Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន ព្រូដិនសល ដាក់ដំណើរការម៉ាស៊ីនលក់ផលិតផលធានារ៉ាប់រងនៅទូទាំង ៥០ កន្លែង ដើម្បីជួយឲ្យប្រជាជនកម្ពុជា អាចទទួលបានការការពារប្រកបដោយភាពងាយស្រួល

បានផុស

នៅ

ក្រុមហ៊ុនព្រូដិនសល ដែលជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេនៅកម្ពុជា បានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ ម៉ាស៊ីនលក់ផលិតផលធានារ៉ាប់រងនៅថ្ងៃនេះ ដើម្បី​ធ្វើឱ្យ​ការ​ជាវ​ផលិតផល​ធានារ៉ាប់រង​កាន់​តែមាន​ភាពងាយស្រួល​ជូន​ដល់​អតិថិជន​របស់ខ្លួន​។ ម៉ាស៊ីន​ទាំងនេះ​នឹងត្រូវ​បានដាក់​ឲ្យ​ប្រើប្រាស់​នៅ​ជាង ៥០ កន្លែង​ទូទាំងប្រទេស​កម្ពុជានា​ឆ្នាំ ២០២២​។ លើសពីនេះ ក្រុមហ៊ុន​នឹង​បន្ត​ដាក់​ម៉ាស៊ីន​នេះ​ឲ្យ​ដំណើរការ​នៅតាម​ទីកន្លែង​ជាច្រើន​ទៀត​ទូទាំងប្រទេស​ក្នុង​នាពេល​ខាងមុខនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការលុបចោល​នូវ​ឧបសគ្គ​ ក្នុងការ​ជាវ​ផលិតផល​ធានារ៉ាប់រង​អត្រា​នៃ​ការប្រើប្រាស់​ធានារ៉ាប់រង​អាយុជីវិត​ គឺមាន​ចំនួន​តិចជាង ១% [​ក្នុង​ឆ្នាំ​២០២១] នៅ​កម្ពុជា ឯការ​ចំណាយលុយ​ផ្ទាល់ខ្លួន​ទៅលើ​ផ្នែក​វេជ្ជសាស្ត្រ​វិញ មាន​ចំនួន​ប្រមាណ​ជាង ១,២ ពាន់​លាន​ដុល្លារ​អាមេរិក [​ក្នុង​ឆ្នាំ​២០១៩]​។ ជាមួយនឹង​ចក្ខុវិស័យ​ក្នុងការ​ធ្វើ​ឲ្យ​គ្រប់គ្នា​ទទួលបាន​ជីវិត​មួយ​ដែល​ល្អប្រសើរ​បំផុត ក្រុមហ៊ុន​ព្រូ​ដិ​នស​ល បាន​ពង្រីក​ពហុ​បណ្ដាញ​ចែកចាយ​តាម​ប្រព័ន្ធ​ឌីជីថល​របស់ខ្លួន ដើម្បី​ធ្វើ​ឲ្យ​គ្រប់គ្នា​អាចមាន​លទ្ធភាព​ទទួល​បានការ​ថែទាំ​សុខភាព​ដែលមាន​តម្លៃ​សមរម្យ និង អាច​ចូល​រូ​ម​លើកកម្ពស់​បរិ​យា​ប័ន្ន​ផ្នែក​ហិរញ្ញវត្ថុ​ផងដែរ​។

​លោក Sanjay Chakrabarty អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា​ បាន​មានប្រសាសន៍​ក្នុង​ពិធី​ដាក់ឱ្យ​ដំណើរការ​ម៉ាស៊ីន​លក់​ផលិតផល​ធានារ៉ាប់រង​នៅ​ថ្ងៃទី​ ២​ កញ្ញា​ថា​«​ក្នុងនាម​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​ឈានមុខ​គេ ​លើ​ផ្នែក​ផលិតផល​ធានារ៉ាប់រង​ឌីជីថល​នៅ​កម្ពុជា ពួកយើង​ចង់​ការពារ​អ្នក​គ្រប់គ្នា​ពី​ការ​ប្រឈម​លើ​ការ​គំរាមកំហែង​ផ្នែក​សុខភាព និងសុខុមាលភាពព្រមទាំង​ជួយ​គាំទ្រ​អ្នក​គ្រប់គ្នា​ ដើម្បី​សម្រេច​គោលដៅ​ជីវិត​រៀងៗ​ខ្លួន​។ ពួកយើង​ក៏បាន​បង្កើត​ផលិតផល​តាមបែប​ឌីជីថល​ជាច្រើន ដែល​អាចឲ្យ​អតិថិជន​ដែល​ជាវ​ផលិតផល​ធានារ៉ាប់រង​លើកដំបូង​អាច​ទទួលបាន​ការការពា​រ​ដែលមាន​តម្លៃ​សមរម្យ ប្រកបដោយ​ភាពងាយស្រួល​តាមរយៈ​ទូរស័ព្ទ​របស់​ពួកគេ​»​។

​លោក Sanjay Chakrabarty បាន​បន្តថា «​ដោយសារ​មិនមែន​ប្រជាជន​កម្ពុជា​គ្រប់រូប​សុទ្ធតែ​អាចមាន​លទ្ធភាព​ប្រើប្រាស់​អ៊ី​ន​ធើ​ណេ​ត​ដែលមាន​ស្ថិរភាព​និង​ល្បឿន​ខ្ពស់​នោះទេ ដូច្នេះ​ឥលូវ​នេះ​ពួកយើង​ជំរុញ​ការគិត​របស់​យើង​បន្ថែមទៀត ដើម្បី​នាំមក​នូវ​ដំណោះស្រាយ​ក្នុងការ​ការពារ​ផ្តល់ជូន​ទៅដល់​ក្នុង​សហគមន៍​មូលដ្ឋាន តាមរយៈ​ម៉ាស៊ីន​លក់​ផលិតផល​ធានារ៉ាប់រង​របស់​យើង​»​។

​ការធ្វើឱ្យ​គ្រប់គ្នា​នៅ​ទូទាំងប្រទេស ​អាច​ទទួល​បានការ​ធានារ៉ាប់រង​ជាមួយនឹង​ការតភ្ជាប់​អ៊ីនធើណិត និងការផ្គត់ផ្គង់​ថាមពល​ដោយ​ខ្លួនឯង ម៉ាស៊ីន​លក់​ផលិតផល​ធានារ៉ាប់រង​អាចដាក់​បម្រើ​អតិថិជន​នៅតាម​គ្រប់​ទីតាំង​ក្នុងប្រទេស​កម្ពុជា​។ ការបង្កើត​ថ្មី​នេះ​ អាច​ឲ្យ​អតិថិជន​ជាវ​ផលិតផល​ធានារ៉ាប់រង​ប្រកបដោយ​ភាពងាយស្រួល​ក្នុងតម្លៃ​ចាប់ផ្ដើម​តិចជាង ១០ ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ ដែល​សូម្បីតែ​អតិថិជន​ដែល​នៅ​ទីតាំង ឬសាខា​ធនាគារ​ដែល​មិនមាន​អ៊ីនធើណេត​ក៏ដោយ​ក៏​អាច​ជាវ​បានដែរ​។ ការ​រចនា​ដោយ​ផ្តោតលើ​បទពិសោធន៍​អ្នកប្រើប្រាស់​ជា​ចម្បង​ ដែល​ត្រូវបាន​បង្កើតឡើង​សម្រាប់​ម៉ាស៊ីន​លក់​ផលិតផល​ធានារ៉ាប់រង​នេះ​ គឺ​សម្រាប់​អតិថិជន​ដែល​តម្រូវឱ្យមាន​ភាពងាយស្រួល​ជាង​មុន ដូចជា ការបង្ហាញ​ទំហំ​អក្សរ​ឱ្យបាន​ធំ​ងាយស្រួល​អាន សម្រាប់​អ្នកប្រើប្រាស់​វ័យ​ចំណាស់​ជាដើម​។

​នៅ​ចុងបញ្ចប់​នៃ​ដំណើរការ​នៃ​ការទិញ អតិថិជន​នឹង​ទទួលបាន​វិក្កយបត្រ​លើ​ការទិញ​របស់​ពួកគេ ពី​ម៉ាស៊ីនបោះពុម្ព​ដែល​ត​ភ្ជាប់​ទៅនឹង​ម៉ាស៊ីន​លក់​ផលិតផល​ធានារ៉ាប់រង​ជាស្រេច ដែល​នេះ​ជា​ជំហាន​ដ៏​សំខាន់​មួយ​សម្រាប់​អ្នកទិញ​ជា​លើកដំបូង​។ នៅពេលដែល​ការស្នើរ​ប័ណ្ណ​សន្យា​រ៉ាប់រង​ទទួលបាន​ជោគជ័យ អតិថិជន​អាច​គ្រប់គ្រង និងដាក់សំណើ​ទាមទារ​សំណង​ភ្លាមៗ តាមរយៈ​កម្មវិធី Pulse ដែលជា​កម្មវិធី​ទូរស័ព្ទ​ ដែលមាន​រួមបញ្ចូល​ការថែទាំ​សុខភាព និងហិរញ្ញវត្ថុ​។ អតិថិជន​អាចធ្វើ​តាម​ព័ត៌មាន​ ដែល​បានបង្ហាញ​លើ​អេក្រង់​ម៉ាស៊ីន​លក់​ផលិតផល​ធានារ៉ាប់រង​ ដើម្បី​ទាញយក​និង​ចុះឈ្មោះ​ប្រើប្រាស់​កម្មវិធី Pulse ។

​លោក Sanjay បាន​បន្ថែមថា «​បន្ទាប់ពី​ការចាប់ផ្តើម​បើក​ដំណើរការ​ម៉ាស៊ីន​លក់​ផលិតផល​ធានារ៉ាប់រង​ទាំងនេះ​នៅ​ជាង ៥០ កន្លែង យើង​នឹង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អតិថិជន​របស់​យើង ដើម្បី​កែលម្អ​បទពិសោធន៍​របស់​អតិថិជន​ជា​បន្តបន្ទាប់ មុនពេល​ដាក់​ឲ្យ​ដំណើរការ​នៅ​ទូទាំងប្រទេស​។ »

​លោក ប៊ូ ច័ន្ទ​ភី​រូ អគ្គនាយក នៃ​និយ័ត​ករ​ធានារ៉ាប់រង​កម្ពុជា​បាន​ប្រសាសន៍ថា​ក្រុមហ៊ុន ព្រូ​ដិ​នស​ល ខេ​ម​បូ​ឌា កំពុង​ប្រារព្ធ​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ម៉ាស៊ីន​លក់​ធានារ៉ាប់រង (ISM) ដែលជា​ម៉ាស៊ីន​លក់​ធានារ៉ាប់រង​តាម​បច្ចេកវិទ្យា​ដំបូង​គេ​ក្នុងប្រទេស​កម្ពុជា ជាការ​បន្ថែម​លើ​ការលក់​តាមរយៈ​កម្មវិធី​ទូរស័ព្ទ និង​គេហទំព័រ​របស់​ក្រុមហ៊ុន ដើម្បី​លើកកម្ពស់​ការលក់​ផលិតផល​ធានារ៉ាប់រង​នៅក្នុង ទីផ្សារ​សក្តានុពល​នេះ​។

​លោក​បាន​បន្តថា​ក្រុមហ៊ុន ព្រូ​ដិ​នស​ល ខេ​ម​បូ​ឌា ដែលជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាជីព​លំដាប់​ពិភពលោក បាន​ដំណើរការ​អាជីវកម្ម​ធានារ៉ាប់រង​អាយុជីវិត​នៅ​កម្ពុជា​អស់​រយៈពេល​ ៩ ​ឆ្នាំ​ចាប់តាំងពី​ឆ្នាំ ​២០១៣ ដែលជា​កត្តារួម​ចំណែក​ដល់​ការបង្កើត​ការងារ​ជាច្រើន​សម្រាប់​ប្រជាជន​កម្ពុជា ហើយក៏​ជាការ​រួមចំណែក​គួរឱ្យកត់សម្គាល់​ក្នុងការ​អភិវឌ្ឍន៍​វិស័យ​ធានារ៉ាប់រង​នៅ​កម្ពុជា​ផងដែរ​។ លោក​បាន​បន្តទៀតថា​ទោះជា​យ៉ាងណាក៏ដោយ ការបើក​ដំណើរការ​ម៉ាស៊ីន​លក់​ធានារ៉ាប់រង (ISM) របស់​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា​ គឺជា​ការច្នៃប្រឌិត​ចម្រុះ ដែល​ធ្វើ​ឲ្យ​ការទិញ​ផលិតផល​ធានារ៉ាប់រង​កាន់​តែមាន​ភាព​បត់បែន និង​ងាយស្រួល​សម្រាប់​អតិថិជន​ក្នុង​យុគសម័យ​ឌីជីថល​។

​លោក​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ ចំពោះ​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា​ សម្រាប់​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​របស់ខ្លួន​ក្នុងការ​ពង្រឹង​សកម្មភាព​ធុរកិច្ច និង​ការរួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​វិស័យ​ធានារ៉ាប់រង​នៅ​កម្ពុជា ដែលជា​ផ្នែក​មួយ​របស់​កសាង​សំណាញ់​សុវត្ថិភាព​សង្គម ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ និង​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា​និង​សូម​លើកទឹកចិត្ត​យ៉ាងខ្ពស់​ដល់​ថ្នាក់​គ្រប់គ្រង​កំពូល និង​និយោជិត​របស់​ក្រុមហ៊ុន​ក្នុងការ​រួមចំណែក​យ៉ាងសកម្ម​ក្នុងការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៃ​វិស័យ​ធានារ៉ាប់រង​នៅ​កម្ពុជា​។

​គួរបញ្ជាក់​ថា​ ពិធី​សម្ពោធ​ជា​ផ្លូវការ​នៅថ្ងៃនេះ ម៉ាស៊ីន​លក់​ផលិតផល​ធានារ៉ាប់រង​ត្រូវបាន​ដាក់​ឲ្យ​ដំណើរការ​នៅ​សាខា​ព្រូ​ដិ​នស​ល ក្នុង​រាជធានី​ភ្នំពេញ សៀមរាប បាត់ដំបង និង ក្រចេះ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​ប៉ូលិសរដ្ឋតិចសាស់​បាញ់សម្លាប់បុរសម្នាក់​ព្រោះ​បើក​រថយន្តបុក​ទ្វារ​ចូលផ្សារទំនើប​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ចិន​​ប្រតិកម្ម​ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​ជំនួយ​យោធា​អាមេរិក​ដល់​តៃវ៉ាន់

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

តួកគី​គំរាម​រដ្ឋាភិបាល​ថ្មី​របស់​ស៊ីរី ឱ្យ​រំសាយ​​ក្រុម​ប្រដាប់​អាវុធ​ឃឺដ​​ចោល​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

យោធា​កូរ៉េខាងត្បូង​បាញ់​បង្ហោះ​ផ្កាយរណប​ បង្កើន​សមត្ថភាព​ឃ្លាំមើល​កូរ៉េខាងជើង​

ព័ត៌មានជាតិ១០ ម៉ោង មុន

កំណេីនខ្ពស់មិនធ្លាប់មាន​ កុងតឺន័រឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុ កើន​ដល់ចំនួន ១ ០០០ ០០០ TEUs

Sokha Hotels

ព័ត៌មានពេញនិយម