Connect with us

នយោបាយ

បោះឆ្នោតតំណាងរាស្ត្រ ២០២៣ លោកស្រី ម៉ែន សំអន ប្តេជ្ញាយកឲ្យបានអាសនៈទាំង៥ នៅខេត្តស្វាយរៀង  

បានផុស

នៅ

លោកស្រី ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង បានប្ដេជ្ញាចិត្តយកឲ្យបាន ៥/៥ អាសនៈ នៅក្នុងខេត្តស្វាយរៀងសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ ខាងមុខនេះ។  

លោកស្រីបង្ហាញការប្ដេជ្ញាចិត្តបែបនេះនៅថ្ងៃទី ៣ កញ្ញានេះ នៅក្នុងពិធីផ្សព្វផ្សាយសេចក្តីសម្រេចផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីអនុប្រធានគណបក្ស ថ្លែងដូច្នេះថា «សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ ខាងមុខ គឺគណបក្សបានប្តេជ្ញាយកឲ្យបាន ៥/៥ អាសនៈតែម្តង»។ លោកស្រី ម៉ែន សំអន បង្ហាញជំហរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺសមាជិក​ម្នាក់ជា​សំឡេង​គណបក្ស​មួយ​សន្លឹក។ ទន្ទឹមគ្នានេះ គណបក្សប្រជាជន​នៅតែ​បន្ត​គោល​ការណ៍​រក្សា​ចាស់ កសាង​ថ្មី ពិសេស​កម្លាំង​យុវជនជា​កម្លាំង​សកម្ម ដែល​ធានា​បាន​និរន្តរភាព ក្នុងការ​គាំទ្រការបោះ ឆ្នោត។

ត្រង់ចំណុចនេះ លោកស្រី ម៉ែន សំអន បានជំរុញដល់ក្រុមការងារគណបក្សឃុំ-សង្កាត់ទាំងអស់ ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យសមាជិក សមាជិកា ដោយត្រូវខិតខំបញ្ជូលសមាជិកថ្មីដែលជាយុវជនឲ្យក្លាយជាកម្លាំងក្នុងការចូលរួមរបស់គណបក្សនៅគ្រប់ទីកន្លែង ក៏ដូចជាបង្កើនសន្ទុះនៃការគាំទ្ររបស់កម្មករនិយោជិកមកលើគណបក្សឲ្យកាន់តែមានប្រជា ប្រិយភាព និងទទួលបានការគាំទ្រកាន់តែខ្លាំង។

សម្រាប់មន្ត្រីគណបក្សគ្រប់ថ្នាក់ លោកស្រី ត្រូវតែបន្តរក្សាសាមគ្គីភាព ខិតខំធ្វើអំពើល្អជាមួយប្រជាជន ដោយកាត់បន្ថយភាពអសកម្ម ខិតខំបម្រើសេវាល្អដល់ជូនប្រជាពលរដ្ឋផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម