ជីវិតកម្សាន្ដ
Jenny សមាជិកក្រុម BLACKPINK បង្ហាញរាងស្រឡូនក្នុងឈុតខោអាវក្នុង ឲ្យម៉ាកយីហោល្បីមួយ
តារាចម្រៀងកូរ៉េខាងត្បូង Jenny សមាជិកក្រុម BLACKPINK បានបង្ហាញភាពហឹររបស់ខ្លួនក្នុងឈុតខោអាវក្នុងដ៏សិចស៊ី ឲ្យម៉ាកយីហោល្បីល្បាញមួយគឺ Calvin Klein ក្នុងនាមជាទូតសុឆន្ទៈសកល។

សម្រាប់រូបភាពដែលម៉ាក Calvin Klein ចេញលើកនេះ វាគឺជាសំណុំនៃរូបភាពនៅក្នុងយុទ្ធនាការចុងក្រោយបង្អស់របស់ខោអាវក្នុងនេះ។ ក្នុងនោះគេឃើញ Jenny បង្អួតរាងរៅស្រឡូនរបស់នាងទៅកាន់អ្នកគាំទ្រទូទាំងពិភពលោក មានទាំងសិចស៊ី និងថែមទាំងបង្ហាញពីភាពស៊ីវិល័យល្អឥតខ្ចោះ ពីប្រេនលំដាប់អន្តរជាតិមួយនេះ។
ទន្ទឹមនោះដែរ អ្នកគាំទ្ររបស់តារា K-Pop រូបនេះ ក៏បានពោលសរសើរថា ដងខ្លួនរបស់នាងស្រឡូនស្អាតខ្លាំងណាស់ និងពិតជាចង់បានរាងរៅដូច Jenny ជាខ្លាំង។

គួរបញ្ចាក់ថា សមាជិកក្រុម BLACKPINK រូបនេះ បានចូលរួមស្លៀកឈុតក្នុងជាមួយតារាល្បីៗដូចជា Yahya Abdul-Mateen II, Dominic Fike, Michaela Jaé, Susan Sarandon, Lila Grace, Precious Lee និងតារាជាច្រើនទៀតផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖







ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Lisa ឈ្នះពានរង្វាន់ Best K-Pop ពីកម្មវិធី VMA (មានវីដេអូ)
ចុចអាន៖មកទស្សនាឈុតប្លែកៗរបស់តារាល្បីៗ ក្នុងកម្មវិធី MTV Video Music Awards ២០២២

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ