Connect with us

ចរាចរណ៍

មកដឹងច្បាប់ចរាចរណ៍ថ្មីរបស់ថៃ ពិតជាតឹងរ៉ឹង ហើយឈានដល់ជាប់ពន្ធនាគារ ទៀត

បានផុស

នៅ

វិសោធនកម្ម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ទី ១៣ របស់ប្រទេសថៃ ដែលចេញ​ច្បាប់កាន់តែ​តឹងរ៉ឹង និង​ការ​ផាកពិន័យ​ខ្លាំង​ជាង​មុន ​ដើម្បី​ធានា​សុវត្ថិភាព​ចរាចរណ៍ បាន​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ចន្ទទី០៥ខែកញ្ញានេះហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោម​វិសោធនកម្មនេះ ប្រទេសថៃ នឹងដាក់​ទោស​ថ្មីៗ​មាន​ដូចជា៖

• ផាកពិន័យជាទឹកប្រាក់រហូតដល់ ៤០០០ បាត (៤៤៧ ២០០រៀល) សម្រាប់ការបើកបរហួសល្បឿនកំណត់ មិនគោរពភ្លើងសញ្ញាចរាចរណ៍ ឬមិនព្រមឈប់នៅកន្លែងមានគំនូស។

• ពិន័យជាប្រាក់រហូតដល់ ២០០០ បាត (២២៣ ៦០០រៀល) ចំពោះការបើកបរមិនពាក់មួកសុវត្ថិភាព ឬមិនពាក់ខ្សែក្រវាត់។

• ជាប់ពន្ធនាគាររហូតដល់ ១ឆ្នាំ និង/ឬពិន័យជាប្រាក់ពី ៥០០០ បាត (៥៥៩ ០០០រៀល) ទៅ ២០ ០០០ បាត (២ ២៣៦ ០០០រៀល) សម្រាប់ការបើកបរ មិនខ្វល់ពីសុវត្ថិភាពអ្នកដទៃ។

• ជាប់ពន្ធនាគាររហូតដល់ ១ឆ្នាំ និង/ឬពិន័យជាប្រាក់ពី ៥០០០ បាត (៥៥៩ ០០០រៀល) ទៅ ២០ ០០០ បាត (២ ២៣៦ ០០០រៀល) សម្រាប់ការបើកបរក្នុងស្ថានភាពស្រវឹង។

• ជាប់ពន្ធនាគាររហូតដល់ ២ឆ្នាំ និង/ឬពិន័យជាប្រាក់ពី ៥០ ០០០ បាត (៥ ៥៩០ ០០០រៀល) ដល់ ១០០ ០០០បាត (១១ ១៨០ ០០០រៀល) ចំពោះការបំពាន បើកបរទាំងស្រវឹងជាលើកទី២។

ច្បាប់​នេះ ក៏​គំរាមអ្នក​បើក​បរប្រណាំង កែយានជំនិះ​ដោយ​ខុសច្បាប់ ឬ​មាន​អាកប្បកិរិយា​គួរ​ឲ្យ​សង្ស័យផងដែរ ដោយ​អាច​ជាប់​ពន្ធនាគារ​រហូត​ដល់​ទៅ ៣ ខែ និង/ឬ​ពិន័យ​ជា​ប្រាក់​ពី ៥០០០បាត (៥៥៩ ០០០រៀល) ទៅ ១០ ០០០ បាត (១ ១១៨ ០០០រៀល)។ ហាង​ដែល​កែយានយន្ត​ដោយ​ខុស​ច្បាប់ ​ក៏​ប្រឈម​នឹង​ការ​ពិន័យ​ពីរ​ភាគ​បី​ផងដែរ។

អ្នករៀបចំការប្រណាំង និងអ្នកផ្សាយពាណិជ្ជកម្ម អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេលប្រាំមួយខែ និង/ឬពិន័យជាប្រាក់ពី ១០ ០០០ បាត (១ ១១៨ ០០០រៀល) ទៅ ២០ ០០០ បាត (២ ២៣៦ ០០០រៀល)៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Nation

ចុចអាន៖ ត្រួតពិនិត្យលើរថយន្តធុនធំ ជាង ១០០ គ្រឿង មន្រី្តជំនាញរកឃើញថា ស្ទើរតែទាំងស្រុង ដឹកជញ្ជូនតាមច្បាប់កំណត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទីutes មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៣៩ នាទីutes មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៥ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៥ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម