Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្ស១០នាក់ត្រូវសម្លាប់ និង១៥នាក់រងរបួស ក្នុងហេតុការណ៍ចាក់ប្រហារ នៅ កាណាដា (មានវីដេអូ)

បានផុស

នៅ

មនុស្សយ៉ាងតិច១០នាក់បានស្លាប់ និង១៥នាក់ផ្សេងទៀតរងរបួស ក្នុងហេតុការណ៍ចាក់ប្រហារដ៏រង្គាលមួយនៅខេត្ត Saskatchewan ភាគកណ្តាលប្រទេស កាណាដា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនរងគ្រោះ ត្រូវបានគេឃើញនៅទីតាំងចំនួន១៣ ផ្សេងគ្នា។ 

ជនសង្ស័យពីរនាក់ត្រូវបានប៉ូលិសកំណត់អត្តសញ្ញាណគឺមានឈ្មោះ Damien Sanderson អាយុ ៣១ ឆ្នាំនិង Myles Sanderson អាយុ ៣០ ឆ្នាំ ហើយពេលនេះ កំពុងរត់គេចខ្លួន ខណៈប៉ូលិសព្រមានថា ពួកគេមានអាវុធ ហើយប្រាប់ឲ្យប្រជាពលរដ្ឋប្រយ័ត្នគ្រោះថ្នាក់។

ជនសង្ស័យឈ្មោះ Damien Sanderson (ឆ្វេង) និងMyles Sanderson

នៅឯសន្និសីទសារព័ត៌មានកាលពីយប់ថ្ងៃអាទិត្យ មេប៉ូលិសខេត្ត Saskatchewan លោកស្រី Rhonda Blackmore បានព្រមានថា អាចមានអ្នករងរបួសបន្ថែមទៀត។

មេប៉ូលិសខេត្ត Saskatchewan លោកស្រី Rhonda Blackmore

ស្របពេលជាមួយគ្នានោះ ខេត្ត​ទាំង​មូល ក៏បានប្រកាសអាសន្នផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗនេះ គេមិនទាន់ដឹងអំពីមូលហេតុនៃការវាយប្រហារនេះទេ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ កាណាដា នឹងអនុម័តច្បាប់ហាមប្រើ-ទិញ-លក់ កាំភ្លើងខ្លី រួមទាំងកាំភ្លើងជ័រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម