សុខភាព
ទឹកនោមផ្អែមជាជំងឺអាចជៀសវាងបាន តែត្រូវប្រកាន់គោលការណ៍មួយចំនួន
១) អ្វីទៅជាជំងឺទឹកនោមផ្អែម? កើតឡើងយ៉ាងដូចម្តេច?
ជំងឺទឹកនោមផ្អែម ជាជំងឺដ៏ចំណាស់យូរលង់មួយរបស់មនុស្សជាតិយើង។ ភ័ស្តុតាងដំបូងដែលគេបានស្រាវជ្រាវរកឃើញអំពីជំងឺនេះ សរសេរដោយដៃជាភាសាក្រិកក្នុងកំឡុង ១៥៥០ ឆ្នាំមុនគ្រឹស្តសករាជ (មានន័យថាជាង ៣៥០០ ឆ្នាំមកហើយដែលគេដឹងថាមានជំងឺនេះ)។
ជារួម និងដោយសង្ខេប ជំងឺទឹកនោមផ្អែមអាចចែកជាបីប្រភេទធំៗ:
– ប្រភេទទី១ (ធ្ងន់ធ្ងរខ្លាំង កើតលើក្មេងតូចៗ)
– ប្រភេទទី២ ភាគច្រើនលើសលប់កើតលើមនុស្សជំទង់ ពេញវ័យ និងមនុស្សចាស់ (ដែលជាចំណោទធំធេងលើសកលលោកបច្ចុប្បន្ន និងពេលអនាគត)
– ប្រភេទជំងឺទឹកនោមផ្អែមកើតចំពេលស្ត្រីកំពុងពពោះ ។
ជំងឺទឹកនោមផ្អែម គឺជាវិបត្តិដែលរាងកាយមនុស្សយើងបាត់បង់សមត្ថភាពក្នុងការប្រើប្រាស់និងគ្រប់គ្រងជាតិស្ករក្នុងខ្លួន បានល្អជាធម្មតា ដែលមកពីវិបត្តិអរ័ម៉ូនអាំងស៊ុយលីនជាដើមចម។ គ្រប់កោសិកានៃខ្លួនមនុស្សយើងត្រូវការជាតិស្ករដើម្បីអាចធំធាត់និងលូតលាស់បាន។
បញ្ជាក់៖
+ គ្មានស្ករ ស្មើនឹងគ្មានថាមពលសម្រាប់កោសិកា ស្មើនឹងគ្មានជីវិត។ ប៉ុន្តែ ការលើសជាតិស្ករដែលកោសិកាមិនអាចប្រើប្រាស់បាន និងសល់ខ្ពស់រ៉ាំរ៉ៃក្នុងសរសៃឈាម (chronic hyperglycemia) នាំមកគ្រោះថ្នាក់គ្រប់សរីរាង្គទាំងអស់ ពិសេសសរសៃឈាមបេះដូង ខួរក្បាល តម្រងនោម គំហើញ ប្រពន្ធ័សរសៃឈាមធំៗនៃអវៈយវៈ និងប្រព័ន្ធប្រសាទ។
+ ផលប៉ះពាល់ភាគច្រើន មិនឲ្យដឹងមុន និងមកជាលក្ខណៈស្ងៀមស្ងាត់ (silent killer disease)។
+ ស្ករអាចដឹកជញ្ជូនទៅប្រើប្រាស់ជាធម្មតាបាននៅកោសិកា ទាល់តែមានវត្តមានចាំបាច់មិនអាចខ្វះបាននៃអរ័ម៉ូនលំពែងឈ្មោះ «អាំងស៊ុយលីន» (ដែលដើរតួនាទីជាសោរបើកទ្វារកោសិកាឲ្យអាចទទួលយកស្ករទៅប្រើប្រាស់បាន)។ ដូច្នេះ វិបត្តិ «អាំងស៊ុយលីន» ជាតួឯកធំទីមួយ ចាំបាច់ក្នុងការបង្កឲ្យមានការលើសជាតិស្ករក្នុងខ្លួន ដែលនាំដល់ការកើតជំងឺទឹកនោមផ្អែម (កម្រិតស្ករក្នុងសរសៃរឈាមដែលវាស់បាន មានសភាពលើសពីធម្មតាគឺលើសពី ១២៦ មីលីក្រាម/ដេស៊ីលីត្រឈាម នៅសភាពពោះទទេព្រឹកព្រហាមក្រោកពីដំណេក)។
– រាល់ថ្នាំគ្រាប់ និងចាក់ព្យាបាលជំងឺទឹកនោមផ្អែម ទោះជាតាមទម្រង់បែបណាក៏ដោយ គឺសំដៅសង្គ្រោះ «អាំងស៊ុយលីន»។ មានអាំងស៊ុយលីនល្អ ទើបប្រើប្រាស់ស្ករបានល្អនិងសមស្របតាមតម្រូវការ និងមានជីវិតរស់រានជាធម្មតាបាន។
២) តើគួរបារម្ភដែរឬទេ?
ជំងឺទឹកនោមផ្អែមគឺជាការប្រឈមសម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារខ្លួន៖
– ការកើនឡើងនៃអ្នកកើតជំងឺទឹកនោមផ្អែមលើពិភពលោកមានលើសពី ១០០ លាននាក់ក្នុងរាល់ ១០ ឆ្នាំម្តង (១០៨ លានក្នុងឆ្នាំ ១៩៨០ និង ៤២២ លានក្នុងឆ្នាំ ២០១៤)។
– អត្រាមរណភាព និងពិការភាពមានកម្រិតខ្ពស់ (តួលេខពិភពលោកប៉ាន់ប្រមាណថា ក្នុងឆ្នាំ២០១២ ចំនួនអ្នកទទួលមរណភាពដោយទឹកនោមផ្អែមផ្ទាល់មាន ១.៥ លាននាក់ និង ២.២លាននាក់ផ្សេងទៀតនៃមរណៈភាព បណ្តាលមកពីការលើសជាតិស្ករ)។
– បើទោះជាជំងឺទឹកនោមផ្អែមប្រភេទទី២ ជាទូទៅអាចមិនឲ្យជាសញ្ញាបង្កជាទុក្ខអ្វីស្តែងចេញមកខាងក្រៅក្នុងរយៈពេលនៃការកើត ១០ ឆ្នាំដំបូងក៏ដោយ ការមិនបានធ្វើរោគវិនិច្ឆ័យនិងទទួលព្យាបាលឆាប់រហ័ស អាចនាំមកនូវបញ្ហាសុខភាពធ្ងន់ធ្ងរដោយស្ងប់ស្ងាត់លើសពីការស្មាន៖
+ ជំងឺស្ទះសរសៃឈាមចិញ្ចឹមបេះដូង (គ្រោះថ្នាក់កើន២-៣ដង លើសមនុស្សធម្មតា)
+ ជំងឺខ្សោយមួយចំហៀងដងខ្លួន (គ្រោះថ្នាក់កើន ២-៣ ដង លើសមនុស្សធម្មតា)
+ ជំងឺខ្សោយតម្រងនោម (ជាមូលហេតុនាំដល់ការលាងឈាម នាំមុខបង្អស់)
+ ជំងឺសរសៃឈាមបាតភ្នែក (ជាមូលហេតុចម្បងនាំដល់ភាពពិការភ្នែក)
+ ជំងឺបាត់បង់ការដឹងប្រសាទជើងដៃ (ដែលនាំការវះកាត់ផ្នែកណាមួយអវៈយវៈដែលឆ្លងរោគ) ជាដើម។
៣) តើអាចជៀសបានឫទេ? យ៉ាងដូចម្តេច?
ដំណឹងល្អ! ជំងឺទឹកនោមផ្អែមជាជំងឺដែលអាចជៀសវាងបាន ប្រសិនបើវិធានការមួយចំនួនដូចខាងក្រោមត្រូវបានប្រតិបត្តិខ្ជាប់ខ្ជួន។
“ សូមចូលរួមបង្ការជំងឺទឹកនោមផ្អែមទាំងអស់គ្នា ដោយនៅតែមានភាពសកម្មគ្រប់នាទីតាមការបញ្ចេញកំលាំងពលកម្ម រក្សាទម្ងន់ខ្លួនឲ្យបានល្អ បរិភោគត្រឹមត្រូវ និងមិនពិសារបារី! ”៕
(ដកស្រង់ប្រសាសន៍លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត កុយ-វ៉ាន់នី សាស្ត្រាចារ្យឯកទេសជំងឺមនុស្សធំទូទៅ និងជំងឺទឹកនោមផ្អែម-ជំងឺក្រពេញ មន្ទីរពេទ្យកាល់ម៉ែតនៃកម្ពុជា និងជាប្រធានសមាគមគ្រូពេទ្យទឹកនោមផ្អែម និងក្រពេញកម្ពុជា)
អត្ថបទ៖ រស្មី
ចុចអាន៖ សុខៗសំឡេងប្រែជាស្អក អាចបង្កបញ្ហាធ្ងន់ធ្ងរដែររឺទេ?
ចុចអាន៖ សារៈសំខាន់នៃការថែទាំព្យាបាលមាត់ធ្មេញ សម្រាប់អ្នកជំងឺទទួលការព្យាបាលជំងឺមហារីក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៧ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ