Connect with us

កីឡា

សមាគមកីឡាបាល់ទាត់ថៃ ព្រមានអាជ្ញាកណ្ដាលដែលសម្ដែងការអបអរ ពេលសម្រេចការកាត់សេចក្ដី

បានផុស

នៅ

គណៈកម្មាធិការវិន័យនៃសមាគមកីឡាបាល់ទាត់ថៃ បានចេញមកព្រមានអាជ្ញាកណ្តាលដែលនៅក្នុងបន្ទាប់វីដេអូជំនួយការអាជ្ញាកណ្ដាល (VAR Room) ក្នុងការ​ប្រកួត​រវាង Chonburi ជាមួយ Buriram ដែល​បានបង្ហាញ​ពី​ភាព​រីករាយ​នៅក្នុង​បន្ទប់​នោះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​វា​ចេញ​មកពី​ហេតុការណ៍​ដែល​លោក Witsawet Sangnakhon និង Phattaphong Kitsathit ជំនួយការ​អាជ្ញាកណ្តាល​នៅក្នុង​បន្ទប់ VAR បាន​សម្តែង​ការសប្បាយរីករាយ​រប​ស់​ពួកគេ បន្ទាប់ពី​អាជ្ញាកណ្តាល​ក្នុង​ទីលាន លោក Siwakorn Phuudom បានសម្រេច​ផ្តល់​បាល់​ប៉េ​ណា​ល់​ទី ទៅឱ្យ​ក្លិប Chonburi FC ក្នុងការ​ប្រកួត​ជាមួយ Buriram United កាលពី​សប្តាហ៍​មុន ទោះបីជា​អាជ្ញាកណ្ដាល​ទាំងពីរ​នឹង​ចេញមក​បំភ្លឺ​យ៉ាងណាក៏ដោយ​។​

​យ៉ាងណាក៏ដោយ គណៈកម្មាធិការ​វិន័យ និង​សុជីវធម៌ របស់​សមាគម​កីឡាបាល់ទាត់​ថៃ ដឹកនាំ​ដោយ លោក Amnuay Nimmano ជា​ប្រធាន បាន​កោះហៅ​អាជ្ញាកណ្តាល​ទាំង​ពីររូប មក​បំភ្លឺ​ជា​ផ្លូវការ ជាមួយនឹង​ការព្រមាន​ជា​លាយលក្ខណ៍អក្សរ និង​ពិន័យ​អាជ្ញាកណ្តាល​ពីររូប​ដែល​ប្រព្រឹត្ត​មិន​សមរម្យ និង​ឱ្យ​ប្រុងប្រយ័ត្ន ជាពិសេស​ក្នុងអំឡុងពេល​បំពេញភារកិច្ច​។​

​សូមបញ្ជាក់ថា នៅ​លី​គ​កំពូល​ថៃ ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​វីដេអូ​ជំ​នួ​ការ​អាជ្ញាកណ្ដាល ប៉ុន្តែ​សម្រាប់តែ​ក​ការប្រកួត​ក្រុម​ធំៗ​ប៉ះគ្នា​ប៉ុណ្ណោះ​៕

​អត្ថបទ​៖ មន្នី​រ័ត្ន​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ ម៉ោង មុន

នាយឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ទទួលមរណភាព ក្នុង​ជន្មាយុ ៧២ ឆ្នាំ ដោយរោគាពាធ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ដឹងហើយ ទីតាំងលាក់ខ្លួនរបស់ប្រធានាធិបតីស៊ីរី លោក Bashar al-Assad 

ព័ត៌មានជាតិ២០ ម៉ោង មុន

ព្រឹត្តិការណ៍«សាទរកម្ពុជា» នឹងរៀបចំ “ក្បួនដង្ហែសាទរកម្ពុជា” មានអ្នកចូលរួមប្រមាណ ៣០០០នាក់ នៅថ្ងៃទី៣១ ខែនេះ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កងទ័ពស៊ីរីប្រកាសថា រជ្ជកាលរបស់លោក Assad បានបញ្ចប់ហើយ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

«ប្រតិបត្តិការផ្លេកបន្ទោរ» ក្រុមឧទ្ទាមវាយផ្តួលរំលំរដ្ឋាភិបាលលោក Assad យ៉ាងស្រួល ហេតុអ្វី?

Sokha Hotels

ព័ត៌មានពេញនិយម