ព័ត៌មានអន្ដរជាតិ
រុស្ស៊ី កំពុងសម្រេចចិត្តថាតើ លោក ពូទីន គួរចូលរួមកិច្ចប្រជុំ G20 ឬក៏អត់ ព្រោះខ្លាចគ្រោះថ្នាក់ (មានវីដេអូ)
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា មានកត្តាជាច្រើន រួមទាំងសន្តិសុខផងដែរ នឹងសម្រេចថាតើ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នឹងធ្វើដំណើរទៅប្រទេសឥណ្ឌូណេស៊ី សម្រាប់កិច្ចប្រជុំកំពូល G20 នៅខែវិច្ឆិកា ដែរឬទេ។
ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo បានលើកឡើងកាលពីខែមុនថា ទាំងលោក ពូទីន និងសមភាគីចិន លោក ស៊ី ជីនពីង បានសន្យាថា នឹងចូលរួមដោយផ្ទាល់ក្នុងកិច្ចប្រជុំជាមួយមេដឹកនាំមកពីបណ្តាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលើពិភពលោក ដែលនឹងធ្វើឡើងនៅលើកោះ បាលី។
ទោះបីជាយ៉ាងណាក៏ដោយ លោក Peskov បានបំភ្លឺកាលពីថ្ងៃអាទិត្យទី០៤ខែសីហាថា វិមានក្រឹមឡាំងមិនទាន់សម្រេចចិត្តទាក់ទងនឹងការចូលរួមរបស់លោកពូទីន នៅក្នុងកិច្ចប្រជុំកំពូលនេះទេ។
នៅពេលត្រូវបានសួរដោយទូរទស្សន៍ប៉ុស្តិ៍ Rossiya 1 ថាតើវាអាចមានគ្រោះថ្នាក់ទេសម្រាប់មេដឹកនាំរុស្ស៊ីក្នុងការធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូណេស៊ី ដោយសារតែជម្លោះកំពុងបន្តរវាងទីក្រុងមូស្គូ និងទីក្រុងកៀវ ដែលប្រទេសលោកខាងលិចគាំទ្រយ៉ាងលើសលប់ដល់ភាគីអ៊ុយក្រែន, អ្នកនាំពាក្យបានឆ្លើយតបថា “ក្នុងការសម្រេចចិត្តលើទម្រង់នៃការចូលរួមរបស់យើង កត្តាទាំងអស់នឹងត្រូវយកមកពិចារណា រួមទាំងកត្តាសុវត្ថិភាពផងដែរ”។
យ៉ាងណាក្តី លោក Peskov បានបញ្ជាក់ថា “មានការអញ្ជើញកម្រិតខ្ពស់បំផុតឲ្យលោក ពូទីន ចូលរួម។ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះប្រទេសជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនាពេលខាងមុខនេះ”។
កាលពីខែកក្កដា ទីក្រុងមូស្គូ បានបញ្ជាក់ពីការចូលរួមរបស់លោកពូទីន ក្នុងកិច្ចប្រជុំកំពូលនៅកោះបាលី ប៉ុន្តែនិយាយថា ខ្លួនមិនទាន់ច្បាស់ទេថាតើ លោកនឹងចូលរួមដោយផ្ទាល់ឬតាមរយៈវីដេអូ។
ប្រសិនបើប្រធានាធិបតីរុស្ស៊ីទៅចូលរួមដោយផ្ទាល់មែននោះ កិច្ចប្រជុំកំពូលនៅកោះបាលី នឹងក្លាយជាលើកដំបូងហើយដែលលោក ពូទីន, លោក ស៊ី និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ជួបមុខគ្នាដោយផ្ទាល់ ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែនកាលពីចុងខែកុម្ភៈ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក ស៊ី និង ពូទីន នឹងចូលរួមកិច្ចប្រជុំកំពូល G20 នៅកោះបាលី ក្នុងខែវិច្ឆិកា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
សន្តិសុខសង្គម៥ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ