Connect with us

សេដ្ឋកិច្ច

គម្រោងជាង ១០០ ត្រូវបានអនុម័តលើទុន​វិនិយោគជាង ៣ពាន់លានដុល្លារ ៨ខែមកនេះ

បានផុស

នៅ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលហៅកាត់ថា(CDC) បានអនុម័តគម្រោងវិនិយោគចំនួន១១២គម្រោង មានទុនជាង​៣០៤៣លានដុល្លារអាមេរិកបង្កើតឱកាសការងារជូនប្រជាពលរដ្ឋចំនួន៧៥៣៤៣កន្លែង នៅក្នុងរយៈពេល​៨ខែឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា ក្នុងចំណោមគម្រោងវិនិយោគ១១២ ក្នុងនោះ នៅខែមករា បានអនុម័តច្រើនជាងគេ រហូតដល់ទៅចំនួន២៤ក្រុមហ៊ុន ដែលមានទុនវិនិយោគជាង ២២៧៧​លានដុល្លារអាមេរិក និងផ្តល់ការងារជូនប្រជាពលរដ្ឋចំនួន ១៩៩០៥កន្លែង។

បន្ទាប់មកខែឧសភាឆ្នាំ២០២២នេះ មានគម្រោងវិនិយោគចំនួន ២០ក្រុមហ៊ុន មានទុនវិនិយោគចំនួន ១៩៨,១​លានដុល្លារអាមេរិក ដោយផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន១២៣៩៥កន្លែង។

ខែសីហាអនុម័តគម្រោងវិនិយោគចំនួន ១៧គម្រោងដែលមានទុនវិនិយោគចំនួន ២០៣,១លានដុល្លារអាមេរិក ដោយផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន ១១១៩៧នាក់។ខែមិថុនាអនុម័តគម្រោងវិនិយោគចំនួន ១៥គម្រោងដែលមានទុនវិនិយោគចំនួន ១២៣លានដុល្លារអាមេរិក ដោយផ្តល់ឱកាសការងារ​ជូនដល់ប្រជាពលរដ្ឋ​ចំនួន១១៥៧០នាក់។

ខែកម្ភៈ អនុម័តមានគម្រោងវិនិយោគចំនួន ១២ក្រុមហ៊ុនមានទុនវិនិយោគចំនួន៨៨,៦៤៥លានដុល្លារអាមេរិក​ដោយផ្តល់ឱកាសការងារជូនដល់​ប្រជាពលរដ្ឋចំនួន១១៥៥៣កន្លែង។

ខែមេសា មានគម្រោងវិនិយោគចំនួន ១២ក្រុមហ៊ុនមានទុនវិនិយោគចំនួន ៧១,៧លានដុល្លារអាមេរិកដោយផ្តល់​ឱកាសការ​ងារជូនដល់ប្រជាពលរដ្ឋចំនួន៨២៧៤កន្លែង។ខែកក្កដាអនុម័តគម្រោងវិនិយោគចំនួន៨គម្រោង​ដែលមានទុនវិនិយោគចំនួន​១១៧,៨លានដុល្លារអាមេរិកដោយផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន​៧៩១៧នាក់និងខែមីនាឆ្នាំ២០២២មានគម្រោងវិនិយោគចំនួន៤ដែលមានទុនវិនិយោគប្រមាណ១៣,៦លានដុល្លារអាមេរិកដោយបានផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋ២៩៣០កន្លែង។

ក្នុងចំណោមក្រុមហ៊ុនចំនួន ១១២គម្រោង ក្នុងនោះមានគម្រោងបោះទុនវិនិយោគធំៗចំនួន៤រួមមាន អាជីវកម្មសណ្ឋា​គារថ្នាក់ផ្កាយ៥ ចំនួន ៥២៨បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅមហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន ១២៩ លានដុល្លារអាមេរិក ។ គម្រោងបង្កើតរោង​ចក្រផលិតសំបកកង់យានយន្តគ្រប់ប្រភេទស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគប្រមាណ ២៩៧លានដុល្លារអាមេរិក។

គម្រោងវិនិយោគអភិវឌ្ឍន៍វារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព ១៥០ MW ដែលមានទីតាំងវិនិយោគស្ថិតនៅស្រុកថ្មបាំង និងស្រុកកោះកុង ខេត្តកោះកុង មានទុនវិនិយោគប្រមាណ ៣៨៩ លានដុល្លារអាមេរិក ។គម្រោងវិនិយោគអភិវឌ្ឍន៍មណ្ឌល     ភ័ស្តុភារកម្ម និងកំពង់ផែពហុបំណង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត មានទុនវិនិយោគចំនួន ១.៣០០លានដុល្លារអាមេរិក៕ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២ នាទីutes មុន

ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី ​ដាក់ដំណើរការសេវាពិនិត្យសុខភាពហិរញ្ញវត្ថុតាម AMK Mobile

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ព័ត៌មានជាតិ៣ នាទីutes មុន

នគរបាលរាជធានីបញ្ជូនខ្លួនជនសង្ស័យ២៨នាក់ទៅតុលាការ ពាក់ព័ន្ធបទល្មើស៩ករណី

ព័ត៌មានជាតិ៣ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃ បញ្ជាកម្លាំងឱ្យបង្កើនកិច្ចការពារសន្តិសុខ ខណៈក្រុមជ្រុលនិយមមានផែនការភេរវកម្មលើសម្ដេចតេជោ

សេចក្ដីជូនដំណឹង៧ នាទីutes មុន

ឯកឧត្តម ឃួង ស្រេង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន

ខេត្តស្ទឹងត្រែង
ព័ត៌មានជាតិ១៨ នាទីutes មុន

ខេត្តស្ទឹងត្រែង រៀបចំទីតាំងដំឡើងរូបសំណាកអធិរាជសំឡេងមាស ស៊ីន សាមុត នៅសួនច្បារមាត់ទន្លេសេកុង

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៦ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ២០ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

បច្ចេកវិទ្យា៦ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

Sokha Hotels

ព័ត៌មានពេញនិយម