ព័ត៌មានជាតិ
ប្រទេស ១៣០ នៅលើពិភពលោក អាចមើលឃើញការផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា (ទទក)
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានឲ្យដឹងថា ប្រទេសនៅលើពិភពលោកចំនួន ១៣០ប្រទេស អាចមើលឃើញការផ្សាយរបស់ស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា (ទទក) ហើយការមើលឃើញនេះ គឺតាមរយៈកាណាល់នៃស្ថានីយ៍ផ្សាយរបស់ទូរទស្សន៍ តាមប្រទេសនីមួយៗ។
លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន មានប្រសាសន៍ក្នុសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងព័ត៌មាន” នាព្រឹកថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២២នេះ សម្រាប់ស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា (ទទក) បានធ្វើទំនើបកម្មជាបន្តបន្ទាប់ ហើយបានបង្កើនម៉ោងផ្សាយរហូតដល់ ២៤ម៉ោង លើ ២៤ម៉ោង។ លើសនេះទៀត ការផ្សាយរបស់ទទក អាចឲ្យប្រទេសចំនួន ១៣០នៅលើពិភពលោក អាចមើលឃើញផងដែរ។
អ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងថា «ប្រទេសដែលមើលឃើញ ទូរទស្សន៍ជាតិរបស់យើងគឺ ១៣០ប្រទេសនៅជុំវិញពិភពលោក ដែលអាចមើលឃើញទូរទស្សន៍ជាតិរបស់យើង ហើយការមើលឃើញនេះ គឺអាចមើលឃើញតាមកាណាល់ នៃស្ថានីយ៍ផ្សាយរបស់ទូរទស្សន៍តាមប្រទេសនីមួយៗ អាចមើលតាមប្រព័ន្ធសៃថលប៊ុក ដែលយើងហៅថា TV Box ហ្នឹង ទូរទស្សន៍ដូចជា One TV ដូចជា តេជោ TV អី ជាដើម»៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?