ព័ត៌មានអន្ដរជាតិ
ទឹកជំនន់នៅ ប៉ាគីស្ថាន បន្តសម្លាប់មនុស្ស មួយថ្ងៃស្លាប់ជាង ៥០ នាក់
ទីភ្នាក់ងារគ្រោះមហន្តរាយជាតិរបស់ប្រទេសប៉ាគីស្ថាន បាននិយាយថា ទឹកជំនន់ដ៏ខ្លាំងក្លានៅតែបន្តឆក់យកជីវិតមនុស្ស ៥៧ នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ខណៈចំនួនអ្នកស្លាប់សរុបបានកើនឡើងដល់ ១,២៦៥ នាក់ហើយ ។

ក្នុងចំណោមអ្នកស្លាប់ចុងក្រោយបំផុត ៣៨នាក់ភាគច្រើនគឺត្រូវបានរាយការណ៍ពីខេត្ត Sindh ភាគខាងត្បូង ជាកន្លែងដែលទឹកជំនន់ថ្មីបានជន់លិចដីបន្ថែមទៀត នៅក្នុងស្រុកកណ្តាលក្នុងរយៈពេល ៤៨ ម៉ោងកន្លងមក ដែលជំរុញឲ្យចំនួនសរុបនៅក្នុងខេត្ត ៥០២ ចាប់តាំងពីពាក់កណ្តាលខែមិថុនា។
ចំណែកមនុស្ស ១៧ នាក់ផ្សេងទៀត ស្លាប់ក្នុងឧប្បត្តិហេតុទាក់ទងនឹងទឹកជំនន់ដាច់ដោយឡែកពីគ្នា នៅក្នុងខេត្ត Khyber Pakhtunkhwa ភាគពាយ័ព្យ ក៏ត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយទឹកជំនន់ដែលបក់បោកដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង។

គួរបញ្ចាក់ដែរថា ចាប់តាំងពីថ្ងៃទី ១៤ ខែមិថុនា មនុស្សសរុបចំនួន ២៨៥ នាក់បានស្លាប់នៅ Khyber Pakhtunkhwa បន្ទាប់មកអ្នកស្លាប់ចំនួន ២៥៧ នាក់នៅក្នុងខេត្ត Balochistan ភាគនិរតី នេះបើយោងតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ (NDMA)។ ទន្ទឹមនោះ ភ្លៀងធ្លាក់ឥតឈប់ឈរ ដោយបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងដីកសិកម្មយ៉ាងច្រើនរបស់ប្រទេស រួមទាំងផ្ទះរាប់ម៉ឺនខ្នង ផ្លូវថ្នល់ និងស្ពាន ព្រមទាំងបានបំផ្លាញសត្វពាហនៈជាងមួយលានក្បាលផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ប៉ាគីស្ថាន កំពុងភ័យផ្ទុះជំងឺឆ្លងចំនួន ២ ដោយសារទឹកជំនន់

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម៨ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ