ជីវិតកម្សាន្ដ
រួសរាន់ឡើង! សល់តែ ២ ថ្ងៃប៉ុណ្ណោះ នឹងឈប់ទទួលពាក្យកម្មវិធីល្ខោនខ្មែរ រដូវកាលទី ១
នៅសល់រយៈពេលត្រឹមតែ ២ ថ្ងៃទៀតប៉ុណ្ណោះ ដែលកម្មវិធីល្ខោនខ្មែរ រដូវកាលទី ១ ដែលរៀបចំដោយស.ស.យ.ក ខេត្តស្វាយរៀង និងគាំទ្រដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងផ្អាកទទួលពាក្យចូលរួមប្រកួតពីបេក្ខជន បេក្ខនារី ដែលស្នេហាវិស័យសិល្បៈបុរាណទាំង ២៥ រាជធានី-ខេត្ត។

នៅរដូវកាលទី ១ នេះ នឹងប្រព្រឹត្តទៅក្រោមវិញ្ញាសា “ទម្រង់របាំក្បាច់បុរាណខ្មែរ” ដែលនឹងចូលរួមវាយតម្លៃយ៉ាងសុក្រឹតពីសំណាក់គណៈកម្មការចំនួនបួនរូប ជាព្រឹទ្ធាចារ្យចាស់ទុំផ្នែកសិល្បៈបុរាណ រួមមាន៖ (១). ឯកឧត្តមសាស្ត្រាចារ្យ ព្រឿង ឈៀង (២). លោកស្រីព្រឹទ្ធាចារ្យ ប៉ែន សុខហួន (៣). លោកជំទាវសាស្ត្រាចារ្យ សុទ្ធ សុម៉ាលី និង (៤). លោកស្រីសាស្ត្រាចារ្យ សំ សត្យា។ លោកទាំងបួនមិនត្រឹមតែជាគណៈមេប្រយោគដាក់ពិន្ទុទេ ថែមទាំងជាគ្រូបង្វឹកដោយផ្ទាល់ទៅដល់បេក្ខជនប្រកួតផងដែរ។

សូមបញ្ជាក់ផងដែរថា សម្រាប់សាធារណជនមិនថាសិល្បករអាជីពក្ដី មិនអាជីពក្ដីដែលចង់បញ្ចេញសមត្ថភាព និងចូលរួមលើកស្ទួយវិស័យវប្បធម៌ខ្មែរយើង សូមមេត្តាប្រញាប់ដាក់ពាក្យ ដែលលក្ខន្តិកៈងាយស្រួលណាស់ គឺគ្រាន់តែបំពេញពាក្យចូលរួមប្រកួត ភ្ជាប់ជាមួយថវិកាត្រឹមតែ ១០.០០០រៀល និងវីដេអូសម្ដែងទម្រង់របាំក្បាច់បុរាណខ្មែរណាមួយ យ៉ាងតិច ៥ នាទី រួចផ្ញើមកកាន់ទំព័រហ្វេសប៊ុករបស់សហភាពសហព័ន្ធជនកម្ពុជា ខេត្តស្វាយរៀង ឬតេលេក្រាមលេខ 099 914 121 ដែលមានឈ្មោះថា «ល្ខោនខ្មែរ UYFC SVR»។

សូមកុំឱ្យឱកាសនេះផុតកំណត់ដោយអសារបង់។ ចំពោះជយលាភីលេខ១ នឹងទទួលបានរង្វាន់លើកទឹកចិត្តជាទឹកប្រាក់ ១២ លានរៀល។ ជយលាភីលេខ ២ ទទួលបានទឹកប្រាក់ ៨ លានរៀល និងជ័យលាភីលេខ ៣ ទទួលបានទឹកប្រាក់ ៤ លានរៀល។
“មិនត្រឹមតែជាការចូលរួមប្រកួត តែយើងទាំងគ្នា ចូលរួមគាំទ្រ អភិរក្ស និងលើកស្ទួយសិល្បៈបុរាណខ្មែរ”។
សម្រាប់ព័ត៌មានលម្អិត លោកអ្នកអាចទាក់ទងមកលេខទូរសព្ទ 099 914 121។


-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានជាតិ១៤ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?