Connect with us

កីឡា

កីឡដ្ឋានខេត្តកំពង់ស្ពឺ ត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃនេះ

បានផុស

នៅ

កីឡដ្ឋានខេត្តកំពង់ស្ពឺ ត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២២នេះ ក្រោមអធិបតីភាពលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡដ្ឋានខេត្តកំពង់ស្ពឺនេះ បានរៀបចំ​ពិធី​ក្រុង​ពាលី​ បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ កាលពី​ថ្ងៃទី​ ២១ ខែកុម្ភៈ ឆ្នាំ​ ២០ ២១ ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​ឯកឧត្តម ហ៊ុន ម៉ា​នី តំណាងរាស្រ្ដមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដោយ​ចំណាយ​ថវិកា​ប្រមាណជិត ៣​លាន​ដុល្លារ។ កីឡដ្ឋានបាល់ទាត់ខេត្តកំពង់ស្ពឺ ជាកីឡដ្ឋានដែលមានលក្ខណៈស្ដង់ដារមួយ ហើយមានទីតាំងស្ថិតនៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយសាងសង់លើផ្ទៃដីជាង ៤ហិកតា។

កីឡដ្ឋានខេត្តកំពង់ស្ពឺ នឹងក្លាយជាទីលានគោលរបស់ក្រុមបាល់ទាត់ NagaWorld FC ដែលក្រុមបាល់ទាត់នេះ នឹងយកទីតាំងកីឡដ្ឋាននេះ សម្រាប់ការហ្វឹកហាត់ និងជាទីតាំងម្ចាស់ផ្ទះ ទទួលការប្រកួតជាមួយក្រុមបាល់ទាត់នានា ទាំងក្នុងប្រទេស និងក្រុមបាល់ទាត់អន្ដរជាតិ។ ក្នុងដំណាក់កាលទី ១ នៃការសាងសង់ ដែលបានបញ្ចប់ការសាងសង់ដោយជោគជ័យនេះ កីឡដ្ឋានខេត្តកំពង់ស្ពឺ មានកន្លែងអង្គុយចំនួន ៣០០០កៅអី និងទីតាំងសម្រាប់ភ្ញៀវ VIP។

លើសពីនេះទៅទៀតក្រុមបាល់ទាត់ NagaWorld​ FC នឹងគាំទ្រដល់ការហ្វឹកហាត់សមត្ថភាពកីឡាករ- កីឡាការីនីខេត្តកំពង់ស្ពឺ ដោយគ្រូបង្វឹកជំនាញ និងផ្លាស់ប្ដូរបទពិសោធន៍ជាមួយកីឡាករអាជីពរបស់ក្រុមបាល់ទាត់នេះ ផងដែរ។ នេះបើយោងតាមទំព័រហ្វេសប៊ុកឈ្មោះថា កីឡដ្ឋានកំពង់ស្ពឺ-Kampong Speu Stadium។

កាលពីថ្ងៃទី ២៥ ខែសីហាកន្លងទៅនេះ ឯកឧត្ដម ហ៊ុន ម៉ា​នី ដែលជាអ្នក​ផ្ដួចផ្ដើមសាងសង់កីឡដ្ឋាននេះឡើង បានលើកឡើងថា កីឡដ្ឋានខេត្តកំពង់ស្ពឺនេះ ជាសមិទ្ធផលថ្មីមួយ ដែលនឹងលើកកម្ពស់មុខមាត់បន្ថែមទៀតដល់ខេត្តកំពង់ស្ពឺ ជា​មួយនឹងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យផ្សេងទៀត ក្រោមម្លប់នៃសុខសន្តិភាព។ ឯកឧត្ដម ហ៊ុន ម៉ា​នី បានអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមគាំទ្រ និងថែរក្សាកីឡដ្ឋាននេះដើម្បីជាប្រយោជន៍ ដល់ការលើកកម្ពស់វិស័យកីឡាក្នុងខេត្តកំពង់ស្ពឺផង និងឈានឆ្ពោះទៅបង្កើតស្នាដៃថ្មីលើឆាកជាតិ និងអន្តរជាតិបន្ថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម