សន្តិសុខសង្គម
អាជ្ញាធរខេត្តសៀមរាប ត្រៀមរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤
អាជ្ញាធរខេត្តសៀមរាប នៅព្រឹកថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០២២ នេះ បានបើកកិច្ចប្រជុំមួយត្រៀមរៀបចំការងារសន្តិសុខ សណ្តាប់ធ្នាប់កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងខេត្តសៀមរាប ក្រោមការដឹកនាំរបស់ នាយឧត្តមសេនីយ៍ យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដោយមានការចូលរួមរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប។

ក្នុងកិច្ចប្រជុំនោះនាយឧត្តមសេនីយ៍ យូ ស៊ុនឡុង បានសង្កត់ធ្ងន់ទៅលើការងារ សន្តិសុខ សណ្តាប់ធ្នាប់ជូនដល់រដ្ឋមន្ត្រីនិងគណៈប្រតិភូជាសមាជិកអាស៊ានទាំង១០ប្រទេសទាំងការស្នាក់នៅ ការធ្វើដំណើរ និងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤។
ក្នុងនោះលោកក៏បានយកចិត្តទុកដាក់ខ្ពស់ លើការងារពិធីការក្នុងការរៀបចំទីកន្លែងប្រជុំ ឲ្យត្រូវទៅតាមស្តង់ដារ នៃកិច្ចប្រជុំកំពូលអាស៊ានទៀតផង។ លោកក៏បានគូសបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២២ នៅក្រុងសៀមរាប ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ាន។

ក្នុងនោះលោក ក៏បានធ្វើការណែនាំមួយចំនួន ដល់កងកម្លាំងដែលមានសមត្ថកិច្ច គឺត្រូវក្តាប់ឲ្យបាននូវរាល់សភាពការផ្សេងៗ នៅក្នុង តំបន់មូលដ្ឋានខ្លួន និងគោលដៅទទួលខុស ព្រមទាំងឲ្យអាជ្ញាធរខេត្ត ត្រូវយកចិត្តទុកដាក់ទៅលើការសម្អាតបរិស្ថាន អនាម័យក្នុងក្រុងប្រវត្តិសាស្ត្រមួយនេះ ដើមី្បទទួលស្វាគមន៍ដល់គណៈប្រតិភូជាន់ខ្ពស់អាស៊ាន ក៏ដូចភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាផងដែរ៕


អត្ថបទ៖គឿនវេត

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ