Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន អនុម័តគោលនយោបាយការបរទេសថ្មី “ពិភពលោករុស្ស៊ី” (មានវីដេអូ)

បានផុស

នៅ

កាលពីថ្ងៃចន្ទទី០៥ខែកញ្ញា លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានអនុម័តគោលនយោបាយការបរទេសថ្មីមួយ ដោយផ្អែកលើគោលគំនិតនៃ “ពិភពលោករុស្ស៊ី”។

លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

“គោលនយោបាយមនុស្សធម៌” កម្រាស់៣១ទំព័រ ដែលបញ្ចេញ ក្នុងរយៈពេលជាងប្រាំមួយខែនៃសង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន បាននិយាយថា ប្រទេសរុស្ស៊ីគួរតែការពារ និងជំរុញប្រពៃណី និងឧត្តមគតិនៃពិភពលោករុស្ស៊ី។

គោលនយោបាយនេះនិយាយថា “សហព័ន្ធរុស្ស៊ី ផ្តល់ការគាំទ្រដល់ជនរួមជាតិរបស់ខ្លួនដែលរស់នៅក្រៅប្រទេស ឲ្យបំពេញសិទ្ធិរបស់ពួកគេ ដើម្បីធានាការការពារផលប្រយោជន៍របស់ពួកគេ និងការថែរក្សាអត្តសញ្ញាណវប្បធម៌រុស្ស៊ីរបស់ពួកគេ”។

គោលនយោបាយនេះនិយាយទៀតថា ទំនាក់ទំនងរុស្ស៊ីជាមួយជនរួមជាតិរបស់ខ្លួននៅបរទេស បានអនុញ្ញាតឲ្យខ្លួនពង្រឹងរូបភាពរបស់ខ្លួននៅលើឆាកអន្តរជាតិ ក្នុងនាមជាប្រទេសប្រជាធិបតេយ្យដែលខិតខំបង្កើតពិភពលោកពហុប៉ូល។

អស់រយៈពេលជាច្រើនឆ្នាំមកហើយ លោក ពូទីន បានគូសបញ្ជាក់នូវអ្វីដែលលោកមើលឃើញថា ជាជោគវាសនាសោកនាដកម្មរបស់ជនជាតិរុស្សីប្រហែល២៥លាននាក់ ដែលរស់នៅទាំងលំបាកនៅក្រៅប្រទេសរុស្ស៊ីក្នុងរដ្ឋឯករាជ្យថ្មី ពេលដែលសហភាពសូវៀតដួលរលំក្នុងឆ្នាំ១៩៩១ ជាព្រឹត្តិការណ៍មួយដែលលោកហៅថា “មហន្តរាយភូមិសាស្ត្រនយោបាយ”។

គោលនយោបាយថ្មីនេះអះអាងថា រុស្ស៊ីគួរតែបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រជាជាតិស្លាវី ចិន និងឥណ្ឌា ហើយពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងរបស់ខ្លួនទៅកាន់មជ្ឈិមបូព៌ា អាមេរិកឡាទីន និងអាហ្វ្រិក។

រុស្ស៊ី នៅតែចាត់ទុកអតីតរដ្ឋសូវៀត ចាប់ពីបាល់ទិក រហូតដល់អាស៊ីកណ្តាល ថាជាផ្នែកនៃឥទ្ធិពលស្របច្បាប់របស់ខ្លួន ប៉ុន្តែគំនិតនេះត្រូវបានទប់ទល់យ៉ាងខ្លាំងដោយប្រទេសជាច្រើន ក៏ដូចជា លោកខាងលិចផងដែរ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ រុស្ស៊ី កំពុងសម្រេចចិត្តថាតើ លោក ពូទីន គួរចូលរួមកិច្ចប្រជុំ G20 ឬក៏អត់ ព្រោះខ្លាចគ្រោះថ្នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម