Connect with us

ព័ត៌មានជាតិ

ភ្នំពេញ​មាន​ទីសក្ការពីរ​កន្លែង​ ពលរដ្ឋ​​ជំនឿមាន​បារមី​​ពូកែ​ស័ក្តិសិទ្ធ

បានផុស

នៅ

ទូទាំងប្រទេស​កម្ពុជា​មាន​ទី​សក្តារផ្សេងៗ​តាម​ជំនឿ​របស់​ប្រជាពលរដ្ឋ។ ដោយ​ឡែក​នៅ​រាជធានី​ភ្នំពេញ ​មាន​ទី​សក្ការ​ពីរ​កន្លែង​ ដែល​ពលរដ្ឋ​តែងតែទៅ​បួង​សួងសុំសេចក្តី​សុខ​ និង​ចាត់ទុកជា​កន្លែងមាន​បារមី​ពូកែ​​​​ស័ក្ដិសិទ្ធិ​។

រមណីយដ្ឋាន​វត្ត​ភ្នំ​

ក្រៅ​តែ​ជា​​តំបន់​ទេសចរណ៍ វត្តភ្នំ​ជា​ទី​សក្ការ​ដ៏​សំខាន់​មួយ​សម្រាប់​​ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ។ ទីសក្តារនេះ​ក៏​មានប្រវត្តិ​​ពាក់ព័ន្ធ​ទៅ​នឹង​ការ​កកើត​រាជធានីភ្នំពេញផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ឯកសារ​បាន​បង្ហាញ​ថា ក្នុង​កាល​ដ៏​យូរ​លង់​ មាន​ស្ត្រី​មេម៉ាយ​ម្នាក់​ជា​អ្នក​មាន​ស្តុក​ស្ដម្ភ​ដែល​អ្នក​ផង​ហៅ​ថា ” ដូនពេញ”។

ថ្ងៃមួយ​ភ្លៀង​បាន​បង្អុរ​ចុះ​មួយ​មេ​យ៉ាង​ធំ​ធ្វើ​ឲ្យ​ទឹកទន្លេ​ជន់​លិច​ល្ហល្ហាច​។ ពេលនោះ​ដូនពេញ​ដែល​បាន​ចុះទៅ​កំពង់ទឹក​ស្រាប់តែ​ឃើញ​ដើម​គគីរ​ដ៏​ធំ​មួយ​ដើម​ត្រូវបាន​ទឹកទន្លេ​កួច​អណ្តែត​វិលវល់​នៅក្បែរ​ច្រាំង​។ ឃើញ​ដូច្នេះ ដូនពេញ​ក៏​ហៅ​អ្នកជិតខាង​ឲ្យ​មកជួយ​ទាញយក​ដើម​គគីរ​នោះមក​លើគោក​។ ពេល​ស្រង់ដើម​គគីរ​ចេញពី​ក្នុង​ទឹកបាន​ហើយ ដូនពេញ​ក៏​ប្រទះឃើញ​ព្រះពុទ្ធ​រូប ​៤ ​ព្រះអង្គ​តូចៗ​ធ្វើ​ពី​សំរឹទ្ធិ និង​ទេវរូប​មួយអង្គ​ទៀត​ធ្វើ​ពី​ថ្ម ស្ថិតនៅក្នុង​ប្រហោង​ឈើ​គគីរ​នោះ​។​

​ដូនពេញ​ក៏​បាន​ចាត់​ការសង់​ខ្ទម​តូច​មួយ​ សម្រាប់​តម្កល់​វត្ថុ​ជាទី​សក្ការទាំងនោះ​ទុកជា​បណ្ដោះអាសន្ន​។ ក្រោយមក ដូនពេញ​​​ក៏​អំពាវនាវ​ឲ្យ​អ្នកជិតខាង​ជួយ​លើកដី​ពូន​ជា​កូនភ្នំ​មួយ ហើយ​បន្តិច​ម្តងៗកូនភ្នំ​នោះ​ក៏បាន​ក្លាយទៅជា​ភ្នំ​ដ៏​ធំ​មួយ​។ ដូនពេញ​ក៏​ចាត់​ឲ្យ​គេ​សង់​ព្រះវិហារ​មួយ​ ដើម្បី​តម្កល់​ព្រះ​ពុទ្ធរូប​សំរឹទ្ធិ​ទាំង​៤​អង្គ​។ ចំណែកឯ​ព្រះ​ពុទ្ធរូប​មួយអង្គ​ទៀត​ដែល​ធ្វើ​ពី​ថ្ម​ក៏ត្រូវ​បាន​គេ​ដង្ហែ​យកទៅ​តម្កល់​ក្នុង​អាសនៈ​មួយ​នៅឯ​ជើងភ្នំ​ប៉ែក​ខាងកើត​នៃ​ព្រះវិហារ​។​

បន្ទាប់ពី​សាងសង់​ព្រះវិហារ​រួចហើយ ដូនពេញ​ក៏បាន​និមន្ត​ព្រះសង្ឃ​ឲ្យ​មក​គង់​នៅលើ​ជើងភ្នំ​នោះ។ ចាប់តាំងពី​ពេលនោះ​ហើយ​ដែល​ទីតាំង​នោះ​ត្រូវបាន​គេ​ហៅ​ឈ្មោះថា​«​វត្តភ្នំ​ដូនពេញ​» ហើយ​ដែល​ក្រោយមក​ត្រូវគេ​ហៅ​កាត់​ថា “​វត្តភ្នំ​” រហូតមកដល់​សព្វថ្ងៃ​។ ឈ្មោះ​លោកយាយ​ពេញ​ដែលជា​អ្នក​សាងសង់​ទីក្រុង​នេះ​ ក៏​ត្រូវគេ​យកទៅ​ប្រើ​ជា​ឈ្មោះ​ទីក្រុង​«​ភ្នំពេញ​»​ ជា​រៀង​រហូតមក​។​

នៅ​លើ​វត្តភ្នំ​មាន​សំណង់ព្រះវិហារ​ជាសំណង់សាសនា ដែលមានកម្ពស់ខ្ពស់ជាងគេក្នុងទីក្រុងភ្នំពេញ។ នៅក្នុង​បរិវេណ​វត្តភ្នំ មានចេតីយ៏ដ៏​ធំមួយនៅក្រោយព្រះវិហារ ដែល​តម្កល់​ព្រះធាតុ​របស់ព្រះបាទពញាយ៉ាត និងចេតីយ៏​សម្រាប់តម្កល់​ព្រះធាតុ​របស់​ព្រះញាតិវង្សព្រះអង្គ។

ដោយឡែក​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​ អ្នក​ជាប់សែស្រឡាយ​ចិន​តែងតែ​ទៅ​កាន់​វិហារ​លោកតា​ព្រះ​ចៅ ឬ​អ្នកតា​ព្រះ​ចៅ នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ ដើម្បី​កាត់​ឆុង​ឆ្នាំនិង​ដើម្បី​សុំ​សេចក្តីសុខ​បញ្ចៀស​គ្រោះ​ចង្រៃ ពិសេស​ឲ្យ​មាន​ហុងស៊ុយ​ល្អ​ក្នុង​ការ​ប្រកប​មុខរបរ​អាជីវកម្ម​ផ្សេងៗ។

ព្រះអង្គ​ដងកើ

ព្រះអង្គដងកើ ក៏ជាកន្លែង​សក្ការៈ​ដ៏ស័ក្កសិទ្ធ​មួយ​ទៀតនៅ​រាជធានី​ភ្នំពេញ។ ជំនឿ​ស្តីពី​បារមី​ព្រះអង្គ​ដង​កើ​នេះ ​តាម​ការ​តំណាល​តៗ​គ្នា​របស់​ចាស់ទុំ​បាន​ប្រាប់​ឱ្យ​ដឹងថា កាលដើមឡើយ ​នៅ​ចំណុច​មុខ​ព្រះអង្គ​ដង​កើ​នេះ ឱ្យ​តែ​រៀងរាល់​រាត្រី​ថ្ងៃសីល​ឬ​ថ្ងៃ​ពេញ​បូរ​មី ​គេ​តែងតែ​សង្កេតឃើញ​មាន​ទង់ក្រពើ​អណ្តែត​ផុស​ចេញពី​ផ្ទៃ​ទឹកទន្លេរួច​ក៏​លិចទៅ​វិញ ដោយ​ផុស​តែមួយ​ភ្លែតៗ​ប៉ុណ្ណោះ​។ កាលណោះ​ដែរ​ ឱ្យ​តែ​ដល់​យប់​ថ្ងៃសីល ប្រជារាស្ត្រ​តែងតែនាំគ្នា​ទៅ​ឈរ​មើល និង​បួងសួង​សុំ​សេចក្តីសុខ​មិនដែល​ខកខាននោះ​ទេ​។ ដោយសារតែ​រាល់​ការ​បន់ស្រន់​រមែង​បានសម្រេច​ដូច​ក្តី​បំណងប្រាថ្នា និង​ចង់​ឱ្យ​បារមី​ទង់ក្រពើ​នោះ​សណ្ឋិត​នៅ​ជា​រៀងរហូត​ ទើប​ប្រជារាស្ត្រ​ក៏បាន​នាំគ្នា​កសាង​ទង់​មួយ​ជា​និមិត្តរូប។

ចាប់តាំងពី​ពេលនោះ​មក​ទីនោះ ​ក៏បាន​ក្លាយទៅជា​កន្លែង​គោរព​សក្ការបូជា​របស់​ប្រជារាស្ត្រ​ខ្មែរ ហើយ​ទង់ក្រពើ​នោះ​ក៏​លែង​​ផុស​អណ្តែត​ចេញពី​ផ្ទៃ​ទឹកទន្លេ​ទៀត​ដែរ។

ជា​រៀងរាល់ថ្ងៃ មិន​ថា​វេលា​ព្រឹក ឬក៏​ល្ងាច​នោះទេ ​ជាពិសេស​ថ្ងៃឧបោសថសីល និង ​បុណ្យ​ប្រពៃណី​ជាតិ​ផ្សេងៗ​គេ​តែង​តែ​សង្កេតឃើញ​មនុស្សម្នា​ក្មេង​ចាស់​ប្រុស​ស្រី​យ៉ាងច្រើន​កុះករ​បាននាំគ្នា​ទិញ​គ្រឿង​សក្ការៈ និង ​តង្វាយ​រួមមាន ធូប ទៀន ស្លាធម៌​ដូងខ្ចី ចេកទុំ ផ្កាឈូក​ក្រហម ស ថ្វាយ​ដល់​បារមី​ព្រះអង្គ​ដង​កើ ដើម្បី​សុំ​សេចក្តីសុខ​ចម្រើន​ត្រជាក់ត្រជុំ​ទៅតាម​ជំនឿ​រៀងៗ​ខ្លួន។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា  ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី

ព័ត៌មានជាតិ១១ ម៉ោង មុន

ស្ថាបនិក World Rice Conference គាំទ្រកម្ពុជានៅក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្រូវអង្ករពិភពលោក សម្រាប់ឆ្នាំ២០២៥

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ រហូត​មក​ដល់​ពេល​នេះ និង​តទៅ​អនាគត គ្មាន​គណបក្ស​ណា​មួយ​មក​អាច​ជំនួស​បក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​ដឹក​នាំ​រាជរដ្ឋាភិបាល​បាន​ឡើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

​ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង

ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រី៖ កិច្ចសហប្រតិបត្តិរវាងអាមេរិក-កម្ពុជា សម្រេចផ្លែផ្កាលើការអភិវឌ្ឍវិស័យសុខាភិបាល ពិសេសលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

​ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង

ព័ត៌មានជាតិ១០ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា  ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ បន្ទោស បៃដិន ខ្លាំងៗថា បើអាមេរិក មិនចេញមុខធានាឲ្យអ៊ុយក្រែនចូលណាតូ សង្គ្រាមរុស្ស៊ីក៏មិនផ្ទុះឡើងដែរ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ គំរាម អាចប្រើកម្លាំងយោធា ដើម្បីយកដែនដី Greenland មកគ្រប់គ្រង

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

Los Angeles កើតភ្លើងឆេះព្រៃច្រើនឡើងៗ បន្ថែមទៀត ឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត ពិបាកគ្រប់គ្រង

Sokha Hotels

ព័ត៌មានពេញនិយម