ព័ត៌មានជាតិ
កម្ពុជាយកឱកាសបុណ្យសមុទ្រនៅព្រះសីហនុ បង្អួតគោលដៅទេសចរណ៍ឆ្នេរ ទៅសាកលលោក
កម្ពុជាមានបំណងយកឱកាសរៀបចំបុណ្យសមុទ្រនៅខេត្តព្រះសីហនុ នាចុងឆ្នាំ២០២២នេះ ជាឱកាសក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍ឆ្នេរសមុទ្ររបស់ខ្លួន ទៅកាន់សមាជិកក្លិបឆ្នេរសមុទ្រដែលបំផុតលើសកលលោក ដោយកម្ពុជាក៏ជាសមាជិកនៃអង្គការនេះដែរ។
ពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០២២ ជាមួយគ្នានោះ កម្ពុជាក៏នឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ចាប់ពីថ្ងៃទី៩-១៤ ខែធ្នូ ផងដែរ ក្រោមប្រធានបទ “ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្ដីសង្ឃឹម”។
នៅកិច្ចប្រជុំត្រៀមរៀបចំបុណ្យសមុទ្រ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញឱ្យរដ្ឋបាលខេត្តព្រះសីហនុ ត្រូវមានស្ដង់មួយសម្រាប់បង្ហាញស្នាដៃរបស់ខ្លួន ពិសេសពាក់ព័ន្ធនឹងការអភិវឌ្ឍឆ្នេរសមុទ្រដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយម ទៅកាន់ប្រជាជន ភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជាគណៈប្រតិភូអន្តរជាតិដែលនឹងចូលរួមកម្សាន្តក្នុងពិធីបុណ្យសមុទ្រនោះ។
លោករដ្ឋមន្ត្រីបានបន្តថា ក្នុងពេលរៀបចំមហាសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោកនាពេលខាងមុខនោះ ប្រធានក្លិបនឹងផ្សព្វផ្សាយអំពីគំរូដ៏ល្អរបស់កម្ពុជា និងខេត្តព្រះសីហនុដែលបានខិតខំអភិវឌ្ឍគ្រប់គ្រងឆ្នេរសមុទ្រប្រកបដោយការទទួលខុសត្រូវខ្ពស់ បង្ហាញទៅសមាជិកក្លិបឆ្នេរទាំងអស់ ដែលបច្ចុប្បន្នមាន ២៦ប្រទេស។
លោករដ្ឋមន្ត្រីបញ្ជាក់ថា៖ “ការដែលក្លិបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោកសម្រេចមករៀបចំមហាសន្និបាតរបស់ខ្លួននេះ គឺមិនមែនជារឿងចៃដន្យនោះឡើយ ព្រោះគេបានមើលឃើញការអភិវឌ្ឍឆ្នេរសមុទ្ររបស់កម្ពុជា គឺមានការទទួលខុសត្រូវខ្ពស់”។
លោករដ្ឋមន្ត្រី ថោង ខុន បានណែនាំដល់រដ្ឋបាលខេត្តព្រះសីហនុ ត្រូវមានស្ដង់ពិព័រណ៍សមរម្យមួយក្នុងពិធីបុណ្យសមុទ្រនាពេលខាងមុខ រចនាឱ្យបានស្អាតទាក់ទាញ ដើម្បីបង្ហាញអំពីសមិទ្ធផល ការអភិវឌ្ឍ ការគ្រប់គ្រងឆ្នេរសមុទ្រនៅក្នុងខេត្តរបស់ខ្លួន។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានទទួលនូវការណែនាំរបស់លោករដ្ឋមន្ត្រី ថោង ខុន ដើម្បីរៀបចំឱ្យមានស្ដង់ពិព័រណ៍បង្ហាញអំពីការអភិវឌ្ឍឆ្នេរសមុទ្រ កោះ ទីក្រុងព្រះសីហនុ និងគោលដៅដែលមានសក្ដានុពលផ្សេងទៀតនៅក្នុងខេត្តព្រះសីហនុ។ លោកបានចាត់ចែងដល់អភិបាលរងខេត្ត និងក្រុមការងារជំនាញចាប់អនុវត្តកិច្ចការងារនេះប្រកបដោយការយកចិត្តទុកដាក់។
គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.) ធ្លាប់បានឱ្យដឹងថា ដោយសារកម្ពុជាមានការប្តេជ្ញាចិត្តច្បាស់លាស់ និងមុឺងម៉ាត់ក្នុងការគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរនិងឆ្នេរសមុទ្រ ទើបមហាសន្និបាតក្លិបឆ្នេរលើកទី១៥ ឆ្នាំ២០១៩ នៅឆ្នេរតូយ៉ាម៉ា ប្រទេសជប៉ុន បានសម្រេចបោះឆ្នោតជាឯកច្ឆន្ទយកកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំមហាសន្និបាត ជាពិសេសក្លិបឆ្នេរមានការសប្បាយចិត្តរីករាយបំផុត ដោយកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោនាយកមន្ត្រី បានចាក់ស្រោចវ៉ាក់សាំងកូវីដ-១៩ និងបានបើកដំណើរការប្រទេសឡើងវិញមុនគេក្នុងគ្រប់វិស័យ រួមទាំងវិស័យទេសចរណ៍ផងនោះ ដែលអាចបើកដំណើរការសកម្មភាពសង្គម សេដ្ឋកិច្ចក្នុងគន្លងប្រក្រតីភាពថ្មី ហើយដែលអាចរៀបចំព្រឹត្តិការណ៍ធំៗបានដោយផ្ទាល់ប្រកបដោយសុវត្ថិភាព រួមទាំងពិធីបុណ្យសមុទ្រ និងមហាសន្និបាតក្លិបឆ្នេរដែលស្អាតជាងគេលើសកលលោក តាមផែនការដែលបានគ្រោងទុក នៅឆ្នាំ២០២២នេះ បន្ទាប់ពីបានខកខានក្នុងការរៀបចំមហាសន្និបាតដោយផ្ទាល់ ២ លើក កាលពីឆ្នាំ២០២០ នៅអ៉ីស្រាអែល និងនៅអង់ហ្គោឡា នៅឆ្នាំ២០២១មក៕
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៦ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី