Connect with us

ព័ត៌មានជាតិ

លោក​ជំទាវ ភឿង សកុណា៖​ សម្បត្តិវប្បធម៌​កម្ពុជា ត្រូវ​គេ​លួច​លក់នៅលើទីផ្សារសិល្បៈអន្តរជាតិ

បានផុស

នៅ

លោក​ជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានគូសបញ្ជាក់ថា រយៈពេលកន្លង​មក ​សម្បត្តិវប្បធម៌ជាច្រើនរបស់កម្ពុជា​ ត្រូវបានគេលួចនាំចេញដោយខុសច្បាប់ និងបានចរាចរដាក់លក់លើទីផ្សារសិល្បៈអន្តរជាតិ។ លោកជំទាវបានលើក​ឡើង​នៅក្នុងសន្និសីទអន្តរជាតិ ស្ដីពីកិច្ចការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ នាព្រឹកថ្ងៃ​ទី ០៥ ខែកញ្ញា ឆ្នាំ២០២២ នេះ នៅខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងសន្និសីទ លោក​ជំទាវ ភឿង សកុណា មានប្រសាសន៍​ថា ការលួចបំផ្លាញសម្បត្តិវប្បធម៌កម្ពុជាទាំងអស់នោះបានធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយបាន​លុបបំបាត់ការយល់ដឹងពីប្រវត្តិសាស្រ្ត និងអត្តសញ្ញាណរបស់ប្រជាជាតិមួយ។

ពាក់ព័ន្ធនឹងការទាមទារមកវិញនូវសម្បត្តិវប្បធម៌ជាតិកម្ពុជា លោក​ជំទាវ ភឿង សកុណា បាន​បញ្ជាក់​ថា កន្លង​មក​តាម​រយៈ​កិច្ចសហប្រតិបត្តិការអន្តជាតិ កម្ពុជា​បាន​ទាមទារមកវិញនៅសម្បត្តិវប្បធម៌ជាតិ​មួយ​ចំនួន​ដែលត្រូវបានគេលួចទៅដោយខុសច្បាប់។

តាម​រយៈ​សន្និសីទអន្តរជាតិប៉ុន្មានថ្ងៃនេះ ​​ជា​ឱកាសក្នុងកិច្ចពិភាក្សាយ៉ាងស៊ីជម្រៅ អំពីទំហំនៃការ​ជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់នៅក្នុងតំបន់ ស្របតាមគោលបំណងសំខាន់របស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ ស្ដីពីកិច្ចការពារ និងការលើកកម្ពស់អត្តសញ្ញាណអាស៊ាន ដើម្បី​អាចលើកស្ទួយការយល់ដឹងពីវប្បធម៌ និងជំរុញគោលដៅចម្បងនៃអាស៊ាន គឺសន្តិភាព សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់អាស៊ីអាគ្នេយ៍។

គួរបញ្ជាក់ថា សន្និសីទអន្តរជាតិស្ដីពី កិច្ចការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ រៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយ​រួមសហការដោយ Antiquities Coalition នៃសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីពិភាក្សា លើការការពារ និងការទប់ស្កាត់ការជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់ ដែលកំពុងរងការគម្រាមកំហែងដល់បេតិកភណ្ឌដ៏សម្បូរបែបក្នុងតំបន់អាស៊ីអាគ្នេយ៍, សហគមន៍ក្នុងតំបន់ និងសេដ្ឋកិច្ចជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម