សេដ្ឋកិច្ច
ខែសីហា CDC បានអនុម័តគម្រោងមានទុនជាង ២០០ លានដុល្លារ
ក្នុងខែសីហាឆ្នាំ២០២២នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលហៅកាត់ថា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន ១៧ គម្រោងដែលមានទុនវិនិយោគចំនួន ២០៣,១ លានដុល្លារអាមេរិក ដោយផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន១១១៩៧ នាក់។

ចំនួនគម្រោងវិនិយោគនេះមានការកើនឡើងបើប្រៀបធៀបទៅនឹង ៣ ខែចុងក្រោយនេះ។ ក្នុងនោះនៅខែកក្កដាឆ្នាំ២០២២ CDC បានអនុម័តគម្រោងវិនិយោគចំនួន ៨ គម្រោងដែលមានទុនវិនិយោគចំនួន១១៧,៨លានដុល្លារអាមេរិកដោយផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន ៧៩១៧ នាក់ប៉ុណ្ណោះ។

ចំណែកខែមិថុនា ឆ្នាំ២០២២ CDC បានអនុម័តគម្រោងវិនិយោគចំនួន ១៥ គម្រោងដែលមានទុនវិនិយោគចំនួន១២៣លានដុល្លារអាមេរិក ដោយផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន ១១៥៧០នាក់ និងខែឧសភាឆ្នាំ២០២២ CDC បានអនុម័តគម្រោងវិនិយោគចំនួន ២០ គម្រោងមានទុនវិនិយោគចំនួន១៩៨,១លានដុល្លារអាមេរិក ដោយបង្កើតឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន ១២៣៩៥ កន្លែង។

ក្នុងចំណោមក្រុមចំនួន ១៧ ក្រុមហ៊ុន ក្នុងនោះមានគម្រោងបង្កើតរោងចក្រកាត់ដេរនិងសម្លៀកបំពាក់ ផលិតស្បែកជើង។ក្រៅពីនេះមានគម្រោងបង្កើតរោងចក្រផលិតគ្រាប់ជ័រ រោងចក្រផលិតទូគ្រប់ប្រភេទ រោងចក្របង្កើតបន្ទះសូឡា រោងចក្រ កាត់ដេរនិងបោកគក់ រោងចក្រផលិតអំបោះ រោងចក្រផលិតសម្ភារវេចខ្ចប់គ្រប់ប្រភេទ រោងចក្រផលិតគ្រឿងសង្ហារឹម និងសម្ភារតុបតែងលម្អធ្វើពីឈើ,គម្រោងវិនិយោគអាជីវកម្មរ៉ែ,គម្រោអភិវឌ្ឍន៍កោះនិងគម្រោងបង្កើតមន្ទីរពេទ្យជាដើម៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត