Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ឲ្យពលរដ្ឋរស់នៅតាមបណ្ដោយទន្លេមេគង្គប្រុងប្រយ័ត្ន កម្ពស់ទឹកកំពុងហក់ឡើងខ្លាំង

បានផុស

នៅ

អាជ្ញាធរប្រទេសថៃបានព្រមានប្រជាពលរដ្ឋនៅស្រុកចំនួន ៤ ដែលរស់នៅតាមបណ្តោយដងទន្លេមេគង្គ និងដៃទន្លេឲ្យមានការប្រុងប្រយ័ត្ន ដោយសារតែកម្ពស់ទឹកបានហក់ឡើងដល់ជិត ៩ ម៉ែត្រ ហើយអាចនឹងហូរហៀរច្រាំងទន្លេនាពេលឆាប់ៗខាងមុខនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការិយាល័យបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយខេត្ត Nakhon Phanom កាលពីថ្ងៃព្រហស្បតិ៍បានព្រមានប្រជាជនដែលរស់នៅក្នុងតំបន់ហានិភ័យ និងតំបន់សេដ្ឋកិច្ចក្នុងស្រុក Ban Phaeng, Tha Uthen, Muang និង That Phanom នៅតាមបណ្តោយច្រាំងទន្លេមេគង្គ ត្រៀមខ្លួនទប់ទល់នឹងការជន់លិចដែលអាចបណ្តាលមកពីទឹកជំនន់ ហើយប្រជាជន​ក៏ត្រូវ​បាន​ប្រាប់ឲ្យ​រើ​របស់របរ​ពួកគេ​ទៅ​កាន់​ទីទួល​ខ្ពស់ ប្រសិនបើ​ភ្លៀងនៅតែ​បន្ត​ធ្លាក់​ខ្លាំងបែបនេះ ​។

កម្រិតទឹកទន្លេមេគង្គក្នុងខេត្ត Nakhon Phanom កាលពីថ្ងៃព្រហស្បតិ៍ បានហក់ឡើងកម្ពស់ ៨.៥០ ម៉ែត្រ ឬ ៣.៥ ម៉ែត្រ ក្រោមកម្រិតកម្ពស់ទឹក ១២ ម៉ែត្រដែលខ្ពស់បំផុត ។

ទន្ទឹមនោះ ដៃទន្លេធំៗចំនួន ៣ គឺ Nam Oun Nam Songkhram និង Nam Kam ឥឡូវនេះមានកម្រិតទឹកពី ៨០ ភាគរយទៅ ៩០ ភាគរយទៅហើយ ខណៈតំបន់​លំនៅឋាន និង​កសិកម្ម​ទាប​មួយ​ចំនួន​ក្នុង​ខេត្ត​ភាគ​ឦសានទាំង​នេះក៏បាន​រង​ការ​ប៉ះពាល់​រួច​ទៅ​ហើយ ​ដោយសារតែ​ទឹក​ជន់​លិច ។

ស្របពេលជាមួយគ្នានេះ មន្ទីរខេត្ត ​Nakhon Phanom ក៏កំពុង​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក និង​រដ្ឋបាល​មូលដ្ឋាន​រៀបចំ​ម៉ាស៊ីន​បូម​ទឹក​នៅ​តំបន់​ដែល​មាន​ហានិភ័យ ដើម្បី​ការពារ​ទឹកជំនន់​ដែល​អាចអូសបន្លាយ​ពេល​យូរផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bangkok Post

ចុចអាន ៖ អ្នកជំនាញព្រមានថា ទីក្រុងបាងកក ប្រឈមគ្រោះទឹកជំនន់ដ៏ធំដូចកាល ១០ ឆ្នាំមុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៧ នាទី មុន

ឈ្វេងយល់ពីនីតិវិធីនៃការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការCLV-DTA

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​តើ​ក្រុមហេសបូឡា​​នៅ​លីបង់​ជានរណា និង​ ហេតុអ្វី​ត្រូវធ្វើសត្រូវ​ជាមួយអ៊ីស្រាអែល?​

ព័ត៌មានជាតិ១ ម៉ោង មុន

តុលាការកំពូល បំភ្លឺអង្គហេតុ និងច្បាប់ ជុំវិញវិវាទដីធ្លីនៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ

ព័ត៌មានជាតិ១ ម៉ោង មុន

ជំនឿ​កប់សពរួម​​ក្នុង​ព្រៃជនជាតិដើមភាគ​តិច​ខេត្ត​មណ្ឌលគិរីដាក់ពាងចំណាំំ ចែក​​​តាមឋានៈគ្រួសារ

សេដ្ឋកិច្ច១ ម៉ោង មុន

លោក វង្សី វិស្សុត៖ ពិព័រណ៍ចិន-អាស៊ាន បានក្លាយជាវេទិ​កាសំ​ខាន់​​ដើម្បី​ជំរុញ​សកល​ភាវូបនីយកម្ម និងសេរីភាវូបនីយកម្មនៃការធ្វើពាណិជ្ជកម្ម ​

Sokha Hotels

ព័ត៌មានពេញនិយម