Connect with us

សន្តិសុខសង្គម

បទយកការណ៍៖ សកម្មភាពសមត្ថកិច្ច និងពលរដ្ឋ មកចម្ការរបស់លោកខឹម វាសនា កាន់តែពុះកញ្ជ្រោលឡើងហើយ!

បានផុស

នៅ

កម្លាំងសមត្ថកិច្ចចម្រុះនៃខេត្តសៀមរាបរាប់រយនាក់កំពុងឈរជើងនៅជុំវិញបរិវេណមុខរបងចម្ការរបស់លោក ខឹម វាសនា យ៉ាងតឹងតែងបំផុត ហើយពលរដ្ឋក៏កំពុងសម្រុកមកដាក់បណ្តឹង ដើម្បីស្វែងរកបងប្អូនកូនចៅរបស់ពួកគេផងដែរនៅពេលនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅព្រឹក ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ មានការប្រឈមមុខគ្នាមួយរវាងសមត្ថកិច្ចដែលឈរជើងនៅទីតាំងដីចម្ការរបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងអ្នកគាំទ្រ លោក ខឹម វាសនា រហូតដល់មានការឃាត់ខ្លួនស្ត្រី ទាំង៦រូប ដែលបានចេញពីចម្ការ លោក ខឹម វាសនា ហើយបានមកប៉ះសម្តី ជាមួយសមត្ថកិច្ច។ សមត្ថកិច្ចបានឃាត់ខ្លួនពួកគេ បន្ទាប់ពីបានប្រើពាក្យជេរប្រមាថមកលើមន្ត្រីសាធារណៈ។ បន្ទាប់ពីឃាត់ខ្លួន ពួកគេត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ដោយឡែក នៅចម្ការរបស់លោក ខឹម វាសនា ដែលមានមនុស្ស ប្រុស ស្រី ក្មេង ចាស់ រាប់ម៉ឺននាក់ប្រមូលផ្តុំគ្នា ដោយ​សារការជឿឃាសនា ថា មាន ទឹកជន់លិចនោះ បានចាកចេញពីដីចម្ការរបស់លោក ខឹម វាសនា ជាបន្តបន្ទាប់ ប្រហែលជិត ១ម៉ឺននាក់ហើយក្នុងរយៈ៤ថ្ងៃ គឺ ចាប់ពីថ្ងៃទី៣០ ខែ សីហា រហូត ដល់ថ្ងៃទី២ខែកញ្ញាឆ្នាំ២០២២។ តែទោះយ៉ាង​ណា សមត្ថកិច្ចនៅតែដាក់កម្លាំងព័ន្ធជុំវិញចម្ការរបស់លោក ខឹម វាសនា ទាំង២ទីតាំងនៅដដែល ហើយមានការដឹកជញ្ជូន​ប្រជាពលរដ្ឋដែលគាត់ស្ម័គ្រចិត្ត ចេញជាបន្តបន្ទាប់។ ក្នុងនោះ ក៏មានឪពុក ម្តាយ បងប្អូន ខ្លះបានមករកកូនចៅដែលបានបាត់ខ្លួនចេញពីផ្ទះ ខណៈដែលមានការឡាយតាមផេករបស់លោក ខឹម វាសនា ចេញពីទីតាំងដីចម្ការ ក៏ត្រូវបានបងប្អូន ឪពុក ម្តាយ ដែលបានបាត់កូនខ្លះ៥ ថ្ងៃ ខ្លះ១សប្តាហ៍ ឃើញភ្លាមក៏បាននាំគ្នាមកដាក់ពាក្យនៅទីស្នាក់ការរបស់រដ្ឋបាលសាលាខេត្ត ដែលមានក្រុមការងារសម្របសម្រួលដឹកជញ្ជូន និងទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ។  

នៅទីតាំងដីចម្ការរបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គេឃើញមានកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទកំពុងឈរត្រៀបត្រាជុំវិញបរិវេណនៅខាងមុខ និងចំហៀងដីចម្ការរបស់លោក ខឹម វាសនា យ៉ាងតឹងរឹងបំផុត។ កាលពីថ្ងៃទី១ ខែកញ្ញាឆ្នាំ២០២២ គេឃើញមានវត្តមានលោក ទៀ សីហា អភិបាលខេត្ត និងដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តសៀមរាប បានដឹកនាំកម្លាំងសមត្ថកិច្ច និងចាក់ធុងបាស មានទាំងមេក្រូ ចូលទៅក្នុងទីតាំងដីចម្ការរបស់លោក ខឹម វាសនា ដើម្បីធ្វើការផ្សព្វផ្សាយប្រកាសតាមមេក្រូឱ្យប្រជាពលរដ្ឋដែលចាញ់ឧបាយកលឃោសនារបស់លោក ខឹម វាសនា ថា មានទឹកជំនន់លិចលង់ប្រទេសកម្ពុជា ឈប់ចាញ់បោកតទៅទៀត និងវិលត្រឡប់ទៅលំនៅឋានរៀងៗខ្លួនវិញ ។ ក្រោយពីប្រកាសសេចក្តីជូនដំណឹង មានសកម្មជនជំនិតលោក ខឹម វាសនា បានទៅប្រាប់លោកអភិបាលស្រុកបន្ទាយស្រីឲ្យដកធុងបាសចេញពីទីតាំងនោះភ្លាម ព្រោះថ្លង់ដល់ដំណេករបស់ពួកគេ។ចំណែក សកម្មជនរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដែលយាមកាមនៅខាងមុខរបងចេញចូលរបស់ខ្លួន មិនអនុញ្ញាតឱ្យអ្នកសារព័ត៌មានចេញចូលបានឡើយ។ 

ចំពោះបងបងប្អូន ប្រជាពលរដ្ឋដែលមករង់ចាំឪពុក ម្តាយ កូន ចៅ ប្តី ប្រពន្ធ គឺមកពីខេត្តឆ្ងាយៗ ដូចជា ខេត្តបាត់ដំបង , ខេត្តឧត្តរមានជ័យ , ខេត្តកំពង់ចាម , ខេត្តកំពង់ស្ពឺ , ខេត្តតាកែវ , ខេត្តកំពត , ខេត្តពោធិសាត់ ,ខេត្តរតនៈគីរី និង ខេត្តកណ្តាល រួមទាំងទីក្រុងភ្នំពេញផងដែរ បានមកឈរត្រៀបត្រានៅមុខសា្នក់ការកណ្តាល ដើម្បីចាំទទួលកូន។ 

រីឯ លោកតា លោកយាយ ២ នាក់ ប្តីប្រពន្ធ ដែលមានអាយុ៧៦ឆ្នាំ ដូចគ្នា រស់នៅខេត្តបាត់ដំបង បានចេញពីទីតាំងដីចម្ការរបស់លោក ខឹម វាសនា ដោយគ្មានបង្ខិតបង្ខំពីសមាជិកគណបក្សនោះឡើយ។ ពួកគាត់បាននិយាយថា ការហូបចុកនៅក្នុងដីចម្ការរបស់លោក ខឹម វាសនា ក្នុងមួយថ្ងៃ៣ពេល ហើយចំពោះការស្នាក់នៅ និងបត់ដៃបត់ជើងវិញ វាមិនខុសដូចកាលពីជំនាន់ខ្មែរក្រហមឡើយ។ ព័ត៌មានចុងក្រោយបានឲ្យដឹងថា មកទល់ពេលនេះ បណ្ដឹងស្វែងរកក្រុមគ្រួសារ មានរហូតដល់រាប់រយបណ្តឹងដែលសមត្ថកិច្ចកំពុងតែទទួលបណ្ដឹងរបស់ពលរដ្ឋជារៀងរាល់ថ្ងៃ៕

ដោយ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទីutes មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៤១ នាទីutes មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៥០ នាទីutes មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ២ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម