ឆ្នាំ
  • ឈប់​ជក់​នៅ​អាយុ​៤០​ឆ្នាំ អាច​មាន​អាយុ​លើស​អ្នក​បន្ត​ជក់​៩​ឆ្នាំ
  • ឈប់​ជក់​នៅ​អាយុ​៥០​ឆ្នាំ អាច​មាន​អាយុ​លើស​អ្នក​បន្ត​ជក់​៦​ឆ្នាំ
  • ឈប់​ជក់​នៅ​អាយុ​៦០​ឆ្នាំ អាច​មាន​អាយុ​លើស​អ្នក​បន្ត​ជក់​៣​ឆ្នាំ

៣. កុំ​គិត​រឿង​អវិជ្ជមាន​ច្រើនពេក​

បើ​សិន​ជា​គ្នា​យើង​មាន​ទម្លាប់​មិន​ល្អ ចូល​ចិត្ត​គិត​ឃើញ​តែ​រឿង​អវិជ្ជមាន​លើ​ស្ថាន​ភាព​ផ្សេងៗ ឬ​គិត​ឃើញ​តែ​ផល​អវិជ្ជមាន​បម្រុង​នឹង​កើត នោះ​យើង​ប្រហែល​ជា​ត្រូវ​រៀន​គិត​វិជ្ជមាន​​ឲ្យ​​បាន​ច្រើន​ជាង​នេះ​វិញ​។​

យើង​អាច​ពិចារណា​ ដក​ខ្លួន​ពី​ក្រុម​មនុស្ស​ដែល​ចូល​ចិត្ត​គិត​តែ​រឿង​អវិជ្ជមាន​ និង​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ឲ្យ​ដក​ខ្លួន​ពី​ផ្លូវ​មួយ​នេះ​។​ ដូច​គ្នា​ដែរ បើ​យើង​គិត​ថា​លទ្ធ​ផល​នៃ​កិច្ច​ការ​ណា​មួយ​អាច​ចេញ​ជា​ផល​​មិន​ល្អ យើង​គួរ​កុំ​គិត​តែ​ពី​ត្អូញត្អែរ តែ​គួរ​គិត​ពី​ដំណោះ​ស្រាយ​លើ​បញ្ហា​នេះ​វិញ​។

ខាង​ក្រោម​នេះ​ជា​តិចនិក​មួយ​ចំនួន​ជួយ​ឲ្យ​គ្នា​យើង​ចាប់​ផ្ដើម​គិត​បែប​វិជ្ជមាន​៖

នៅ​ជាមួយ​មនុស្ស​គិត​វិជ្ជមាន៖ គ្នា​យើង​ត្រូវ​ប្រាកដ​ថា​មនុស្ស​ដែល​យើង​តែង​នៅ​ជាមួយ​ គឺ​ជា​មនុស្ស​ចូល​ចិត្ត​គិត​វិជ្ជមាន​ ជា​មនុស្ស​ចេះ​ជួយ​អ្នក​ដទៃ ចេះ​ផ្ដល់​យោបល់ និង​លើក​ទឹក​ចិត្ត​។ នៅ​ជា​មួយ​មនុស្ស​គិត​អវិជ្ជមាន អាច​ធ្វើ​ឲ្យ​យើង​កើត​ស្ត្រេស​បាន​ ហើយ​បើ​យើង​កើត​ស្រ្តេស​នឹង​ប៉ះ​ពាល់​សុខ​ភាព​​កាន់​តែ​ខ្លាំង។

រៀន​និយាយ​គំនិត​វិជ្ជមាន​ចំពោះ​ខ្លួន​ឯង​៖ យើង​ត្រូវ​ចេះ​លើក​ទឹក​ចិត្ត និង​គិត​ល្អ​លើ​ខ្លួន​ឯង​។ បើ​សិន​ជា​គំនិត​អវិជ្ជមាន​ចូល​មក​ក្នុង​ខួរ​ក្បាល​ យើង​គួរ​វាយ​តម្លៃ​មើល​ថា​វា​មាន​ហេតុ​ផល​ត្រឹម​ត្រូវ និង​មាន​អ្វី​បញ្ជាក់​ច្បាស់​លាស់​ពី​រឿង​នោះ​ទេ ឬ​អាច​មាន​វិធី​ល្អ​ជាង​នេះ​ទេ​​។ ឧទាហរណ៍​ថា «យើង​គិត​ថា​រឿង​នេះ​ខ្ញុំ​មិន​ដែល​ធ្វើ​ទេ​ទំនង​ជា​ពិបាក​ណាស់»។ បើ​មាន​គំនិត​បែប​នេះ យើង​សាក​គិត​បែប​វិជ្ជមាន​វិញ​ថា៖​«​នេះ​ជា​ឱកាស​ល្អ​របស់​ខ្ញុំ​ក្នុង​ការ​បញ្ចេញ​ស្នាដៃ​»។​ សូម​ព្យាយាម​គិត​ដល់​អ្វី​ដែល​​យើង​បាន​ទទួល និង​ផ្ដល់​មោទកភាព​ដល់​យើង​នា​ពេល​កន្លង​មក បើ​អារម្មណ៍​អវិជ្ជមាន​កើត​លើ​​យើង​។

ហាត់​ប្រាណ៖ គ្នា​យើង​​​បើ​មាន​បញ្ហា​ស្មុគ​ច្រើន​ពេក​គួរ​ចេញ​ហាត់​ប្រាណ​ខ្លះ។ ការ​ហាត់​ប្រាណ​បាន​ត្រឹម​៣០​នាទី​ក្នុង​មួយ​ថ្ងៃ អាច​ជួយ​ធ្វើ​យើង​មាន​សុខភាព​ល្អ និង​អារម្មណ៍​ល្អ​ផង​ដែរ​៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ចង់បានសុខភាពល្អ ព្យាយាមរត់ហាត់ប្រាណពេលព្រលឹមឲ្យបានទៀងទាត់

ចុចអាន៖ផលប៉ះពាល់ និងមូលហេតុបណ្ដាលឲ្យត្អើក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទី មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ជីវិតកម្សាន្ដ៤០ នាទី មុន

Selena ក្លាយជាមហាសេដ្ឋី ខណៈ Justin កំពុងផ្ទុះច្រូងចម្រាសនឹងបុគ្គលបទល្មើសផ្លូវភេទ

ព័ត៌មានជាតិ៤៦ នាទី មុន

មន្រ្តី​ជំនាញ​សាធារណការ​​ឆ្លើយតប​បញ្ជាក់ ផ្លូវខូច​បង្កើត​ចង្ហូរ​រលក​នៅ​​​រង្វង់មូលព្រះថោង​នាងនាគ

ព័ត៌មានជាតិ១ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងរដ្ឋបាលរាជធានីភ្នំពេញ បិត Sticker QR Code App NoDrug ឲ្យពលរដ្ឋទាញយកប្រើប្រាស់

ចរាចរណ៍២០ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

ព័ត៌មានជាតិ១ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

តម្លៃប្រេង​ឡើង​តិចតួច​កាលពី​ថ្ងៃ​សុក្រ​ ប៉ុន្តែ​​ធ្លាក់ចុះ​ក្នុង​អត្រាប្រចាំ​សប្ដាហ៍​

Sokha Hotels

ព័ត៌មានពេញនិយម