Connect with us

ព័ត៌មានជាតិ

តើរដ្ឋមន្ត្រីណាខ្លះអាចប្រើភាសាបរទេសបានល្អ ក្រៅពីភាសាកំណើត?

បានផុស

នៅ

យោងតាមការស្រាវជ្រាវ គឺបញ្ជាក់ឲ្យដឹងថា ការចេះភាសាច្រើនធ្វើឲ្យខួរក្បាលគិតបានល្អ ជាងអ្នកចេះភាសាតែមួយ និងមានការយល់ដឹងខាងផ្នែកវប្បធម៌ វិទ្យាសាស្ត្រ និងមានបំណិនទំនាក់ទំនងបានល្អជាង។ បើក្រឡេកមកមើលកម្ពុជា ចំនួនអ្នកសិក្សាភាសាបរទេសក៏មានច្រើនដែរ ក្រៅពីភាសាកំណើតរបស់ខ្លួន គឺភាសាខ្មែរ។  នៅក្នុងនោះ គេសង្កេតឃើញថា រដ្ឋមន្ត្រីមួយចំនួននៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានសិក្សា និងចេះភាសាបរទេសច្រើន តួយ៉ាងមានដូចជា ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១/ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ។ ប្រមុខការពារជាតិកម្ពុជារូបនេះ មានទីកំណើតលើទឹកដីខេត្តកោះកុង ដែលជាប់ព្រំដែនជាមួយប្រទេសថៃ ហើយសម្ដេច ក៏អាចនិយាយភាសាថៃបានដែរ។  

២/ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្រៅតែពីភាសាខ្មែរដែលជាភាសាកំណើត គឺលោក អូន ព័ន្ធមុនីរ័ត្ន ចេះភាសាអង់គ្លេស និងរុស្ស៊ី។

៣/ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ លោកប្រមុខការទូតកម្ពុជា ចេះភាសាបរទេសចំនួនពីរ គឺបារាំង និងអង់គ្លេស។

៤/ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ លោកទេសរដ្ឋមន្ត្រី ចេះភាសាបារាំង និងអង់គ្លេស។

៥/ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ លោក ជាអតីតនិស្សិតបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតសេដ្ឋកិច្ចអន្តរជាតិពីប្រទេសរុស្ស៉ី និងអាចប្រើប្រាស់ភាសាបរទេសដល់ទៅចំនួន ៦ភាសា។ ភាសាទាំងនោះរួមមានអង់គ្លេស បារាំង រុស្សី ចិន ថៃ និងឡាវ។

៦/ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត ចេះភាសាអង់គ្លេស និងរុស្ស៊ី។ លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត ក៏ជាអតីតនិស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ចនៅប្រទេសរុស្ស៊ីដែរ។

៧/ រដ្ឋមន្ត្រីវ័យក្មេងនៃក្រសួងបរិស្ថាន លោក សាយ សំអាល់ ជាបណ្ឌិតផ្នែកជីវសាស្ត្រពីប្រទេសអូស្ត្រាលី។ កាល​រៀន​នៅ​ប្រទេស​​សិង្ហបុរី (​ពី​ថ្នាក់​ទី៦ ដល់​​ថ្នាក់​ទី៩) លោករដ្ឋមន្ត្រី​​រៀន​​ភាសា​អង់គ្លេស ភាសា​ចិន និង​ភាសា​ម៉ាឡេស៊ី​។

៨/ លោក កើត រឹទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាបញ្ញាវន្តខ្មែរ ទទួលបានការសិក្សានៅប្រទេសបារាំង ហើយលោក ចេះភាសាបារាំង និងអង់គ្លេស។

៩/ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ លោកស្រី បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង កាលពីឆ្នាំ២០០២ ខណៈភាសាបារាំង លោកស្រីរដ្ឋមន្ត្រី ចេះយ៉ាងស្ទាត់ជំនាញ គួបផ្សំនឹងភាសាអង់គ្លេសផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៥ នាទីutes មុន

បើករថយន្តក្នុងស្ថានភាពស្រវឹង បុកបង្គោលភ្លើង និងបង្គោលប៉ាន់ណូ រងការខូចខាតធ្ងន់ធ្ងរ

ជីវិតកម្សាន្ដ៣៦ នាទីutes មុន

ធ្លាប់ជាតារាភាពយន្តឯកច្រើនឆ្នាំ ចុងក្រោយ សឿ សុធារ៉ា បែរមកប្រកបរបរលក់សាច់ងៀតចិញ្ចឹមកូនៗ

ព័ត៌មានអន្ដរជាតិ៥៨ នាទីutes មុន

រថយន្តបុករះនៅផ្សារបុណ្យណូអែលអាល្លឺម៉ង់ ស្លាប់និងរបួសមនុស្សច្រើននាក់ សង្ស័យជាអំពើភេរវកម្ម

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្លាស់ប្តូរ​​ប្រធាន​មន្ទីររៀបចំដែនដី​ខេត្ត​បន្ទាយមានជ័យ ​​ជំនួសលោក អាង ណារិទ្ធ ទៅបំពេញ​ភារកិច្ច​នៅក្រសួង

ព័ត៌មានជាតិ១ ម៉ោង មុន

ពិព័រណ៍ម្ហូបអាហារខ្មែរអ្នកបាត់ដំបង ត្រៀមរៀបចំ​អបអរ​ឆ្លងឆ្នាំសកល ២០២៤-២០២៥ នៅ​ខេត្តបាត់ដំបង

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

លោក ពូទីន ថា ចង់​ផឹកទឹក​តែ​ជាមួយ​អតីត​មេ​ដឹក​នាំពិភពលោក​៣​រូប ដែល​បាត់បង់​ជីវិត

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អ្នកស្លាប់​ដោយសារ​ព្យុះស៊ីក្លូន Chido នៅ​ម៉ូសំប៊ិកកើនឡើងដល់៧៣នាក់

ព័ត៌មានជាតិ១៩ ម៉ោង មុន

អាកាសយានដ្ឋានតារាសាគរនឹងបើកការហោះហើរសាកល្បងជាមួយនិង ការស្វាគមជើងហោះហើរ ឆាតទើរដំបូងនៅថ្ងៃទី២៦ខែធ្នូ​

ព័ត៌មានជាតិ១៦ ម៉ោង មុន

អាជ្ញាធរសៀមរាប ព្រមានឈ្មោះ សេក ដារ៉ា ត្រូវបញ្ឈប់ជាបន្ទាន់ការព្យាបាលជំងឺគ្រប់ប្រភេទដោយចាក់ម្ជុលវិទ្យាសាស្ត្រ

នយោបាយ១៨ ម៉ោង មុន

មេដឹកនាំក្រុមយុវជនសង្គមស៊ីវិល អំពាវនាវឱ្យធ្វើយុទ្ធនាការផ្ការីក ដើម្បីសន្តិភាព និងថ្កោលទោសចលនាផ្ការីកបែប«ភេរវកម្ម»

Sokha Hotels

ព័ត៌មានពេញនិយម