វប្បធម៌ ជំនឿ
យល់សប្ដិឃើញ zombies បង្ហាញពីការនឿយហត់ក្នុងជីវិត ប្រយ័ត្នសុខភាពផ្លូវចិត្តឲ្យមែនទែន!
យល់សប្ដិឃើញ zombies គឺជារឿងមួយដែលមនុស្សគ្រប់គ្នាភ័យខ្លាច ព្រោះគិតថាមានតែក្នុងភាពយន្តប៉ុណ្ណោះ។ យ៉ាងណាមិញ មិនថាក្នុងសុបិននោះឃើញ zombies កំពុងដេញខាំឬរត់តម្រង់មករកយើង ឬអ្នកបានក្លាយជាបិសាច ប្រភេទនេះហើយក្ដី។
ដូច្នេះសុបិនមួយនេះចង់បញ្ជាក់ថា សុខភាពផ្លូវចិត្តរបស់យើងបច្ចុប្បន្ននេះ កំពុងតែនឿយហត់ខ្លាំង ទាំងបញ្ហាការងារ និងអនាគតទៅថ្ងៃមុខ។ បើគេងយល់សប្ដិឃើញ zombies អត្ថន័យនៅខាងក្រោមនេះ៖
សុបិនឃើញ zombies
ចិត្តរបស់អ្នកក្នុងអំឡុងពេលនេះ ប្រហែលជាភ័យខ្លាចចំពោះអនាគតជាខ្លាំង។ អ្នកអាចប្រឈមនឹងការងារលំបាក រង់ចាំលទ្ធផលប្រឡង ឬរង់ចាំផ្លាស់ប្ដូរការងារ ទាំងនេះគឺជារឿងទាំងអស់ដែលអ្នកមានការគ្រប់គ្រង១០០ភាគរយលើឥទ្ធិពលរបស់វា ដូច្នេះសូមចំណាយពេលសម្រាក ហើយសម្រួលអារម្មណ៍ ដើម្បីបន្តការប្រយុទ្ធ។

សុបិនឃើញ zombies ដេញតាម
ប្រសិនបើនៅក្នុងសុបិន អ្នកមានភាពក្លាហានក្នុងការប្រយុទ្ធជាមួយ zombies ដែលកំពុងដេញតាមសម្លាប់ នោះបានន័យថា ក្នុងជីវិតខាងក្រៅអ្នកនឹងមានភាពក្លាហានក្នុងការតស៊ូជាមួយបញ្ហា ហើយត្រៀមខ្លួនការពារមនុស្សដែលអ្នកស្រលាញ់ ឬនៅជុំវិញឲ្យបានល្អបំផុត។ ប៉ុន្តែប្រសិនបើក្នុងសុបិនរបស់អ្នកមិនរត់ មិនប្រយុទ្ធ ហើយបែរស្រែករកជំនួយ។ នេះមានន័យថា អ្នកមិនអាចកម្ចាត់បញ្ហាក្នុងជីវិតពិត ដោយគ្មានជំនួយពីមនុស្សបានទេ។ ជីវិតខាងក្រៅរបស់អ្នកកំពុងតែទន់ខ្សោយខ្លាំង ទាំងរាងកាយ និងផ្លូវចិត្ត។
សុបិនឃើញ zombies ខាំករបស់អ្នក
ប្រសិនបើនៅក្នុងសុបិនអ្នកត្រូវបានខាំដោយ zombie មានន័យថា ផ្នែកនៃរាងកាយឬសុខភាពរបស់អ្នក កំពុងតែជួបជំងឺដំកាត់មិនចេះអស់ ដូច្នេះក្នុងអំឡុងពេលនេះ សូមថែរក្សាសុខភាពឲ្យមែនទែន! អ្នកគួរតែទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យសុខភាពទូទៅផងដែរ។

សុបិនឃើញខ្លួនឯងក្លាយជា zombie
នៅទីនេះវាអាចមានន័យថា អ្នកកំពុងតែធុញទ្រាន់នឹងពិភពលោក ជាពិសេសគឺមនុស្សជុំវិញ មានអាកប្បកិរិយាមិនល្អទោលើអ្នក។សូមរកពេលវេលនាសមស្របដើម្បីសម្រាកឲ្យមានកម្លាំង ហើយគិតតែរឿងវិជ្ជមាន ទើបជិវិតសុខសាន្ត៕
គ្រូ ណុប
ចុចអាន៖យល់សប្ដិឃើញប្រដាប់ភេទបុរស ជាប្រផ្នូលយ៉ាងណាក្នុងជីវិត?
ចុចអាន៖សុបិនឃើញបាយ ស្នេហានឹងសមប្រកប ឯការងារឬជំនួញជិតឆ្ងាយ កាន់តែរីកចម្រើន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ