Connect with us

សេដ្ឋកិច្ច

ឧកញ៉ា សុង សារ៉ន បង្ហាញយុទ្ធសាស្រ្ត​ទាក់ទាញប្រទេសជាង ៤០ឱ្យទិញ​អង្ករកម្ពុជា

បានផុស

នៅ

សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្កើតទីផ្សារនាំចេញអង្ករទៅទីផ្សារអន្តរជាតិ បានចំនួនជាង ៤០ប្រទេស ដែលជាទីផ្សារមាននិរន្តរភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងការងារទាក់ទាញទីផ្សារនាំចេញ មិនមែនជារឿងងាយស្រួលនោះទេ ពោលគឺត្រូវមានយុទ្ធសាស្រ្ត និងផែនការច្បាស់លាស់រវាងរដ្ឋ និងកសិករ។

លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាប្រធានក្រុមហ៊ុន Amru Rice បានលើកឡើងអំពីយុទ្ធសាស្រ្តដែលកម្ពុជា សម្រេចបានការនាំចេញអង្ករបានយ៉ាងល្អប្រសើរដូច្នេះថា«ទី១យើងត្រូវស្វែងយល់អំពីវប្បធម៌របស់ប្រទេសដែលយើងគ្រោងនាំចេញ…តាមពិតទៅភាគច្រើន យើងធ្វើជោគជ័យខ្លាំង គឺយើងសិក្សាទៅលើបរិបទវប្បធម៌ ឧទាហរណ៍ថា ជនជាតិអឺរ៉ុប ជាទូទៅ គួរមានទំនាក់ទំនងយ៉ាងម៉េច ដើម្បីឱ្យចូលជាមួយគាត់បាន ដូច្នេះខ្ញុំបានសិក្សាពីបរិបទនៃប្រទេសនីមួយៗ នូវគន្លឹះដើម្បីធ្វើឱ្យគាត់ទិញអង្កររបស់យើង…សម្រាប់ទីផ្សារចិន យើងក៏មានបរិបទក្នុងការទំនាក់ទំនង ភាសា និងប្រើប្រាស់យុទ្ធសាស្រ្ត ដើម្បីឱ្យគាត់អាចទិញអង្ករយើងបានដែរ»។

ក្រៅពីសិក្សាអំពីវប្បធម៌ និងទំនាក់ទំនង អំពីប្រទេសដែលគ្រោងនាំចេញ យើងក៏ត្រូវសិក្សាថាតើយើងមានអ្វីដែលជាគន្លឹះ​ឱ្យគេទិញយើង។ ប្រសិនបើយើងមានដូចគេ វាអត់មានអ្វីប្លែកសម្រាប់គេទេ ដូច្នេះយើងត្រូវមានអ្វីថ្មីសម្រាប់គាត់​[ទីផ្សារអន្តរជាតិ]។ នេះជាការបន្ថែមរបស់លោកឧកញ៉ា សុង សារ៉ន។

លោកឧកញ៉ា សុង សារ៉ន បានលើកឡើងថា កម្ពុជា ទើបតែចាប់ផ្តើមធ្វើទីផ្សារនាំចេញអង្កររយៈពេល ១០ឆ្នាំចុង​ក្រោយនេះ ទោះបីជាទទួលបានផ្លែផ្កាល្អប្រសើរ តែក៏មានបញ្ហាប្រឈម និងជួបការលំបាកច្រើន ដែលបានហែលឆ្លង។ លោកថា បញ្ហាខ្លាំងដែលកម្ពុជាជួបប្រទះ គឺយើងជាប្រទេសមួយដែលទើបលេចមុខមាត់ថ្មី ជាប្រទេសដែលអត់ឃ្លាន​ខ្វះស្បៀង ទៅជាប្រទេសសល់ស្បៀង ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឱ្យកម្ពុជា សល់ស្រូវច្រើន ដែលត្រូវកែច្នៃនាំចេញ។ លោកឧកញ៉ា បានបន្ថែមថា ប្រទេសយើងថ្មី ជាធម្មតាកម្រិតនៃការផលិតរបស់យើង​នៅទាបជាងប្រទេសជិតខាង ដែលមានបទពិសោធន៍យូរឆ្នាំ ការផលិតរបស់គេបានធំ ដោយប្រើដើមតិច ធ្វើឱ្យគេអាច​ប្រកួត​ប្រជែងទៅលើតម្លៃបាន។ បញ្ហាប្រឈមរបស់កម្ពុជា មួយទៀតនោះគឺ ការដឹកជញ្ជូន ។ មានន័យថា ប្រព័ន្ធដឹក​ជញ្ជូន​ពីវាលស្រែដល់រោងម៉ាស៊ីនកិនស្រូវ ផែ ហើយនឹងការដឹកជញ្ជូនតាមនាវាសមុទ្រទៅប្រទេសចុងក្រោយ ដែលទិញអង្កររបស់យើង។ ទោះយ៉ាងណា កម្ពុជា អាចធ្វើបានល្អទៅលើការនាំចេញអង្ករទៅទីផ្សារអន្តរជាតិ និង​គ្រោង​បង្កើន​ការនាំចេញ​អង្ករ​ក្រអូប និង​អង្ករ​សរីរាង្គ​ទៅកាន់​ទីផ្សារ​អាមេរិក ខណៈ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF) ​យល់ឃើញ​ថា ទីផ្សារ​នេះ​មាន​សក្ដានុពល​ខ្លាំង​​។

សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានដាក់ផែនការនាំចេញអង្ករឱ្យបាន ៨០ម៉ឺនតោន ក្នុងឆ្នាំ ២០២២នេះ ខណៈដែល​រយៈពេល ៧ខែកន្លងមកនេះ កម្ពុជាសម្រេចការនាំ​ចេញអង្ករទៅ​ទីផ្សារអន្តរជាតិ បានប្រមាណជាង ៣៥ម៉ឺនតោន មានការកើនឡើងជាង១៣%។ ប្រទេសចិននៅតែឈរលំដាប់លេខ១ ដែលបានបញ្ជាទិញអង្ករច្រើនជាងគេពីកម្ពុជា ក្នុងបរិមាណ​ចំនួន ១៧ ម៉ឺនតោន ដែលមានការកើនឡើងជាង១០%។ ចំណែកបរិមាណអង្ករនាំចេញទៅកាន់ទិសដៅ​ទីផ្សារអឺរ៉ុបវិញ មានចំនួនប្រមាណជាង ១១ម៉ឺនតោន កើនឡើងចំនួន ៤៧% និង ទៅកាន់ប្រទេសក្នុងអាស៊ាន​មានចំនួនជិត ៣ម៉ឺនតោន កើនឡើងចំនួនជិត២%ផងដែរ។

សូមបញ្ជាក់ថា នៅឆ្នាំ ២០២១ ​មានក្រុមហ៊ុន​ដែល​បាន​នាំ​ចេញ​អង្ករ​​ចំនួន ៦២ ​ក្រុមហ៊ុន ក្នុងបរិមាណ​ចំនួន ៦១៧ ០៦៩ ​តោន ​ថយ​ចុះ​ចំនួន ៧៣. ៧៦០​ តោន (-១០,៦៨%​ បើ​ធៀប​នឹង​បរិមាណ​នាំ​ចេញ​ក្នុង​ឆ្នាំ​ ២០២០ ដែល​មាន​ចំនួន ៦៩០ ៨២៩​តោន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ជាងក្រឡឹងម្នាក់នៅស្រុកអូយ៉ាដាវ ខេត្តរតនគីរី ឈ្នះរង្វាន់ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេចាប់មុខប្រៃសណីយ៍ ដល់មុខព្រះបរមរាជវាំង នឹងដាក់ឱ្យដំណើរការនៅចុងខែមករា២០២៥ខាងមុខនេះ

ព័ត៌មានជាតិ៧ ម៉ោង មុន

ប្រធានគណបក្សខ្មែរតែមួយ អំពាវនាវដល់យុវជនជំនាន់ក្រោយចងចាំ«ទិវាសន្ដិភាពនៅកម្ពុជា»

ព័ត៌មានជាតិ៧ ម៉ោង មុន

ត្បិតទំហំពាណិជ្ជកម្ពុជា-ឥណ្ឌា កើនឡើង តែសម្ដេចតេជោ ថាមិនទាន់សមនឹងសក្តានុពលប្រទេសទាំងពីរ និងបានស្នើឱ្យពង្រីកការផ្លាស់ប្តូរសេដ្ឋកិច្ច និងការវិនិយោគ

នយោបាយ៨ ម៉ោង មុន

ប្រធានគណបក្សខ្មែរតែមួយ ហៅទណ្ឌិត សម រង្ស៊ី ជាអ្នកនយោបាយប្រើគំនុំសងសឹក ធ្វើជាដើមទុនបោកប្រាស់ពលរដ្ឋ

សន្តិសុខសង្គម១៨ ម៉ោង មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ចរាចរណ៍១៧ ម៉ោង មុន

អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ

ចរាចរណ៍១៥ ម៉ោង មុន

បុរសម្នាក់ បើករថយន្តធុនធំ ងោកមួយភាំង រេចង្កូតបុកស្លាកប៉ាណូអស់ ០២ ដើម និងរបងដីឡូត៍ពលរដ្ឋរងការខូចខាត

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ដំណឹងល្អ! វ៉ាក់សាំងមហារីករុស្ស៊ី ព្យាបាលអ្នកជំងឺជាសះស្បើយ៧នាក់ហើយ និងគ្រោងដាក់លក់លើទីផ្សារនៅឆ្នាំក្រោយ

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

បុរសកម្សត់ម្នាក់ អួលដើមកសម្រក់ទឹកភ្នែក លើកដៃទទួលទឹកចិត្តឧកញ៉ា ព្រាប សុវត្ថិ ដែលជូនថវិកាដល់គ្រួសារខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម