Connect with us

ព័ត៌មានអន្ដរជាតិ

សមយុទ្ធ Vostok ឆ្នាំ២០២២ នៅរុស្ស៊ី ចាប់ផ្តើមហើយ

បានផុស

នៅ

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ពិធីបើកសមយុទ្ធប៉ុស្តិ៍បញ្ជាការយុទ្ធសាស្ត្រ Vostok​ ឆ្នាំ២០២២ ត្រូវបានធ្វើឡើងកាលពីថ្ងៃពុធទី៣១ខែសីហា នៅឯទីលានហ្វឹកហាត់ Sergeyevsky ក្នុងតំបន់ Primorsky។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយវត្តមានរបស់ប្រមុខយោធាបរទេស, អនុរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោកវរសេនីយ៍ឯក Yunus-Bek Yevkurov បានប្រកាសបើកសមយុទ្ធនេះ។

លោក Yunus-Bek Yevkurov និយាយថា “ថ្ងៃនេះ ទាហាន និងមន្ត្រីនៃរដ្ឋចំនួន១០ កំពុងឈរនៅក្នុងទ្រង់ទ្រាយតែមួយ ហើយប្រទេសសរុប ១៤ កំពុងចូលរួមក្នុងសមយុទ្ធនេះ។ ទាហានរាប់ម៉ឺននាក់ និងឧបករណ៍រាប់ពាន់គ្រឿង កំពុងបំពេញបេសកកម្មហ្វឹកហ្វឺនប្រយុទ្ធតាមផែនការតែមួយ នៅទីលានហ្វឹកហាត់ចំនួនប្រាំបួនក្នុងពេលជាក់ស្តែង”។

អនុរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោកវរសេនីយ៍ឯក Yunus-Bek Yevkurov

សមយុទ្ធរួមគ្នានេះ ជាផ្នែកនៃសម្ព័ន្ធរដ្ឋ ដើម្បីជួយអភិវឌ្ឍការយល់ដឹងរួមនៃការរៀបចំការហ្វឹកហ្វឺនកងទ័ព ការគ្រប់គ្រង និងអន្តរកម្មរបស់ពួកគេនៅកម្រិតប្រតិបត្តិការ និងយុទ្ធសាស្ត្រ ពង្រឹងមិត្តភាព និងសមរភូមិប្រយុទ្ធរវាងបុគ្គលិកយោធានានា។

គួរបញ្ជាក់ថា សមយុទ្ធ Vostok ឆ្នាំ២០២២ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៧ខែកញ្ញានេះ ក្រោមការដឹកនាំរបស់អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធ សហព័ន្ធរុស្ស៊ី។

សមយុទ្ធនេះ មានការចូលរួមពីស្ថាប័នយោធា និងអ្នកសង្កេតការណ៍មកពីអង្គការ CSTO, SCO និងបណ្តាប្រទេសជាដៃគូផ្សេងទៀតរួមមាន អាស៊ែបៃហ្សង់ អាល់ហ្សេរី អាមេនី បេឡារុស ឥណ្ឌា កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន ចិន ឡាវ ម៉ុងហ្គោលី នីការ៉ាហ្គា ស៊ីរី និងតាជីគីស្ថាន។

សរុបមក ទាហានជាង ៥ម៉ឺននាក់, អាវុធ និងសម្ភារយោធាជាង ៥ពាន់គ្រឿង រួមទាំងយន្តហោះ ១៤០ គ្រឿង, នាវាចម្បាំង ទូក និងនាវាគាំទ្រ៦០ គ្រឿងផងដែរ បានចូលរួមក្នុងសមយុទ្ធ នេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ TASS

ចុចអាន៖ រុស្ស៊ី បង្ហាញឈ្មោះប្រទេស និងចំនួនទាហានចូលរួមក្នុងសមយុទ្ធ “Vostok-2022”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៩ នាទីutes មុន

ឃើញជួបឧបសគ្គច្រើនក្នុងជីវិត! យក់ ឋិតរដ្ឋា លើកចិត្ត ទេព បូព្រឹក្ស ឱ្យបន្តរឹងមាំ

ព័ត៌មានជាតិ៥៧ នាទីutes មុន

DMC គ្រោងដាក់ឱ្យប្រើសៀវភៅជំនួយការបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន

កីឡា១ ម៉ោង មុន

មនុស្ស​ប្រមាណ​ ៣​០០០នាក់​ នឹង​ចូល​រួម​រត់​ប្រណាំង​ថ្ងៃ​ទី​៨មីនា

ជា សុជាតិ
ជីវិតកម្សាន្ដ២ ម៉ោង មុន

ភរិយា ជា សុជាតិ ប្រាប់អ្នករិះគន់ខ្លួនថា សម្តីនោះគ្មានតម្លៃឡើយ តែបែរជាយល់ថាសំណាងខ្លាំង មានស្វាមីបែបនេះ

ជីវិតកម្សាន្ដ២ ម៉ោង មុន

វិលមកទឹកដីកំណើតវិញ តួឯករឿង «CEO រូបសង្ហា ប៉ះកញ្ញារួសរាយ» ប្រើឈើច្រត់​ទប់ខ្លួនដែលរបួស

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម៤ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម