Connect with us

កីឡា

គ្រូដោនថោនស្ពត សង្ឃឹមនាំមុខមាត់ឲ្យកម្ពុជា លើឆាកអន្តរជាតិសារជាថ្មី

បានផុស

នៅ

ក្រុមម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់ក្នុងសាលថ្នាក់ជាតិ ឆ្នាំ២០២១ (Tiger 2021) ដោនថោនស្ពត (Down Town Sport) បានធ្វើដំណើរទៅដល់ប្រទេសថៃហើយ ដើម្បីត្រៀមតំណាងកម្ពុជា ប្រកួតពានក្លិបបាល់ទាត់ហ្វូតសាលអាស៊ាន (AFF Futsal Cup 2022) នៅ​ទីនោះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មុន​ចាកចេញ គ្រូបង្វឹក​របស់​ក្រុម​ដែល​បាន​ប្ដូរ​ឈ្មោះ​ពី ឌឺ​ប្លូ​រ​វើ​រី​ស (The Blue Warriors) មួយ​នេះ គឺ​លោក ចេ​ត ច័ន្ទ​រចនា ដែលជា​គ្រូបង្វឹក​នៃ​ក្រុម​ជម្រើសជាតិ​ហ្វូ​ត​សាល​ផងដែរ​នោះ បាន​សង្ឃឹម​នាំមុខ​មាត់​កម្ពុជា លើ​ឆាក​អន្តរជាតិ ក្នុង​ពាន​ក្លិប​បាល់ទាត់​ហ្វូ​ត​សាល​អាស៊ាន សារជាថ្មី​។​

​លោក ចេ​ត ច័ន្ទ​រចនា បានលើកឡើង​ឱ្យដឹងថា​៖ «​យើង​ធ្វើ​បានល្អ​កាលពី​ឆ្នាំ​២០១៩ ដែល​ក្រុម​ដោ​ន​ថោ​ន​យើង​បាន​ឡើង​រហូតដល់ Top 4 ពេលនោះ​យើង​ប្រឹងប្រែង​អស់ពី​លទ្ធភាព​ខ្លាំង​មែនទែន សម្រាប់​ពេល​ឥលូវ​នេះ យើង​ក៏បាន​ត្រៀមខ្លួន​ថា​យើង​ធ្វើ​ម៉េច​យក​វា​ឱ្យបាន ដោយសារ​ការលេង​ជាមួយនឹង​កម្រិត​អន្តរជាតិ​យើ​ដឹងថា​ល្បឿន កម្លាំង បច្ចេកទេស រាងកាយ វា​ត្រូវការ​ជាខ្លាំង មួយរយៈ​នេះ​គឺ​អ្វីដែល​ខ្ញុំ​ហាត់ គឺ​ហាត់​រួមបញ្ចូល​គ្នា​ទាំងអស់ ព្រោះ​យើង​ក៏​សង្ឃឹមថា យើង​អាច​នាំមុខ​មាត់​មក​ឆាក​អន្តរជាតិ ជាមួយនឹង​ប្រទេស​យើង​ដែរ​ដូចគ្នា​។​»

«​សម្រាប់​ក្រុមបាល់ទាត់​ដោ​ន​ថោ​ន​ស្ព​ត​ខ្ញុំ មានការ​ត្រៀមខ្លួន​ជាខ្លាំង ដូចជា​មួយអាទិត្យ​យើង​ហាត់​រហូតដល់​ទៅ ៣ ​ដង​ដែរ ហើយ​មានការ​ប្រកួត​មិត្តភាព​។​» សម្ដី​បន្ថែម​របស់ លោក ចេ​ត ច័ន្ទ​រចនា​។​

​សូមបញ្ជាក់ថា ដោ​ន​ថោ​នស​ព​បត (Down Town Sport) ស្ថិតនៅ​ពូ​ល A ជាមួយ​ម្ចាស់ផ្ទះ​ថៃ Hongyen Thakam, Bintang Timur Surabaya របស់​ឥណ្ឌូនេស៊ី និង MS ABDB របស់​ព្រុយ​ណេ នៃ​ពាន​ក្លិប​បាល់ទាត់​ហ្វូ​ត​សាល​អាស៊ាន ឆ្នាំ​ ២០២២ (AFF Futsal Cup 2022) នៅ​ថៃ ដែល​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​០៤ ដល់​ថ្ងៃទី ​១០ ខែកញ្ញា ឆ្នាំ​ ២០២២ នៅ​ខេត្ត​នគររាជ​សីមា​។​

​គួររំលឹកថា ដោ​ន​ថោ​ន​ស្ព​ត ធ្លាប់​តំណាង​កម្ពុជា ទៅ​ចូលរួម​ពានរង្វាន់​ដដែល​ខាងលើ​កាលពី​ឆ្នាំ​ ២០១៩ ពេលនោះ​បញ្ចប់​ទៅដោយ​ឈរ​នៅ​លេខ​ ៤ ដែលជា​កំណត់ត្រា​ល្អ​បំផុត​មិន​ធ្លាប់មាន​សម្រាប់​បាល់ទាត់​ក្លិប​ហ្វូ​ត​សាល​កម្ពុជា​៕

​អត្ថបទ​៖ មន្នី​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម