Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល កំពុងសង់អគារមន្ទីរពេទ្យថ្មីទំនើបៗបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនរបស់ពិភពលោក

បានផុស

នៅ

ក្រសួងសុខាភិបាល បាននិងកំពុងកសាងអគារមន្ទីរពេទ្យថ្មីទំនើបៗជាច្រើនបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជា​ការរីកចម្រើនផ្នែក​វេជ្ជសាស្ត្រ​របស់​ពិភពលោក​នាពេល​បច្ចុប្បន្ន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ថ្លែង​ក្នុង​កាស​ចុះ​ពិនិត្យមើល​អគារ​ពហុ​ព្យាបាល​កម្ពស់ ៨ ជាន់ នៅ​មន្ទីរពេទ្យ​អង្គឌួង​នៅ​ព្រឹក​ថ្ងៃទី ​១​កញ្ញា​នេះ លោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​មានប្រសាសន៍ថា​បច្ចុប្បន្ន​នេះ​ ក្រសួង​បាន​និង​កំពុង​សាងសង់​អគារ​មន្ទីរពេទ្យ​ថ្មីៗ​ និង​បំពាក់​នូវ​ឧបករណ៍​ទំនើបៗ​ជាច្រើន​ទាំង​នៅ​ថ្នាក់កណ្តាល​ទាំង​នៅ​ថ្នាក់ក្រោម​ជាតិ​ ដើម្បី​ឆ្លើយតប​ទៅនឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ និង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ ដែល​មក​ទទួល​សេវា​នៅតាម​មន្ទីរពេទ្យ​នានា​។

​លោក​រដ្ឋមន្ត្រី​បាន​បន្តថា ​ជាក់ស្តែង​អគារ​ដែល​កំពុង​សាងសង់​រួមមាន​អគារ​នៅ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង មន្ទីរពេទ្យ​កុមារ​ជាតិ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត មន្ទីរពេទ្យ​កាលម៉ែត សាកល​វិទ្យា​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​និង​អគារ​មន្ទីរពេទ្យ​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ដូចជា​នៅ​ខេត្ត​ប៉ៃលិន ត្បូងឃ្មុំ មណ្ឌល​គី​រី រតនគីរី​និង​តាម​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​ដែល​បានបង្ហាញ​ពី​ការរីកចម្រើន​បន្ថែមទៀត​របស់​ក្រ​សង​សុខាភិបាល ​ក្នុង​ការផ្តល់សេវា​ជូន​ដល់​ប្រជាពលរដ្ឋ​គ្រប់​ជាន់ថ្នាក់​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្តទៀតថា​ ទន្ទឹមនឹង​ការពង្រីក​អគារ​មន្ទីរពេទ្យ​ឧបករណ៍​បរិក្ខារ​ពេទ្យ​ទំនើបៗ​ក្រសួង​ក៏ត្រូវ​បណ្តុះបណ្តាល​ធនធានមនុស្ស ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការវិវត្តន៍​របស់​វិស័យ​សុខាភិបាល​នាពេល​ថ្មីៗ​នេះ​ ពិសេស​ឆ្លើយតប​ទៅនឹង​ការរក​ចម្រើន​របស់​ពិភពលោក​ផងដែរ​។

​យ៉ាងណាក៏ដោយ លោក​រដ្ឋមន្ត្រី​បាន​បន្ថែមថា​ យើង​នឹង​ខិតខំ​បញ្ចប់​ការសាងសង់​អគារ​មន្ទីរពេទ្យ​ទាំងនោះ​នៅ​ឆ្នាំ ​២០២៣​ ខាងមុខ​ជាមួយនឹង​អគារ​ល្អ មាន​បច្ចេកទេស​គ្រប់គ្រាន់ មានគុណ​ភាព មាន ប្រពន្ធ​ទឹក​ភ្លើង ព័ត៌មាន​វិទ្យា​ និង​ប្រព័ន្ធ​សុ​វត្ថិភាព ​ដើម្បី​ការការពារ​ការ​ចំលង​រោគ​ដល់​អ្នកជំងឺ​។​

​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ​ចំពោះ​អគារ​មន្ទីរពេទ្យ​កម្ពស់ ៨ ជាន់ នៅ​មន្ទីរពេទ្យ​អង្គឌួង​នេះ​គ្រោង​នឹង​សាងសង់​រួចរាល់​នៅ​ចុងឆ្នាំ​នេះ ​ដែល​នឹង​អាចជួយ​ពង្រីក​កន្លែង​ថែទាំ​អ្នកជំងឺ​ប្រមាណ​ ២០០ ​គ្រែ​បន្ថែមទៀត​ ដោយ​ក្នុង​ ១ ​ថ្ងៃ​ មាន​អ្នកជំងឺ​មក​ពិនិត្យ​ជំងឺ​ទាំង​អ្នកក្រីក្រ ពិការភាព កម្មករ​រោងចក្រ​និង​ប្រជាពលរដ្ឋ​ទូទៅ​ប្រមាណ ​១៦០០​ ទៅ​ ១៧០០​ នាក់​ ព្រោះថា​ឥឡូវនេះ​មន្ទីរពេទ្យ​បាន​ពង្រីក​គ្រប់​ឯកទេស​ហើយ​ដូចជា​វះកាត់​ទូទៅ វះកាត់​ច្រមុះ ត្រចៀក​បំពង់ក ភ្នែក​និង​វះកាត់​ជំងឺ​ដទៃទៀត​។

​លោក​សាស្ត្រាចារ្យ​រង លូ លី​ឃាង នាយក​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង បាន​មានប្រសាសន៍ថា អគារ​ពហុ​ព្យាបាល ដែលមាន​កម្ពស់ ៨ ជាន់​នេះ បានចាប់ផ្តើម​សាងសង់​កាលពី​ខែមេសា ឆ្នាំ ២០២១ ដែល​រហូតមក​ដល់ពេលនេះ​សម្រេចការ​សាងសង់​បាន​ចំនួន​ ៩០​ ភាគរយ ដោយ​ចំណាយ​ថវិកា​ប្រមាណ ៣ លាន​ដុល្លារ​អាមេរិក​ជា​ថវិកា​របស់​រាជរដ្ឋាភិបាល ដើម្បី​បម្រើ​ដល់​ការព្យាបាល​ជំងឺ​ជូន​ដល់​ប្រជាពលរដ្ឋ​ប្រកបដោយ​គុណភាព​និង​ប្រសិទ្ធភាព​ខ្ពស់​។

​លោក​សាស្ត្រាចារ្យ រង បាន​បន្តថា បច្ចុប្បន្ននេះ​មន្ទីរពេទ្យ​មាន​អគារ​ថ្មី​ចំនួន​ ៣ ​រួចមកហើយ គឺ​ទី​១​អគារ​ព្យាបាល​ភ្នែកមាន​កម្ពស់ ៣ ជាន់​ជា​ជំនួយ​របស់​រដ្ឋាភិបាល​កូរ៉េខាងត្បូង ទី​ ២ ​អគារ​ត្រចៀក​ច្រមុះ​បំពង់ក​កម្ពស់ ៥ ជាន់​តម្លៃ ៨ លាន​ដុល្លារ ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​កូរ៉េខាងត្បូង និង​អគារ​កម្ពស់ ៥ ជាន់​ដែលជា​ថវិកា​របស់​រដ្ឋ​សម្រាប់​ព្យាបាល​ជំងឺ​ទូទៅ​ដែលមាន​គ្រែ​សរុប​ ៥៣០ ​គ្រែ​ ខណៈ​កាលពី​ឆ្នាំ​ ២០០៨ ​មន្ទីរពេទ្យ​មាន​គ្រែ​ត្រឹមតែ​ ៨០ ​គ្រែ​ប៉ុណ្ណោះ​។​ ប៉ុន្តែ​នៅពេល​អគារ​កម្ពស់​ ៨​ ជាន់​ដាក់​ដំណើរការ​នឹងធ្វើ​ឱ្យ​ចំនួន​គ្រែ​កើន​ឡើងដល់​ទៅ​ ៧៣០ ​គ្រែ​។

​លោកនាយក​មន្ទីរពេទ្យ សង្ឃឹមថា នៅពេល​សាងសង់​អគារ​បាន​រួចរាល់​នោះ នឹង​ធ្វើឱ្យ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង​ក្លាយជា​មន្ទីរពេទ្យ​រដ្ឋ​មួយ​ទំនើប ក្នុងចំណោម​មន្ទីរពេទ្យ​រដ្ឋ​ផ្សេងៗ​ទៀត ពិសេស​ជួយ​ក្នុងការ​សម្រួល​ដល់​ការ​សម្រាក​ព្យាបាល​ជំងឺ​នៅក្នុង​មន្ទីរពេទ្យ​ផ្ទាល់​តែម្តង ពិសេស​ជួយ​បំពេញ​ការឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ក៏ដូចជា​បង្កើន​គុណភាព​សេវាកម្ម ក្នុង​មន្ទីរពេទ្យ​ឱ្យបាន​កាន់តែ​ល្អប្រសើរ​មួយកម្រិត​ថែមទៀត​៕

អត្ថបទ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍៣ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម