ព័ត៌មានអន្ដរជាតិ
នាយកដ្ឋានឧតុនិយម ថៃ ឆ្លើយបែបណា រឿងថា បាងកក នឹងជួបគ្រោះទឹកជំនន់ដូច ១០ ឆ្នាំមុន
នាយកដ្ឋានឧតុនិយមថៃ (TMD) បានច្រានចោលការរំពឹងទុកដែលថា ប្រទេសថៃ ក៏ដូចជាទីក្រុងបាងកកនឹងជួបគ្រោះទឹកជំនន់ដ៏ធំម្តងទៀតដូចក្នុងឆ្នាំ ២០១១ ដោយសារលក្ខខណ្ឌអាកាសធាតុនៅពេលនេះខុសពីកាលណោះ ។
អ្នកស្រី Chompharee Chomphurat អគ្គនាយកនៃនាយកដ្ឋានឧតុនិយមបាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសថៃបានរងគ្រោះដោយទឹកជំនន់ដ៏ធំក្នុងឆ្នាំ ២០១១ ដោយសារតែបាតុភូត La Nina ដែលធ្វើឲ្យរដូវវស្សាមកដល់លឿនជាងធម្មតា ហើយអ្វីដែលកាន់តែអាក្រក់ទៅៗនៅក្នុងឆ្នាំនោះគឺ ព្យុះចំនួន ៥ បានវាយប្រហារប្រទេសថៃ ដោយបានបង្កើនបរិមាណទឹកភ្លៀងជាមធ្យម ២៧ ភាគរយ ។
អ្នកស្រីបានបន្តថា “បាតុភូត La Nina ក៏បានកើតឡើងនៅឆ្នាំនេះដែរ ដែលធ្វើឲ្យមានភ្លៀងធ្លាក់មកលឿនជាងការរំពឹងទុក ។ ទោះជាយ៉ាងនេះក្តី ប្រទេសថៃមិនបានរងការវាយប្រហារដោយផ្ទាល់ដោយព្យុះនៅឆ្នាំនេះទេ ខណៈដែលទឹកភ្លៀងជាមធ្យមមកទល់ពេលនេះត្រូវបានកត់ត្រា ២១ ភាគរយក្រោមបរិមាណកាលពីឆ្នាំ ២០១១” ។
នាយកដ្ឋានបានប៉ាន់ប្រមាណថានឹងមានភ្លៀងធ្លាក់ប្រហែល ១០ ភាគរយច្រើនជាងធម្មតា ដែលកើនឡើងបន្តិចប៉ុណ្ណោះ បើធៀបនឹង ៨ ភាគរយកាលពីឆ្នាំមុន ។
លោកស្រី Chompharee បាននិយាយថា អាកាសធាតុមិនមែនជាមូលហេតុតែមួយគត់សម្រាប់ទឹកជំនន់នោះទេ យុទ្ធសាស្ត្រគ្រប់គ្រងទឹកក៏មានតួនាទីសំខាន់ផងដែរ ។ ទីភ្នាក់ងារជាច្រើននៅក្នុងប្រទេសថៃបានរៀនមេរៀនរបស់ពួកគេពីទឹកជំនន់ឆ្នាំ ២០១១ រួចហើយ ដូច្នេះយើងបានរៀបចំប្រព័ន្ធទាំងអស់ឲ្យកាន់តែប្រសើរឡើងរួចហើយសម្រាបឆ្នាំនេះ ខណៈវិធានការដែលត្រូវបានអនុវត្តរួមមានការពន្លឿនការបញ្ចេញទឹកពីទំនប់ចូលឈូងសមុទ្រថៃ ក្នុងពេលមានជំនោរទាប និងការបិទផ្លូវទឹកនៅជិតតំបន់ដែលងាយនឹងមានទឹកជំនន់ជាដើម ។
ជាចុងក្រោយលោកស្រីបញ្ជាក់ថា ឆ្នាំនេះ មានតែព្យុះ Ma-on និង Mulan ប៉ុណ្ណោះដែលបានបោកបក់ប៉ះប្រទេសថៃក្នុងខែសីហា ខណៈព្យុះទីហ្វុង Hinnamnor នឹងវាយប្រហារតែប្រទេសជប៉ុន និងកូរ៉េខាងត្បូងប៉ុណ្ណោះ ពោលមិនមានការប៉ះពាល់ផ្ទាល់ដល់ប្រទេសថៃនោះទេ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nations
ចុចអាន ៖ កាន់តែធ្ងន់ធ្ងរ! ទឹកជំនន់កំពុងលិចតំបន់ជុំវិញព្រលានយន្តហោះ ភូកេត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា