Connect with us

កីឡា

សម​រភូមិ​​រូប​​​ភាព​​ ពេជ្រ​ សម្បត្តិ​ និង​ ទួនប៉េ​ ​​ឈ្នះ​​ដៃ​​គូ​​យប់​​មិញ

បានផុស

នៅ

អ្នក​ប្រដាល់​គុន​ខ្មែរ​ ពេជ្រ សម្បត្តិ និង​អ្នក​លេង​ឆ្លង​ដែន ទួនប៉េ ស៊ីតសាមផាយ៉ាក ​តែង​តែ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​សប្បាយ​រីក​យ៉ាង​ខ្លាំង​រាល់​ការ​ប្រកួត​របស់​ពួក​គេ។ អ្នក​គាំទ្រ​បាន​ដឹង​ហើយ​ថា ពេជ្រ សម្បត្តិ និង ទួនប៉េ បាន​​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​​ខ្សែ​ក្រវាត់​​ភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ កាល​ពី​យប់​ថ្ងៃ​អាទិត្យ ទី​៤ ខែ​កញ្ញានេះ។

​ខ្លា​ចាស់​កំពូល​ល្បិច ទួនប៉េ បាន​យក​ឈ្នះ​អ្នក​លេង​គុន​ខ្មែរ​​ ជ័រ ពៅ ខណៈ ពេជ្រ សម្បត្តិ​ បាន​ផ្តួល​ ផេតម៉េតម៉ៃ ស៊ីតណងឡេក ​ក្នុង​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ជុំ​ចុង​ក្រោយ​យប់​មិញ។ ពួក​គេ​ទាំង​ពីរ​នាក់​បាន​ក្លាយ​ជា​បេក្ខភាព​ពីរ​រូប​មុន​គេ​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​​ព្រ័ត្រ។ ២​រូប​ទៀត​ត្រូវ​ប្រកួត​បញ្ចប់​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ ថ្ងៃ​អាទិត្យ ទី​១១ ខែ​កញ្ញា​ខាង​មុខ​នេះ រវាង ​កីឡាករ​គុន ផាន់ ផាន់ណាត់ ជា​មួយ​ ផាត់ថាណា ខណៈ ធន់ ផានិត ជួប រ៉ាថែ។

សូម​ទស្សនា​រូប​ភាព​ដ៏​សំបូរ​បែប

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ការ​ប្រកួត​រវាង ជ័រ ពៅ និង ទួនប៉េ
ពេជ្រ សម្បត្តិ​ បាន​ផ្តួល​ ផេតម៉េតម៉ៃ

អាន​អត្ថបទ​បន្ថែម៖ ពេជ្រ សម្បត្តិ និង ទួនប៉េ ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ខ្សែ​ក្រវាត់​ខារ៉ាបាវ

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

​តើចិន​និង​វៀតណាម នឹង​ចុះ​កិច្ច​ព្រម​ព្រៀងអ្វីខ្លះក្នុងដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី​ ​ចំពេល​ពិភព​លោកតានតឹងខ្លាំង​?​

សត្វផ្សោត
ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជលផលខេត្តកំពត សង្គ្រោះសត្វផ្សោតសមុទ្រកម្រ៣ក្បាលឲ្យចូលតំបន់ទឹកជ្រៅវិញ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​លោ ស៊ី ជីនពីង ទៅ​ដល់រដ្ឋធានី​ហាណូយ​សម្រាប់​ទស្សនកិច្ច​២ថ្ងៃ​​ ១៤-​១៥មេសា​

ខ្យល់កន្ត្រាក់
សន្តិសុខសង្គម៣ ម៉ោង មុន

ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​លោក Yoon ចូល​តុលាការ​ក្រុងសេអ៊ូល​​ពាក់​ព័ន្ធ​ការ​ចោទ​ប្រកាន់​​បទឧក្រិដ្ឋ​«បះបោរ» ​

Sokha Hotels

ព័ត៌មានពេញនិយម