ជីវិតកម្សាន្ដ
G-Devith៖ PASSION THE ALBUM Concert អាចនឹងមានមនុស្សចូលរួម ១ ម៉ឺននាក់
G-Devith នឹងធ្វើការប្រគំតន្ដ្រី Solo “PASSION THE ALBUM Concert” ដែលធំជាងគេនៅកម្ពុជាលើកដំបូង ដោយបានរំពឹងទុកថា នឹងមានមនុស្សចូលរួមទស្សនា ១ ម៉ឺននាក់។
លោក G-Devith ដែលគ្រប់គ្នាស្គាល់ថា ជាតារាចម្រៀងរ៉េបជួរមុខដែលពោរពេញទៅដោយសមត្ថភាពខ្ពស់ ក្នុងការរ៉េប និងនិពន្ធបទចម្រៀងបែបកន្ទ្រាក់អារម្មណ៍។ ក្រោយចាកចេញពីផលិតកម្មហង្សមាស លោកក៏បានចាប់ផ្ដើមលើវិថីសិល្បៈឯករាជ្យ ហើយគេសង្កេតឃើញថា G-Devith បានខិតខំផលិតបទចម្រៀងជាច្រើន ដើម្បីបម្រើអារម្មណ៍អ្នកគាំទ្ររបស់ខ្លួន បើទោះបីជាមិនមិនមានការជ្រោមជ្រែងពីផលិតកម្មធំណាក៏ដោយ។
កាលពីពេលថ្មីៗនេះ តារារ៉េប G-Devith បានលើកឡើងថា ខ្លួននឹងរៀបចំការប្រគំតន្ដ្រី Solo ខ្នាតធំជាលើកដំបូងនៅកម្ពុជា គឺ PASSION THE ALBUM Concert ដោយបួករួមជាមួយឆាតដែលមានបច្ចេកវិទ្យាថ្មីប្លែកពិសេស ព្រមទាំងមានទីធ្លាធំទូលាយ ហើយលោកក៏បានរំពឹងទុកថា ការប្រគំតន្ដ្រីលើកនេះ នឹងអាចមានមនុស្សចូលរួមទស្សនារហូតដល់ទៅ ១ ម៉ឺននាក់ ដែលប្រព្រឹត្តឡើងនៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២២ ខាងមុខនេះ។
គួររំលឹកថា កាលពីថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២២ លោក G-Devith ក៏បានធ្វើការប្រគំតន្ដ្រី FFF Party Special Edition នឹងមានការចូលរួមដោយតារាចម្រៀងថៃ កញ្ញា Jannine Weigel ដែលធ្វើការលក់អស់រហូតទៅដល់ ១៧០០ សំបុត្រផងដែរ៕
ទស្សនាវីដេអូ៖
អត្ថបទ៖ ផានិត
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន