KPT+
ក្បួន ៣ យ៉ាងរបស់ ជប៉ុន ជួយគ្រប់គ្រងកំហឹង និងអារម្មណ៍អវិជ្ជមាន
យើងមានទាំងអារម្មណ៍វិជ្ជមាន ដូចជាភាពរីករាយ រំភើប និងសុភមង្គល និងអារម្មណ៍អវិជ្ជមានដូចជាឆាប់ខឹង ឆេវឆាវខុសទំនង។ បញ្ហាទាំងនោះ ពេលខ្លះវាពិបាកក្នុងការគ្រប់គ្រង។ ជាពិសេស អារម្មណ៍អវិជ្ជមាននេះតែម្ដង។

យ៉ាងណាមិញប្រជាជនជប៉ុនមានសិល្បៈក្នុងការគ្រប់គ្រងកំហឹងដោយណែនាំថា ប្រសិនបើធ្វើវាជាប្រចាំ នឹងជួយអ្នកគ្រប់គ្រងអារម្មណ៍ពីការខកចិត្ត និងកំហឹងនានា។ ការគ្រប់គ្រងអារម្មណ៍ល្អ គឺការទទួលយកគំនិតរបស់អ្នកដោយមនសិការលើអ្វីដែលធ្វើឲ្យអ្នកមានអារម្មណ៍ស្រួល ដូចជាការដឹងគុណចំពោះរឿងតូចតាច សេចក្តីសប្បុរស និងសុភមង្គលកើតឡើង។ ខាងក្រោមនេះ ជាវិធីមួយចំនួនដើម្បីការពារខ្លួនអ្នក ពីការញាប់ញ័រ និងកំហឹងផ្សេងៗ៖
១ ស្វែងយល់ពីបុគ្គលិកលក្ខណៈរបស់អ្នក
ពេលខ្លះនៅពេលមានអ្វីដែលមិននឹកស្មានដល់ និងអវិជ្ជមានកើតឡើង វាធ្វើឲ្យមនុស្សងាយស្រួលក្នុងការបញ្ចេញអារម្មណ៍ខឹង អន់ចិត្ត និងអារម្មណ៍មិនល្អជាដើម។ ដូច្នេះយើងខ្ញុំសូមឲ្យអ្នកកំណត់អំពីមូលហេតុដែលអ្នកមានអារម្មណ៍មិនសប្បាយចិត្ត ដូចជាពេលត្រូវបានគេប្រព្រឹត្តដោយអាកប្បកិរិយាឈ្លើយ មានគេនិយាយស្ដីមិនល្អ ឬពេលគេងមិនលក់ច្រើនថ្ងៃជាប់ៗគ្នា។ វានឹងធ្វើឲ្យអ្នកយល់ និងស្វែងយល់ពីខ្លួនឯងបានយ៉ាងល្អ។ នៅពេលដែលយើងបានដឹងពីចរិតលក្ខណៈផ្ទាល់ខ្លួន និងមូលហេតុដែលខឹង នេះនឹងអនុញ្ញាតឲ្យយើងរៀនគ្រប់គ្រងអារម្មណ៍របស់យើងបានប្រសើរជាងមុន ហើយចៀសវាងការខកចិត្ត និងកំហឹងនានា។

២ ទទួលយកអារម្មណ៍របស់អ្នក
អារម្មណ៍ខកចិត្ត សោកសៅ និងការអន់ចិត្ត គឺជាអារម្មណ៍ដែលមនុស្សភាគច្រើនមិនចង់ទទួលយក ប៉ុន្តែតាមពិតវាមិនមែនជារឿងអាក្រក់នោះទេ។ ទទួលស្គាល់ថាអ្នកមានអារម្មណ៍ខកចិត្ត ខឹងនិងឆេវឆាវ វាជារឿងសំខាន់ដែលយើងត្រូវគ្រប់គ្រងអារម្មណ៍ ហើយសូមអនុញ្ញាតឲ្យរឿងអាក្រក់ទាំងនោះទៅចុះ។ ផ្ទុយទៅវិញ បើអ្នកនៅតែលាក់បាំងខ្លួនឯងមិនឲ្យខឹង ឬអន់ចិត្ត។ នៅពេលដែលបញ្ហានេះ មកជំរុញម្តងហើយម្តងទៀត វាអាចធ្វើឲ្យយើងមានអារម្មណ៍ខឹង និងអន់ចិត្តដដែលៗឡើងមក។ ដូច្នេះ ជាការសំខាន់ណាស់ ដែលមិនត្រូវមានអារម្មណ៍អាក្រក់ចំពោះអារម្មណ៍អវិជ្ជមានទាំងនេះ។ ទទួលយកវា ហើយរកវិធីដោះស្រាយឲ្យបានលឿន ជាជាងទុកចោលមិនអើពើ។
៣ ផ្ដោតលើការដោះស្រាយបញ្ហា
បន្ទាប់ពីរៀនទទួលយកអារម្មណ៍អវិជ្ជមាន ព្យាយាមតាំងចិត្តដោះស្រាយបញ្ហា។ អ្វីដែលត្រូវធ្វើគឺគិតដោយស្ងប់ស្ងាត់ដើម្បីវិភាគអារម្មណ៍។ សួរខ្លួនឯងនូវសំណួរដូចជា ហេតុអ្វីបានជាខ្ញុំមានអារម្មណ៍បែបនេះ? តើខ្ញុំអាចឆ្ពោះទៅមុខដោយរបៀបណា? តើខ្ញុំគួរមានគំនិតបែបណា ដើម្បីកុំឲ្យមានការរំខានដោយរឿងដដែលៗ ដែលអាចនឹងកើតឡើងនាពេលអនាគត? ដោយអនុវត្តការសួរសំណួរ និងស្វែងរកចម្លើយម្តងហើយម្តងទៀត។ វានឹងអនុញ្ញាតឲ្យយើងយល់ពីខ្លួនយើងកាន់តែប្រសើរ។ ធ្វើបែបនេះវាក៏ជួយឲ្យមានការសន្ទនាកាន់តែប្រសើរឡើង រវាងគំនិត និងអារម្មណ៍ផ្ទាល់ខ្លួនដូចគ្នា។

ការអនុវត្តបែបនេះ អាចថាពិបាក ហើយក៏មិនងាយដូចការរៀបរាប់នោះទេ។ ប៉ុន្តែពេលអនុវត្តទម្លាប់ទាំង៣នេះឲ្យបានញឹកញាប់ អ្នកនឹងរស់នៅឲ្យបានស្រួល មិនឆាប់រំជួលចិត្តដូចមុនទៀត ហើយបើចិត្តរបស់យើងបានសុខសាន្ត នោះស្នាមញញឹមនឹងកើតឡើងនៅគ្រប់ស្ថានភាពផងដែរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា