Connect with us

ព័ត៌មានអន្ដរជាតិ

ចិន គំរាមចាត់វិធានការតបតម៉ឺងម៉ាត់ទៅ អាមេរិក ក្រោយព្រមលក់អាវុធឲ្យ តៃវ៉ាន់

បានផុស

នៅ

ប្រទេសចិនបានគំរាម​ចាត់វិធានការតបតយ៉ាងម៉ឺងម៉ាត់ បន្ទាប់ពីរដ្ឋបាលលោកប្រធានាធិបតីអាមេរិក Joe Biden បានអនុម័តការលក់អាវុធដែលមានតម្លៃជាង ១.១ ពាន់​លានដុល្លារទៅឲ្យកោះតៃវ៉ាន់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោនលោក Liu Pengyu បាននិយាយថា ការលក់ឧបករណ៍យោធាទៅឲ្យកោះតៃវ៉ាន់ ដែលរៀបចំឡើងដើម្បីទប់ទល់ការលុកលុយតាមសមុទ្រពីប្រទេសចិន នឹងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងចិន-អាមេរិក ក៏ដូចជាសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ ។

នៅក្នុងសារជាបន្តបន្ទាប់ដែលបានបង្ហោះលើបណ្ដាញ Twitter កាលពីថ្ងៃសៅរ៍ អ្នកនាំពាក្យរូបនេះក៏បានអំពាវនាវឲ្យសហរដ្ឋអាមេរិក “លុបចោលជាបន្ទាន់” នូវការអនុម័តលក់អាវុធដែលត្រូវបានប្រកាសកាលពីថ្ងៃសុក្រ បន្ទាប់ពីរដ្ឋបាលលោក Biden បានជូនដំណឹងជាផ្លូវការដល់សភា ។

ចំណែកក្រសួងការបរទេសអាមេរិកបាននិយាយថា ការលក់នេះគឺជាផ្នែកមួយនៃគោលនយោបាយរបស់សហរដ្ឋអាមេរិកដែលបានបង្កើតឡើងជាយូរមកហើយក្នុងការផ្តល់អាវុធដល់តៃវ៉ាន់ ។ ប៉ុន្តែការអនុម័តលក់អាវុធនេះត្រូវបានគេមើលឃើញកើតឡើង នៅពេលដែលភាពតានតឹងនៅក្នុងច្រកសមុទ្រតៃវ៉ាន់បានឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍មកហើយ ស្របពេលដែលទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនក៏កំពុងមានភាពរអាក់រអួលជុំវិញបញ្ហាសេដ្ឋកិច្ច និងនយោបាយជាច្រើន ។

ទន្ទឹមនោះលោក Drew Thompson អ្នកស្រាវជ្រាវជាន់ខ្ពស់នៅសាកលវិទ្យាល័យជាតិសិង្ហបុរីបាននិយាយនៅថ្ងៃអាទិត្យថា “នេះគឺជាកិច្ចព្រមព្រៀងដ៏ធំបំផុតសម្រាប់តៃវ៉ាន់ក្រោមការគ្រប់គ្រងរបស់លោក Biden ខណៈការលក់មួយនេះត្រូវបានគេមើលឃើញថា ជាការផ្គត់ផ្គង់អាវុធឲ្យតៃវ៉ាន់ទុកបម្រុងសម្រាប់ទប់ទល់សង្រ្គាម មុនពេលមានជម្លោះណាមួយកើតឡើង” ។

គួរបញ្ជាក់ថា ភាពតានតឹងថ្មីរវាងរដ្ឋាភិបាលទីក្រុប៉េកាំង និងវ៉ាស៊ីនតោនបានកើតឡើងជាបន្តបន្ទាប់ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nany Pelosi ក៏ដូចជាសមាជិកសភាអាមេរិកផ្សេងទៀតមកកាន់កោះតៃវ៉ាន់កាលពីខែសីហាកន្លងទៅនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bangkok Post

ចុចអាន ៖ អាមេរិក​ យល់ព្រម​លក់​អាវុធឲ្យ​តៃវ៉ាន់ ក្នុងទំហំទឹកប្រាក់ ១.១ ពាន់​លាន​ដុល្លារ ធ្វើឲ្យ ចិន ខឹងសម្បា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ

ជីវិតកម្សាន្ដ៥ ម៉ោង មុន

Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព

ព័ត៌មានជាតិ២៣ ម៉ោង មុន

កម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះខ្វះតែ ០,៦០ ម៉ែត្រទៀត ដល់កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន

សន្តិសុខសង្គម២៤ ម៉ោង មុន

មន្ត្រីជំនាញកំពុងជួសជុលផ្លូវបេតុងដែលបាក់ស្រុតនៅប្រឡាយស្ទឹងមានជ័យយ៉ាងយកចិត្តទុកដាក់ និងឆាប់រហ័សជូនពលរដ្ឋ

ជីវិតកម្សាន្ដ៤ ម៉ោង មុន

លោក លៀក លីដា ចាត់ទុកការរិះគន់របស់ Allan ជារឿងដែលល្ងង់

Sokha Hotels

ព័ត៌មានពេញនិយម