សេដ្ឋកិច្ច
លោក ស៊្រុន ពៅ៖ កម្ពុជា អាចផ្គត់ផ្គង់ជ្រូកគ្រប់គ្រាន់សម្រាប់រដូវភ្ជុំបិណ្ឌខាងមុខ
សមាគមចិញ្ចឹមសត្វកម្ពុជា បានលើកឡើងថា នៅរដូវភ្ជុំបិណ្ឌខាងមុខ តម្រូវការជ្រូកនឹងមានការកើនឡើង។ ជាមួយនឹងការកើនឡើងនេះ កម្ពុជាអាចផ្គត់ផ្គង់គ្រាប់គ្រាន់តាមតម្រូវការ។

លោក ស្រ៊ុន ពៅ ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា បានប្រាប់ “កម្ពុជាថ្មី” ថា នៅក្នុងពេលរដូវដាក់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខ បរិមាណនៃតម្រូវការសាច់ជ្រូក ប្រាកដជាមានការកើនឡើងជាក់ជាមិនខាន។ ប៉ុន្តែក្នុងបរិមាណ ជាក់លាក់ណាមួយ គឺមិនអាចកំណត់បានទេ វាអាស្រ័យទៅលើភាពជាក់ស្តែង។

លោកស្រ៊ុន ពៅ បានបន្ថែមថា ពាក់ព័ន្ធនឹងការផ្គត់ផ្គង់សាច់ជ្រូកនៅក្នុងស្រុក គឺមិនខ្វះនោះទេ សម្រាប់ការផ្គត់ផ្គង់ក្នុងពេលភ្ជុំបិណ្ឌ។ លោកបន្ថែមដូច្នេះ ” ការចិញ្ចឹមជ្រូកនៅស្រុកខ្មែរ គឺមានបរិមាណច្រើនហួសពីតម្រូវការទៅទៀត។ សព្វថ្ងៃ ការផ្គត់ផ្គង់ជ្រូកនៅក្នុងស្រុក មានចំនួនប្រហែល ៩ពាន់ក្បាល ក្នុងមួយថ្ងៃ រីឯតម្លៃនៃការលក់វិញ គឺក្នុងមួយគីឡូ ត្រឹមតែ ១០៥០០រៀលប៉ុណ្ណោះ សម្រាប់ជ្រូករស់”។

ប្រធានសមាគមអះអាង នៅក្នុងរដូវភ្ជុំបិណ្ឌនឹងមិនមានការដំឡើងថ្លៃជ្រូកនោះទេ។ ពោលគឺជ្រូករស់ លក់ក្នុងតម្លៃប្រហែល ៣០០ដុល្លារ សម្រាប់ជ្រូក ១០០គីឡូក្រាម ដែលអ្នកចិញ្ចឹមអាចទទួលបានប្រាក់ចំណេញខ្លះ។
ជាមួយនឹងកំណើននៃការផ្គត់ផ្គង់គ្រប់តម្រូវការនេះ លោក ស្រ៊ុន ពៅ ក៏បានស្នើដល់រាជរដ្ឋាភិបាលជួយទប់ស្កាត់ការនាំចូលសាច់ក្លាសេពីប្រទេសជិតខាង ដែលខូចគុណភាព នៅតែបន្តលួចនាំចូលពីក្រៅប្រទេស។ ជាក់ស្តែង បច្ចុប្បន្ន រាជរដ្ឋាភិបាលបានបិទមិនឱ្យមានការនាំចូលជ្រូកពីប្រទេសជិតខាង ដើម្បីជួយលើកកម្ពស់ផលិតផលក្នុងស្រុក។

សូមបញ្ជាក់ថា ពិធីបុណ្យភ្ជុំបិណ្ឌ និងកាន់បិណ្ឌ នាឆ្នាំនេះ ត្រូវប្រារព្ធធ្វើឡើងចាប់ពី ថ្ងៃទី ១១ ខែ កញ្ញា ដល់ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២២។
អត្ថបទ៖ នាង រតនៈ

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?