សេដ្ឋកិច្ច
លោក ឡោ វិចិត្រ ៖ ដីនៅតំបន់ផ្លូវ ៦០ម៉ែត្រ មានហាងឆេង តែខ្វះអ្នកទិញពិតប្រាកដ
ដីនៅតំបន់ផ្លូវ ៦០ម៉ែត្រ ពុំមានដីពុះឡូតិ៍ ៥x២០ ពោលគឺមានតែដីទំហំធំ ចាប់ពី ១ហិកតា ដល់ ២០ហិកតាឡើងទៅ។ នេះជាការមើលឃើញរបស់លោក ឡោ វិចិត្រ ប្រធានសមាគមអចលនទ្រព្យសកល រាជធានីភ្នំពេញ។
ថ្លែងប្រាប់កម្ពុជាថ្មី លោក ឡោ វិចិត្រ បានលើកឡើងថា ដីនៅតំបន់ផ្លូវ ៦០ម៉ែត្រនេះ ពិបាករកអ្នកទិញពិតប្រាកដ ដោយសារដីទាំងអស់នេះ មានទំហំធំ ដែលត្រូវការទំហំវិនិយោគជាទឹកប្រាក់ច្រើនសន្ធឹកសន្ធាប់។ ឧបមាថា ដីនេះ តម្លៃ ១ម៉ែត្រការ៉េ ១២០០ដុល្លារ ដូច្នេះដី១ហិកតា ស្មើនឹង ១២លានដុល្លារ បើដី ២ហិតា ស្មើ ២៤លានដុល្លារ ដែលជាចំនួនច្រើនខ្លាំង។ នេះជាការបន្ថែមរបស់លោក ឡោ វិចិត្រ។
អ្នកជំនាញអចលនទ្រព្យរូបនេះ បានឱ្យដឹងទៀតថា បច្ចុប្បន្ននេះ អ្នកដែលមានលទ្ធភាពអាចទិញដីទំហំធំបាន គេមិនមែនទិញទុកសម្រាប់លក់ចំណេញនោះទេ។ ចំពោះអ្នកទិញយកមកអភិវឌ្ឍជាផ្ទះល្វែង ក៏មិនអាចវិនិយោគលើតម្លៃនេះបានដែរ ព្រោះមិនចំណេញឡើយ តែគេអាចយកមកអភិវឌ្ឍធ្វើជា Shop House ឬផ្ទះវីឡា ក្នុងកម្រិតមធ្យម ឬកម្រិតខ្ពស់ប្រណីត។
លោក គូសបញ្ជាក់ថា សម្រាប់តម្លៃរបស់អចលនទ្រព្យជាផលិតផលសម្រេច ដូចជា ផ្ទះវីឡា ឬ Shop House ជាដើម បច្ចុប្បន្នពុំទាន់មានសកម្មភាពកម្រើកខ្លាំងនៅឡើយទេ។
ប្រសិនបើអ្នកវិនិយោគ ទិញដីហាងឆេងបច្ចុប្បន្ន យកទៅអភិវឌ្ឍស្របពេលដែលតម្លៃដើមនៃសំណង់មានដូចជា បេតុង សរសៃដែក គ្រឿងបង្គំផ្សេងៗ មានតម្លៃថ្លៃ និងតម្លៃពលកម្មកើនឡើង ការអភិវឌ្ឍពិបាកនឹងទទួលបានប្រាក់ចំណេញ ដែលនេះជាបញ្ញាចោទ នៅពេលដី និងថ្លៃដើមកើនឡើង ហើយតម្លៃលក់ចេញនៅទ្រឹង។
អ្នកជំនាញអចលនទ្រព្យ ឡោ វិចិត្រ បានបញ្ចេញជាទស្សនថា «យើងត្រូវរង់ចាំដល់ទីផ្សារកម្រើកឡើងវិញ តម្រូវការនៃការទិញលំនៅឋាន ក៏ដូចជាប្រាក់ចំណូលរបស់ប្រជាជនកើនឡើង ឬការហូរចូលរបស់វិនិយោគិនក្រៅប្រទេសចូលមកច្រើន តាមរយៈមកវិនិយោគ និងរស់នៅអចិន្ត្រៃយ៍ ជាពិសេសនៅរាជធានីភ្នំពេញ ទើបស្ថានការណ៍អាចប្រែប្រួលផ្តល់ឱកាសដល់អ្នកអភិវឌ្ឍមើលឃើញពីសក្តានុពលម្តងទៀត»។
គួរកត់សម្គាល់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ នៅតំបន់ផ្លូវ ៦០ម៉ែត្រ មានការអភិវឌ្ឍខ្លាំង មានដូចជា គម្រោងធំៗ ផ្សារទំនើប អគារពាណិជ្ជកម្ម វីឡា និងផ្ទះអាជីវកម្ម ជាដើម។ ជាមួយគ្នានេះ ផ្សារទំនើបធំៗចំនួនពីរ គឺផ្សារទំនើប អ៊ីអន៣ និងផ្សារទំនើបជីបម៉ុង ក៏គ្រោងបើកដំណើរការនៅឆ្នាំ ២០២២នេះផងដែរ ដែលផ្សារទំនើបទាំងពីរនេះ គឺស្ថិតនៅជាប់ផ្លូវ ៦០ម៉ែត្រ ខាងត្បូងរាជធានីភ្នំពេញ៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់