Connect with us

ព័ត៌មានជាតិ

៥ឆ្នាំចុងក្រោយនេះ ក្រសួងព័ត៌មាន ចេញអាជ្ញាបណ្ណ និងបន្តអាជ្ញាបណ្ណ ដល់អង្គភាពសារព័ត៌មានចំនួន ២,១៥៤

បានផុស

នៅ

ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ក្រសួងព័ត៌មាន បានចេញអាជ្ញាបណ្ណ និងលិខិតបន្តអាជ្ញាបណ្ណ សម្រាប់អង្គភាពសារព័ត៌មានគ្រប់ប្រភេទចំនួន ២,១៥៤អង្គភាព ហើយបានចេញនូវប័ណ្ណអ្នកសារព័ត៌មាន និងបន្តសុពលភាពប័ណ្ណអ្នកសារព័ត៌មានជាតិ-អន្តរជាតិ បានចំនួន ១០,០៣៣ប័ណ្ណ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន មានប្រសាសន៍ក្នុសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងព័ត៌មាន” នាព្រឹកថ្ងៃទី ១ ខែកញ្ញាថា ក្រសួងព័ត៌មាន តែងតែផ្ដល់តម្លៃ និងការទទួលស្គាល់អ្នកសារព័ត៌មានវិជ្ជាជីវៈ និងស្ថាប័នសារ​ព័ត៌​មា​នស្មើៗគ្នា គ្មានការប្រកាន់និន្នាការនយោបាយ ឬទស្សនៈផ្ទុយ ឬស្រប នោះទេ។

លើសពីនេះទៀត ក្រសួងព័ត៌មាន ក៏បានបង្កើតក្រុមមេធាវី ដោយសហការជាមួយក្រុមមេធាវីស្ម័គ្រចិត្តសម្ដេច​តេជោ ក្នុងការផ្ដល់ជំនួយផ្នែកផ្លូវច្បាប់ជូនដល់អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាន ក៏ដូចជាអង្គភាពសារព័ត៌មាន នៅពេលដែលមានវិវាទផ្នែកវិជ្ជាជីវៈកើតឡើង ដោយពុំគិតថ្លៃផងដែរ។

លោក មាស សុភ័ណ្ឌ បានឲ្យដឹងបន្តថា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ក្រសួងព័ត៌មាន បានចេញអាជ្ញាបណ្ណ និងលិខិតបន្តអាជ្ញាបណ្ណ សម្រាប់អង្គភាពសារព័ត៌មានគ្រប់ប្រភេទចំនួន ២,១៥៤អង្គភាព និងបានចេញនូវប័ណ្ណអ្នកសារព័ត៌មាន និងបន្តសុពលភាពប័ណ្ណអ្នកសារព័ត៌មានជាតិ-អន្តរជាតិ បានចំនួន ១០,០៣៣ប័ណ្ណ។

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានឲ្យដឹងទៀតថា ចំនួនអង្គភាពសារព័ត៌មាន ក៏ដូចជាអ្នកសារព័ត៌មានជាតិ និងបរទេស មានការកើនឡើងជារៀងរាល់ឆ្នាំ ដែលនេះបានបង្ហាញឲ្យឃើញអំពីលំហសេរីភាពសារព័ត៌មាននៅកម្ពុជា។ លោកថា ចំនួនអង្គភាពសារព័ត៌មានក្នុងឆ្នាំ ២០២២​ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៨ គឺចំនួនអង្គភាពសារព័ត៌មាន មានការកើនឡើងចំនួន ៥៨៨អង្គភាព ស្មើនឹង ២៧.៣០ភាគរយ ដែលអង្គភាពសារព័ត៌មានអនឡាញ ឬតាមប្រព័ន្ធអ៊ីនធឺណេត មានការកើនឡើងច្រើនជាងគេ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម