Connect with us

ជីវិតកម្សាន្ដ

ទ្រាំលែងបាន! ស៊ូ ស៊ីរីកា ព្រមានវិធានការផ្លូវច្បាប់ចំពោះបុគ្គលណា ដែលបំផ្លាញកិត្តិយសខ្លួន

បានផុស

នៅ

តារាចម្រៀងចង្កេះអង្រ្កងកញ្ញា ស៊ូ ស៊ី​រី​កា បានផ្ទុះប្រតិកម្មដោយធ្វើការព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលរូបណាដែលបានព្យាយាមតាមបំផ្លាញកិត្តយសថ្លៃថ្នូររបស់ខ្លួនផ្ទុយពីការពិត។

ការព្រមានរបស់តារាចម្រៀងកញ្ញា ស៊ូ ស៊ីរីកា នេះបានធ្វើឡើងភ្លាមៗបន្ទាប់ពីមានម្ចាស់គណនីហ្វេសប៊ុកមួយបាន​ចូល​ទៅ​ធ្វើការ​ខមិនពីក្រោយនូវកាចុះផ្សាយព័ត៌មានមួយដែលបានរសរសេរចុះផ្សាយពីរូបនាងក្នុងអត្ថន័យល្អ និងលើកសរសើរ។ ប៉ុន្តែស្រាប់មាននារីម្នាក់បានរិះគន់ ស៊ូ ស៊ីរីកា ថា «​ចេះ​តែ​ចុះ​ហ្មង នៅ​លីវ​អី កូន​មួយ​ហើយ​»​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីមានការខមិនបែបនេះ តារាស្រី ស៊ូ ស៊ីរីកា ដោយមិនបានបង្អង់យូរទេនាងបានចេញមុខប្រតិកម្មឆ្លើយតបទាំងក្តៅចិត្តថា «ដឹងច្បាស់ម្លេសថាខ្ញុំ​កូន១ សម្តីសំដៅអ៊ីចឹង បើ​គេ​ប្តឹង​កុំ​ថា​គេ​មួយម៉ាត់ប្តឹងៗ បើអ្នកឯងអត់ដកពាក្យហ្នឹងចេញឬ​សុំ​ទោស​ខ្ញុំ ត្រៀម​ទៅ រិះគន់​អ្វីខ្ញុំទ្រាំបាន តែ​ពាក្យ​នេះ​បំភ្លៃ​ការពិត ប៉ះពាល់​កិត្តិយស​ខ្ញុំ​»​។

ភ្លាមៗក្រោយពីការព្រមានរបស់ ស៊ូ ស៊ី​រី​កា គេឃើញម្ចាស់គណនីហ្វេសប៊ុករូបនោះក៏បានចេញមុខសុំទោស​ និងបានដកពាក្យដែលខ្លួនបានសរសេរខមិននោះចោលវិញ។ ក្នុងនោះក៏បានសរសេរសារថា «​សុំ​ទោស​ផង​បងស្រីដោយ​ខ្ញុំ​បាន​ចូល​ខ​មិន​លេងដែលប្រើពាក្យពេចន៍មិនសមចូល​ក្នុង​ខ​មិនសុំ​បង​អាស្រ័យផងបងស្រី ស៊ូ ស៊ី​រី​កា ។

ជាការឆ្លើយតបចំពោះការសុំទោសនេះតារាចម្រៀង​ ស៊ូ ស៊ី​រី​កាក៏​បាន​តបត​វិញដូច្នេះថា «​ខ្ញុំ​លើកលែង​ឱ្យ​ម្តងចុះ អ្នក​ណា​ក៏​ដោយ​បើ​គិត​ថាបំផ្លាញ​កិត្តិយស​ខ្ញុំ​ទៀត ខ្ញុំ​លែង​មាន​មេត្តាធម៌​ហើយ ពាក្យ​ថា តារា មិនមែនត្រូវទ្រាំគ្រប់យ៉ាងទេ ពាក្យណាខ្ញុំអាចទប់បាន ពាក្យ​នេះ​មិនមែន​លែង​សើច​បាន​ទេហើយ​បើ​និយាយពីចិត្តធ្ងន់ខ្ញុំ​ធ្ងន់​មក​យូរហើយ »​៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

អាជ្ញាធរចុះគូសគំនូសកំណត់ចំណតរថយន្តមុខបេនឡាន និងមុខផ្សារច្បារអំពៅ

សន្តិសុខសង្គម៣៩ នាទីutes មុន

នគរបាលរាជធានី កោះហៅម្ចាស់រថយន្តដែលចោទសមត្ថកិច្ចលួចម៉េមូរីក្នុងរថយន្តមកបំភ្លឺនៅថ្ងៃ​ទី២៧មករា

ព័ត៌មានជាតិ៤០ នាទីutes មុន

មិត្តហ្វូនប្រគល់រង្វាន់ធំរថយន្ត Mazda 2 ស៊េរី 2024 ដល់អតិថិជនឈ្នះរង្វាន់ពីកម្មវិធី “បញ្ចូលកាត ៦០០០៛ មានឱកាសឈ្នះរង្វាន់”

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

អ្នកក្រុងបាងកក ២.៤លាននាក់ ត្រូវអាឡ័កស៊ីនិងកើតជំងឺផ្លូវដង្ហើម ដោយសារខ្យល់ពុល

ជីវិតកម្សាន្ដ៥២ នាទីutes មុន

នៅក្រៅសាច់រឿង តួសម្ដែង «Squid Game 2» សុទ្ធតែជាប់ក្នុងបញ្ជីអ្នកមានទ្រព្យរាប់លានដុល្លារ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ១៧ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ចរាចរណ៍២២ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានជាតិ២៣ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

Sokha Hotels

ព័ត៌មានពេញនិយម